09 : គ្រោះថ្នាក់

87 33 10
                                    

ពេលនេះ sunoo លែងគេចវេសអ្វីទៀតហើយ គេចាប់ផ្ដើមទទួលយកទង្វើរគ្រប់យ៉ាងរបស់ពួកគេ យ៉ាងណាក៏វាគ្មានផលអាក្រក់ដែល ។

ដោយសារពេលនេះជាម៉ោងសម្រាក អ្នកទាំង 7 ក៏អង្គុយក្នុងថ្នាក់លេង សិស្សផ្សេងទៀតក៏នៅរៀងៗខ្លួន ស្រាប់តែពេលនោះអ្នកគ្រូក៏ចូលមកដល់ ណែនាំសិស្សថ្មីក្នុងថ្នាក់ឲគ្រប់គ្នាស្គាល់ sunoo មើលមុខគេម្នាក់នោះដោយភ្ញាក់ផ្អើលព្រោះគេជាមនុសដែល sunoo ជួបនៅផ្សារថ្ងៃមុន ។

   តួរឯកទាំង 6 អង្គុយមើលទៅមនុស្សក្បែរ sunoo ទាំងមុខមិនសប្បាយចិត្ត ព្រោះសិស្សថ្មីម្នាក់នេះ ដូចជាតោង sunoo ស្អិតខ្លាំងណាស់ ។

" តើឯងមិនមានកន្លែងផ្សេងទៅទេហេស៎? មិចក៏មកតាមពួកយើង " jake ទ្រាំមិនបានគេក៏និយាយឡើង ដោយភ្នែកមុតស្រួចដាក់ Jung min

" នៅទីនេះខ្ញុំស្គាល់តែ sunoo ម្នាក់ទេ sunoo តើខ្ញុំរំខានឯងឬអត់? " JungMin ធ្វើទឹកមុខយ៉ាងកំសត់ដាក់ sunoo ធ្វើឲ sunoo មិនអាចប្រកែកបាន

" មិនរំខានទេ ឯងកុំស្ដាប់ពួកគេអី " sunoo ញញឹមតិចៗ ដាក់ JungMin ធ្វើឲគេ បានចិត្តជាខ្លាំង លួចញាក់ចិញ្ជើមដាក់ អ្នកទាំង 6 ទៀតផង ធ្វើឲពួកគេក្ដៅចិត្តយ៉ាងខ្លាំង

Skip .

__ sunoo ចេញមកខាងក្រៅផ្ទះ ស្រូបយក
ខ្យល់អាកាសទាំងរីករាយ អាកាសធាតុព្រឹកនេះ ពិតជាល្អណាស់ ។ Sunoo មើលទៅខាងក្រោមជើងទាំងភ្ញាក់ផ្អើល និងវត្តមានកូនឆ្កែដ៏គួរឲស្រឡាញ់មួយក្បាល កំពុងត្រដុស ជើងរបស់គេ ។

Sunoo អង្គុយចុះ ស្ទាបអង្អែលវាថ្នមៗ កូនឆ្កែហាក់ដូចជាសប្បាយចិត្ត និងទង្វើរបស់ sunoo ចំពោះវា ។

" ឯង​គួរឲ្យស្រឡាញ់ណាស់ តើឯងមកពីណា? មិចក៏មកទីនេះ ? " sunoo និយាយទាំងដៃនៅអង្អែលកូនឆ្កែមិនឈប់

" វាជាឆ្កែរបស់ hyung ឈ្មោះវាគឺ Layla " Jake ដែរឈរមើលយ៉ាងយូរ ដើរមករក sunoo ដោយស្នាមញញឹមជាប់មុខ

" Layla ពិតជាគួឲស្រឡាញ់ណាស់ " sunoo លើក Layla ឡើងអោបគេទាំងរីករាយ

" sunoo មើលទៅចូលចិត្តវាដល់ហើយ " Jake ទម្លាក់ស្នាមញញឹមលើមុខបន្តិច នេះគេមិនមែនកំពុងច្រណែននិងឆ្កែទេដឹង

♡︎♥︎ 𝙄𝙣 𝑀𝑦 𝗡𝗼𝘃𝗲𝗹 ❤️📖Where stories live. Discover now