" នេ៎ស កន្សែងយកទៅជូតទឹកភ្នែកនាងទៅ លិចហាងនេះឥឡូវហើយ " ការីណានិយាយព្រមទាំងហុចកន្សែងតូចមួយឲ្យទៅវិនធើដែលយំមិនឈប់
" ហេុីយ ! គួរឱ្យស្ដាយទឹកភ្នែករបស់នាងណាស់មិនគួរមកយំព្រោះមនុស្សប្រុសបែបនេះ គួរតែយំដើម្បីអ្នកមានគុណបែរជាមកយំដោយសារប្រុសគ្មានចិត្តម្នាក់ទៅវិញ សួរតាមត្រង់ឈឺចិត្តណាស់មែនទេ " គេគិតថាដំបូង និងចូលមកលួង តែមាត់វាមិនស្ដាប់បង្គាប់បែរជាបន្ថែមទៅវិញ។" មកលួងឬក៏មកបន្ថែមទៅ ហើយឃើញបែបនេះនាងគិតថាមិនឈឺចាប់ទេហ្អេ៎ នាងមិនដែលស្រលាញ់អ្នកណាទើបនាងមិនយល់ ហឹក "
" ព្រោះតែបែបនេះ ទើបមិនចង់ស្រឡាញ់អ្នកណា មនុស្សប្រុសចូលចិត្តធ្វើបាបចិត្តមនុស្សស្រីណាស់ ន៎ែ! ឈប់យំទៅបុ្រសនោះគេនាំស្រីទៅមានក្ដីសុខទៅហើយ ចំណែកនាងនៅអង្គុយយំកើតទុក្ខដល់ណាហា៎ " ពេលនោះវិនក៏សម្លក់មុខគេបន្តិចរួចក៏ព្រមយកកន្សែងពីដៃគេ មកជូតទឹកភ្នែក" ន៎េស កន្សែងរបស់នាងយកវិញទៅ " នាងក៏ហុចកន្សែងអោយទៅគេវិញ។
" អត់ទេ ខ្ញុំឱ្យនាងហើយខ្ញុំមិនយកវិញទេ "
" ហឹស មកណេះមក " វិនអស់សំណើចនិងការីណាបន្តិចរួចក៏ចាប់អូសដៃគេឡើងទៅទីណាក៏មិនដឹងធ្វើឲ្យគេត្រូវភ្ញាក់ផ្អើលនិងឆ្ងល់ទៀតផង។
" នាងចង់នាំខ្ញុំទៅណា " វិនមិនតបនាងនៅតែអូសដៃគេទៅកាន់កន្លែងមានអ្នកក្រឡុកស្រា ហើយធ្វើការកម្មង់ស្រាមកញ៉ាំជាច្រើន ចំណែកការីណានៅពេលនេះគឺមានតួនាទីកំដរនាងតែម្យ៉ាងប៉ុណ្ណោះ ដោយវិនក៏បានកក់ការីណាពីម្ចាស់ហាងនេះរួចរាល់ហើយដែរ។" បានហើយនាងផឹកអស់ច្រើនហើយ កុំផឹកច្រើនពេកមិនល្អទេ នាងកំពុងតែធ្វើបាបខ្លួនឯងហើយនាងដឹងទេ " ការីណាគេព្យាយាមហាមឃាត់នាង ព្រោះឃើញនាងគិតតែលើកស្រាមកផឹកយកៗដូចជាផឹកទឹកអញ្ចឹង។
" ព្រោះតែរឿងស្នេហានាងធ្វើបាបខ្លួនឯងចឹងហ្អេ៎ " ដោយហាមមិនស្ដាប់ការីណាក៏បណ្ដោយឲ្យវិនធើផឹកបន្តតាមចិត្ត។
" នាងដឹងទេស្នេហាអាចធ្វើឱ្យយើងញញឹមរួចក៏ធ្វើឲ្យយើងយំបានដែរ ហឹក " នាងនៅតែយំពេលនឹកឃើញរឿងដែលឈឺចាប់ម្ដងៗ ហើយក៏លើកស្រាមកផឹកទៀត ។
YOU ARE READING
Love forever <<jiminjeong>>
Fantasíaស្នេហាជាអ្វី ? ហេតុអ្វីមនុស្សគ្រប់គ្នាត្រូវការវាម្ល៉េះ សម្រាប់ខ្ញុំស្នេហា គឺមិនមានអ្វីល្អនោះទេ អ្នកខ្លះស្រលាញ់គ្នាស្ទើរស្លាប់តែចុងក្រោយក៏ទៅរើសយកអ្នកផ្សេង គឺមានតែឈឺចាប់និងឈឺចាប់ប៉ុណ្ណោះ តែក៏មិនទាំងអស់ដែល ដូចបែបនេះចឹង .... Karina🔝