ភាគ1​

165 22 5
                                    

ផ្ដើមរឿង

" អូននិយាយថាម៉េចបែកគ្នាចឹងហ្អេ៎ អត់ទេបងមិនព្រម! ប្រាប់បងមក បងមិនល្អត្រង់ណា ទោះបីបងក្រតែបងខំរកលុយ ដើម្បីអូនហើយតើ សុំអង្វរកុំបែកបងអី បងស្រលាញ់អូនណាស់ បងមិនអាចគ្មានអូនបានទេ ហ៊ឺ ហ៊ឺ 😭 " ជាសម្លេងបុរសម្នាក់ដែលត្រូវសង្សារសុំបែក ព្រោះតែមិនអាចបន្តទៀតបាន ធ្វើឲ្យបុរសនោះទួញយំសោកជាខ្លាំងពេញទាំងក្នុងឡានក្រុងតែម្ដងឃើញហើយអត់អាណិតមិនបាន។
ទាំងនេះហើយគឺចេញពីពាក្យថាស្នេហា ហឹម.. មិនចង់គិតទេថាខ្ញុំនិង ជួបស្នេហាបែបណាណ៎ តែថានៅម្នាក់ឯងបែបនេះហើយសប្បាយជាង ហិ ហិ ។

" ង៉ក់ " ជាសម្លេងឡានក្រុងដែលត្រូវឈប់ដើម្បីដាក់អ្នកដំណើរនៅពេលដែលបានមកដល់គោលដៅ បង្ហាញឲ្យឃើញរូបរាងស្ដើងខ្ពស់ស្រឡេះគ្រងដោយឯកសណ្ឋានជាសិស្សសាលា បានចុះចេញពីឡានក្រុងដើម្បីធ្វើដំណើរទៅកាន់ផ្ទះដែលនៅផ្លូវតូចខាងមុខ។

" Hello ម៉ាក់ ! សុំទោសដែលកូនមិនបានលើកទូរស័ព្ទព្រោះកំពុងរៀន ម៉ាក់យ៉ាងម៉េចហើយសុខសប្បាយទេ ហើយលោកប៉ានិងប្អូនប្រុសវិញនោះ អ្នកទាំងអស់គ្នាមិនកើតអ្វីទេ មែនទេ ? ..កូនសុខសប្បាយណាស់មិនកើតអ្វីទេ អ៎ ម៉ាក់! ពេលនេះកូនមានការងារធ្វើហើយម៉ាក់ ម៉ាក់មិនបាច់ផ្ញើលុយឱ្យកូនទៀតក៏បានណា ខិ ខិ 😄 អ៎ប ម៉ាក់ពេលនេះកូនដើរមកដល់ផ្ទះហើយ ប៉ុណ្ណឹងហើយណាម៉ាក់ កូនស្រឡាញ់ម៉ាក់ លោកប៉ានិងប្អូនប្រុសខ្លាំងណាស់ ជុប " បន្ទាប់ពីនិយាយទូរសព្ទជាមួយអ្នកម៉ាក់ជាទីស្រឡាញ់ដែលបានបែកគ្នាយ៉ាងយូរ រាងស្ដើងក៏បានដាក់ទូរស័ព្ទចុះរួចក៏ដើរចូលទៅក្នុងផ្ទះតែម្តង ។

យូ ជីមីន ដែរយើងស្គាល់ថា(ការីណា​) ជាអ្នកខេត្តប៊ូសានត្រូវមកបន្តរៀនថ្នាក់ទី 12 នៅឯទីក្រុងសេអ៊ូម្នាក់ឯង។នាងមានអាយុ 18 ឆ្នាំនាងត្រូវរៀនបណ្ដើរនឹងធ្វើការបណ្ដើរ និងត្រូវរកលុយដើម្បីបង់ថ្លៃសាលានិងថ្លៃផ្ទះជួលដោយខ្លួនឯង ដោយនាងមិនចង់ចាយតែលុយប៉ាម៉ាក់រហូតនោះទេ។

យូ ជីមីន ដែរយើងស្គាល់ថា(ការីណា​) ជាអ្នកខេត្តប៊ូសានត្រូវមកបន្តរៀនថ្នាក់ទី 12 នៅឯទីក្រុងសេអ៊ូម្នាក់ឯង។នាងមានអាយុ 18 ឆ្នាំនាងត្រូវរៀនបណ្ដើរនឹងធ្វើការបណ្ដើរ និងត្រូវរកលុយដើម្បីបង់ថ្លៃសាលានិងថ្លៃផ្ទះជួលដោយខ្លួនឯង ដោយនាងមិនចង់ចាយតែលុយប៉ាម៉ាក់រហូតនោះទេ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Love  forever <<jiminjeong​>>Where stories live. Discover now