ព្រឹកថ្ងៃថ្មីដ៏ស្រស់បំព្រងនៅក្នុងទីធ្លាសាលាដែលមានសិស្សប្រុសស្រីកំពុងដើរចុះដើរឡើងតម្រង់ទៅកាន់ថ្នាក់រៀនរាងរៀងខ្លួន ក្នុងនោះដែរក៏មានការីណាកំពុងតែឈរចាំវិននៅច្រកទ្វារសាលាផងដែរ។
" ជី ! តើចាំយូរដែរទេ " វិនចុះពីឡានភ្លាមក៏ដើរសំដៅមកកាន់គេទាំងញញឹមផងដែរ
" អត់ទេមិនយូរទេតោះយើងឆាប់ចូលថ្នាក់ចិត្ត " ថារួចទាំងពីរនាក់ក៏ដើរចូលទៅក្នុងថ្នាក់បាត់ទៅ។
/
នៅក្នុងម៉ោងរៀនដែលក្នុងបន្ទប់ពោរពេញដោយភាពស្ងាត់ជ្រងំការីណាក៏ផ្ដើមនិយាយទៅកាន់វិនធើ...
" វិនហា៎ ល្ងាចនេះទំនេរទេពួកយើងទៅទិញសៀវភៅជាមួយគ្នាល្អទេខ្ញុំចង់ទិញសៀវភៅបន្ថែម "
" ឱ្យខ្ញុំសុំទោសណា ជី ល្ងាចនេះខ្ញុំត្រូវទៅចូលរួមពិធីជាមួយប៉ានិងម៉ាក់ មិនអាចទៅជាមួយឯងបានទេ "
" អ៎..មិនអី សុំទោសធ្វើអីវិនមិនបានខុសឯណាចឹងយើងទៅជាមួយដេននឹងខេនក៏បានណា " ការីណា ក៏ញញឹមទៅកាន់វិនធើដើម្បីកុំឲ្យនាងដឹងថាគេក៏អន់ចិត្ត ដែលមិនមាននាងទៅជាមួយ តែក៏យល់ទើបមិនថាអ្វី រួចក៏ត្រឡប់ទៅមើលមេរៀនវិញ ឯវិនក៏មិនសប្បាយចិត្តដែល នាងក៏ចង់ទៅជាមួយគេតែនាងពិតជាមិនអាចប្រកែកជាមួយប៉ាម៉ាក់នាងបានទេ។
Skip..
ពេលល្ងាចក៏បានមកដល់នៅពេលចេញពីរៀនការីណាហើយដេននិងខេន ក៏មកដល់ហាងលក់សៀវភៅមួយដែលមានលក់សៀវភៅគ្រប់ប្រភេទនិងសៀវភៅប្រលោមលោកក៏មានដែរ។ នៅពេលចូលទៅដល់ការីណាក៏បំបែកគ្នានឹងមិត្តដើម្បីរកសៀវភៅដែលខ្លួនចង់ទិញ នៅពេលកំពុងរកនឹកុក៏បានប្រទះនិងសៀវភៅប្រលោមលោកមួយក្បាលដែលនាងធ្លាប់បានអាននៅក្នុងផេកមួយដែលនាងអានមិនទាន់ចប់ នៅពេលដែលបានឃើញ ការីណា សប្បាយចិត្តនិងចង់បានវាជាខ្លាំង តែគួរឲ្យស្ដាយគឺមានតែមួយក្បាលថែមទាំងត្រូវបុរសសង្ហាម្នាក់ដែលនៅក្បែរនោះទិញយកទៅមុនបាត់ទៀត ធ្វើអោយគេសោកស្ដាយជាខ្លាំង
" អឺ..សៀវភៅនេះលោកទិញហើយហ៎ គួរអោយស្ដាយណាស់ដែលខ្ញុំមកមិនទាន់ " ការីណាពោលទាំងសោកស្ដាយថែមទាំងសម្លឹងមើលសៀវភៅដែលនៅក្នុងដៃបុរសសង្ហាម្នាក់នោះមិនឈប់ ដែលធ្វើឲ្យបុរសសង្ហានោះត្រូវងាកមកសួរនាងវិញ ។
YOU ARE READING
Love forever <<jiminjeong>>
Fantasyស្នេហាជាអ្វី ? ហេតុអ្វីមនុស្សគ្រប់គ្នាត្រូវការវាម្ល៉េះ សម្រាប់ខ្ញុំស្នេហា គឺមិនមានអ្វីល្អនោះទេ អ្នកខ្លះស្រលាញ់គ្នាស្ទើរស្លាប់តែចុងក្រោយក៏ទៅរើសយកអ្នកផ្សេង គឺមានតែឈឺចាប់និងឈឺចាប់ប៉ុណ្ណោះ តែក៏មិនទាំងអស់ដែល ដូចបែបនេះចឹង .... Karina🔝