03 : ចាកចេញ

188 35 15
                                    

ដល់ម៉ោងចេញពីរៀន sunoo សម្រេចចិត្តមកផ្ទះដោយខ្លួនឯង ព្រោះការរក្សាចម្ងាយពីតួរឯកគឺជាជម្រើសដ៏ល្អបំផុត ។ sunoo ដើរតាមផ្លូវម្នាក់ឯង ទាំងស្ងប់ស្ងាត់ ពេលនោះស្រាប់លេចមនុស្សមួយក្រុម ដើរសម្ដៅមករកគេ នៅក្នុងចំណោមនោះ មានពីរអ្នកជាសិស្សរៀនថ្នាក់ ជាមួយ sunoo ។

" ថ្ងៃនេះឯងមិនរត់ដេញតាម ប្រុសសង្ហារប្រចាំសាលា យើងទៀតទេហេស៎! "

" អីយ៉ា! ខ្ញុំស្ទើរតែភ្លេចទៅហើយ ថាមនុស្សសំខាន់របស់ពួកគេត្រឡប់មកវិញហើយ ចំណែកឯងគ្រាន់តែ​ជា​ធូលី ហោះកាត់មុខគេប៉ុណ្ណោះ " នាងនិយាយហើយ ក្រុមរបស់នាងក៏នាំគ្នា សើចចំអកឱ្យ sunoo

ទោះគេមិនមែន sunoo ប៉ុនែ្តពាក្យទាំងនោះ វាក៏បានធ្វើ ឱ្យចិត្ដរបស់គេឈឹដែរ ។ ប៉ុនែ្តនៅក្នុងសាច់រឿងដែលគេបានសរសេរ ដូចជាគ្មានឈុតនេះនោះទេ តើសាច់រឿងកំពុងតែផ្លាស់ប្ដូរមែនទេ ? នេះគឺពិតជាល្អខ្លាំងណាស់ ។

" នែ! Kim Sunoo ឯងមិនលឺយើងកំពុងនិយាយជាមួយឯងទេហេស៎! ហ៊ានមិនឆ្លើយនិងយើងផង " និយាយហើយនាងក៏លើកដៃទះ sunoo មួយទំហឹង ស្នាមម្រាមដៃបង្ហាញយ៉ាងច្បាស់នៅលើមុខ ទោះ sunoo ចង់តតាំងក៏មិនអាចឈ្នះដែល ព្រោះពួកគេមានគ្នាច្រើន ។

---------------------

សម្លេងទឹកភ្លៀង បន្លឺឡើងខ្លាំងៗ sunoo អង្គុយស្ងៀមតែម្នាក់ឯងនៅចំណតឡានក្រុង ខោអាវប្រឡាក់ រួមនិងស្នាមរបួសលើមុខ ក៏អាចដឹងថាគេទើបតែជួបរឿងអ្វីមក ។

" Kim Sunoo ល្មមទៅផ្ទះបានហើយ ឈប់សម្ដែងទៀតទៅ " Jay ឈរកាន់ឆត្រ នៅមុខ sunoo និយាយសម្ដី ទាំងនោះ sunoo លឺហើយក៏សើចចំអកដាក់ខ្លួនឯង ' ដូច្នេះគេគិតថាខ្ញុំសម្ដែង ទាំងដែលខ្ញុំកំពុងស្ថិតក្នុងសភាពបែបនេះ ' sunoo បានត្រឹមតែគិតក្នុងចិត្ត រួចក៏ងើបចាកចេញពី Jay ដោយមិននិយាយសូម្បីមួយម៉ាត់ ។

Jay ឈរទាំងភាំងបន្តិច ព្រោះចារឹក sunoo ដែល Jay ស្គាល់ច្បាស់ជារត់មកអោបហើយក៏យំរៀបរាប់ប្រាប់គេ មិនខាន តែនេះ sunoo បែរជាដើរចេញ ធ្វើដូចជាគេគ្មានវត្តមាននៅទីនេះ ។

Sunoo មកដល់ផ្ទះ ក៏ប្រញាប់ឡើងទៅបន្ទប់ខ្លួន Jungwon ដែលកំពុងរងចាំ sunoo ក៏ចូលមកស្ទាក់ផ្លូវគេ

♡︎♥︎ 𝙄𝙣 𝑀𝑦 𝗡𝗼𝘃𝗲𝗹 ❤️📖Where stories live. Discover now