Ep 16 honeymoon

93 23 15
                                    

បន្ទាប់ពីរៀបចំឲ Mrs. Novaria & Stella រួច Han ក៏ទៅបន្ទប់រាងក្រាស់តាមការបញ្ជារបស់រាងក្រាស់
" លោកប្រុសហៅខ្ញុំមានការអី " Han និយាយទាំងមុខស្មើនឹងមិនបានសម្លឹងទៅរករាងក្រាស់នោះទេ រាងក្រាស់ឃើញបែបនេះក៏ងើបពីតុធ្វើការរបស់ខ្លួនដើរមកអង្គុយនៅលើពូកនៅមិនភ្លេច ចាប់ទាញរាងតូចឲមកអង្គុយលើភ្លៅ
" លោកប្រុសលែងមើល " Han ព្យាយាមបេះដៃរាងក្រាស់ចេញពីចង្កេះខ្លួន តែដូចដឹងចឹងបេះមិនចេញទេ
" ហេតុអី មុខមិនរីកដាក់យើងបែបនេះ " Lee know
" គ្មានអីទេ ខ្ញុំយ៉ាងមិចក៏នៅតែជាអ្នកបម្រើលោកប្រុសមកខ្វល់ជាមួយធ្វើអី " Han
រាងក្រាស់មិនបានតបនោះទេគ្រាន់តែសម្លឹងមុខរាងតូចដោយភាពងើយឆ្ងល់
" លែងបានហើយ ប្រយ័ត្នគូដណ្តឹងលោកប្រុសមកឃើញមិនល្អទេ " Han និយាយទាំងមុខក្រម៉ូវខុសអីតែរាងក្រាស់បែរជាញញឹមឡើង ដោយសាតែគេដឹងពីមូលហេតុដែលធ្វើឲរាងតូចខឹងនឹងនាយបែបនេះ
" ប្រច័ណ្ឌយើងមែនទេ " Lee know
" ទេ ខ្ញុំ ខ្ញុំមិនបានប្រច័ណ្ឌទេ " han ព្យាយាមគេចពីក្រសែភ្នែករាងក្រាស់
" សុឺត បើប្រច័ណ្ឌក៏ប្រាប់មក អរហើយមួយទៀតយើងមិនបានស្រឡាញ់គេទេ យើងខំគេចមករស់នៅទីនេះ 2 ឆ្នាំហើយ តែនាងនៅតែតាមយើងមិនឈប់សោះ ឯម៉ាក់យើងក៏ចឹង យើងមិនដឹងធ្វើមិចទេ " Lee know
រាងតូចលើកដៃជូតកន្លែងដៃរាងក្រាស់ថើបមិញព្រមទាំងសម្លក់រាងក្រាស់
" លោកប្រុសដូចជាបានដៃដល់ហើយ នេះមិនដឹងជាថើបខ្ញុំលើកទីប៉ុន្មានហើយទេ " Han
" យ៉ាងមិច ឯងមិនពេញចិត្ត តែមើលទៅយើងគិតថាឯងពេញចិត្តណា " Lee know ញាក់ភ្នែកដាក់រាងតូច រាងតូចក៏ចាប់ផ្តើមអៀន ភ្នែកក្រឡេបក្រឡាប់មិនហ៊ានងាកមើលមុខរាងក្រាស់ចំខ្លាចកាន់តែអៀន
" ខ្ញុំមានការត្រូវធ្វើលាសិនហើយ " Han ក៏រត់ចេញត្រុយ ធ្វើឲរាងក្រាស់អស់សំណើចឡើង

*មួយសប្តាហ៍ក្រោយមក

កន្លងផុតទៅមួយសប្តាហ៍ គូស្នេហ៍ដែលទើបតែរៀបការរួចមកនេះនៅតែមិនទាន់មានទំនាក់ទំនងសុីជម្រៅជាមួយគ្នាម្ដងឡើយ ហើយថ្ងៃនេះក៏ដល់ថ្ងៃដែលពួកគេត្រូវទៅ honey moon នៅដេហ្គូហើយ
" Felix ហា៎អូនរៀបចំខ្លួនឬនៅ នេះបងរៀបចំអីវ៉ានរួចហើយណា " Hyunjin ឡើងមកហៅប្រពន្ធសំណព្វចិត្តរបស់ខ្លួន ដោយសារតែគេរៀបចំអីវ៉ាន់ចូលឡានហើយអស់ហើយរាងតូចនៅតែមិនទាន់តែងខ្លួនហើយទៀត
"រួចហើយៗ " Felix
" តោះចឹង " Hyunjin
ពួកគេក៏ចេញដំណើរទៅ ពីដំបូងឡើយរាងតូចនៅនិយាយគ្នាកំដររាងក្រាស់បើកឡាន សើចសប្បាយពេញឡានតែបានតែបន្ទិចរាងតូចគេងលក់បាត់ រាងក្រាស់ក៏បានចាក់ចម្រៀងដែលរាងតូចចូកចិត្តស្តាប់ក្នុងឡានដែរដើម្បីកំដររាងតូចឲគេលក់កាន់តែស្កប់ស្កល់

សងគំនុំសាងស្នេហ៍Where stories live. Discover now