កន្លះខែក្រោយមក ទំនាក់ទំនងពួកគេកាន់តែស្អិតរមួតឡើង Felix គេព្រមទទួលស្គាល់ការពិតហើយថាគេពិតជាបាមស្រឡាញ់រាងក្រាស់ពិតមែន កន្លះខែមកនេះរាងតូចព្យាយាមប្រើពេលវេលារស់នៅជាមួយមនុស្សខ្លួនស្រឡាញ់ឲបានល្អបំផុតមុននឹងដល់ពេលត្រូវចាកចេញ ហើយថ្ងៃនេះក៏ដល់ថ្ងៃដែល Felix និង Hyunjin ត្រូវដឹកដៃគ្នាចូលរោងការហើយ ពេលនេះរាងតូចកំពុងស្ថិតនៅក្នុងបន្ទប់តែងខ្លួន ដោយមានមិត្តភក្តិគេទាំងបីនៅចូលរួមដែរ
" Felix ហា៎ ឯងស្អាតខ្លាំងណាស់ " I.n
" រាល់ថ្ងៃយើងមិនស្អាតទេហ៎ " Felix
" ស្អាតតែថ្ងៃនេះស្អាតប្លែកណាវើយ " I.n
"Seungmin បងកើតអីមិចមិននិយាយអីសោះចឹង " Han ឃើញ Seungmin ស្ងប់ស្ងាត់ពេកក៏សួនាំបន្ទិចទៅ
Felix & i.n ក៏ងាកទៅមើល Seungmin បន្ទិច
"គឺរំភើបពេកនឹងណា ដែលមិត្តចូលរោងការបែបនេះ " Seungmin
" កូន ដល់ពេលហើយ " Mrs. Yuna ចូលមកហៅរាងតូចធ្វើឲពួកគេផ្តាច់ការសន្ទនាជាមួយគ្នា ថ្ងៃនេះម៉ាក់របស់គេក៏បានមកចូលរួមកម្មវិធីដែរ គាត់ក័បានដឹងពីផែនការរបស់រាងតូចដែរ ចិត្តចង់ហាមឃាត់មិនឲធ្វើតែគាត់ដឹងថាមិនអាចឃាត់រាងតូចបានទើបមានតែបណ្តោយ
" បាទម៉ាក់ " Felix ក៏ដើរចេញទីជាមួយម៉ាក់របស់គេក្នុងសម្លៀកបំពាក់កូនកំលោះ ឯបីនាក់ទៀតក៏ទៅឈរចាំមើលដូចគ្នាបន្ទាប់ពីរាងតូចឡើងទៅដល់ឆាក អាចារ្យក៏បានរៀបចំកម្មវិធីទៅតាមទំនៀមទម្លាប់ ការរៀបការរបស់អ្នកទាំងពីរបញ្វប់ទៅដោយរលូន តែក៏មានមនុស្សម្នាក់ដែលឈរមើលពួកគេទាំងពីរ ដោយកែវភ្នែកចងគំនុំព្យាបាទ
" យើងមិនឲឯងបានសុខទេ ទោះការជាមួយគ្នា ក៏អាចលែងគ្នាបានដែរ " Hanna* យប់
បន្ទាប់ពីកម្មវិធីបានចប់សព្វគ្រប់ពេលនេះក៏ចូលដល់យប់ជ្រៅណាស់ទៅហើយ គូស្នេហ៍ដែលទើបតែរៀបការរួចក៏ត្រូវផ្លាស់ទៅនៅផ្ទះថ្មី ដែលប៉ាម៉ាក់ជាអ្នករៀបចំទុកជាចំណងដៃសម្រាប់អ្នកទាំងពីរ អំឡុងពេលជិះឡានត្រឡប់មកផ្ទះវិញ រាងតូចក៏បានគេងលក់លើឡាន ដោយសារតែហត់តាំងពីព្រឹកមក ពេលមកដល់ផ្ទះរាងក្រាស់ក៏មិនបានដាស់រាងតូចដែរ គេក៏លើកបីរាងតូចចេញពីក្នុងឡានទៅក្នុងផ្ទះបាត់ទៅ
