បន្ទាប់ពីចាកចេញពីផ្ទះរបស់ Lee know មក Hyunjin ក៏បានបន្តដំណើរមករក yongbook នៅមន្ទីរពេទ្យដើម្បីមើលមុខជាលើកចុងក្រោយមុននឹងគេផ្លាស់ yongbook ទៅអូស្ត្រាលី មកដល់គេបានឃើញ i.n កំពុងឆែកសុខភាពរបស់ yongbook ព្រោះសល់ពេលត្រឹមតែមួយម៉ោងទៀតគឺ yongbook ត្រូវទៅហើយ
" Hyunjin hyung" i.n បន្ទាប់ពីឆែកសុខភាពរបស់ yongbook រួចក៏បានឃើញវត្តមានរបស់រាងក្រាស់កំពុងឈរសម្លឹងមកខាងក្នុងបង្កជាភាពភ្ញាក់ផ្អើលឲ i.n
" មិចក៏បងនៅទីនេះ " I.n សួរទាំងរៀបរឹកមិនត្រូវ
" បងអាចចូលទៅមើលគេបានទេ " Hyunjin
" អឺ...គឺ .." i.n
" I.n ឲបងចូលទៅមើលគេជាលើកចុងក្រោយទៅ ក្រែងគេជិតទៅអូស្ត្រាលីហើយមិនចឹង " Hyunjin គេសុំចូលជួបនេះព្រោះតែ yongbook គេស្រឡាញ់ដូចជាប្អូនយ៉ាងចឹង ថាមិនត្រូវបើកុំតែមានរឿងនោះគេប្រហែលជារៀបការហើយក៏មិនដឹងទោះមិនស្រឡាញ់ក៏មានមនោសញ្ចេតនាជាមួយដែរ
" បាន បងមកជាមួយខ្ញុំមក " I.n បាននាំរាងក្រាស់ចូកទៅខាងក្នុងដើម្បីមើក yongbook តែក៏មានអនុញ្ញាតឲប៉ះពាល់អ្នកជម្ងឺដែរប្រហែលកន្លះម៉ោងក្រោយមក Felix ក៏បានមកដល់មន្ទីរពេទ្យនេះ ចំណែកឯរាងក្រាស់បានចាកចេញបាត់ហើយ រាងតូចក៏បានចូលទៅបងប្រុសរបស់ខ្លួនជាមួយ i.n
" បងទៅនៅជាមួយម៉ាក់មួយរយះទៅ ទីនេះទុកឲខ្ញុំជាអ្នកចាត់ការឲ " Felix
" យើងរៀបចំអស់ហើយ ឯងសញ្ញេឯកសារនេះទៅ " I.n
ហុចឯកសារមួយទៅឲរាងតូចសញ្ញេ បន្ទាប់ពីសញ្ញេហើយគេក៏ចាប់ផ្តើមរៀបចំយក yongbook ឡើងយន្តហោះចាកចេញបាត់ទៅ រាងតូចតាមសម្លឹងយន្តហោះរបស់បងខ្លួន រហូតទាល់តែមើលលែងឃើញទើបគេត្រឡប់ទៅវិញបន្ទាប់ពីចេញពីមន្ទីរពេទ្យ គេបានបន្តទៅផឹកនៅក្លឹបតែម្នាក់ឯង ដោយសារតែគេស្មុកស្មាញខ្លាំងពេកទើបទៅផឹកបំបាត់ស្រ្តេសបន្ទិចទៅ ពីដំបូងថាមកផឹកបន្ទុចបន្ទួចដើម្បីបាត់ស្រ្តេស តែអ្នកណាទៅដឹងគេបែរអកយកៗរហូតទាល់តែស្រវឹងលែងដឹងអីអស់រលីង ក្លឹបដែលគេមកផឹកជាក្លឹបរបស់ Lee know ចៃដន្យថ្ងៃនេះ lee know ក៏នៅមើលក្លឹបល្មមទើបគេបានជួបរាងតូច តែរាងតូចបានសន្លប់ដេកក្រាបនឹងតុបាត់ហើយ
" Felix Felix ភ្ញាក់ឡើង ហុឺយ " Lee know
ដោយដាស់រាងតូចមិនភ្ញាក់ក៏សម្រេចចិត្ត Call ទៅរករាងក្រាស់ដោយសារតែខ្លួនមិនស្គាល់លេខជំនិតរបស់រាងតូចទេចឹងមានតែរករាងក្រាស់ជំនួស
