ភាគ7

77 20 2
                                    

បន្ទាបពីត្រឡប់មកសាលាវិញវិនធើក៏នៅតែក្នុងបន្ទប់ទាំងចិត្តមិនស្ងប់ចេះតែគិតដល់ការីណារហូត នាងមានការបារម្ភជាខ្លាំង ខ្លាចថាគេនិងចាំបើនាងមិនទៅ ប៉ុន្តែនាងក៏មិនចង់ឲ្យខ្លួននាងឈឺចាប់ទៀតទេ ព្រោះពេលនេះនាងបានដឹងច្បាស់ហើយថាខ្លួនគិតបែបណាទៅលើគេ ។

ងាកទៅមើលការីណាឯណោះវិញដែលកំពុងតែអង្គុយចាំវិនធើតែម្នាក់ឯងទាំងក្នុងសាលាគឺគ្មានមនុស្សម្នាក់ឡើយ គេរង់ចាំនាងអស់រយៈពេលមួយម៉ោងទៅហើយនៅតែមិនឃើញនាងមកទៀតដែលធ្វើឱ្យគេកាន់តែក្រៀមក្រំគ្រាន់តែចង់បានការអភ័យទោសចង់ឲ្យគ្រប់យ៉ាងត្រឡប់មកដូចដើមវិញប៉ុណ្ណោះ ។
ដោយផ្ទៃមេឃកាន់តែងងឹតការីណាកាន់តែអស់សង្ឃឹមថាវិនធើនឹងមក ក៏សម្រេចចិត្តថានឹងត្រឡប់ទៅផ្ទះនឹងបន្តទៅធ្វើការរបស់នាងវិញ រៀបនឹងដើរទៅបានមួយជំហាន ក៏ស្រាប់តែបង្ហាញឲ្យឃើញនូវរូបរាងតូចច្រឡឹងដែរគេស្គាល់យ៉ាងច្បាស់ថាជាអ្នកណា ?

" ឯណាប្រាប់ថាមិនឃើញខ្ញុំនឹងមិនត្រឡប់ទៅផ្ទះនោះ " ពេលដែលបានឃើញវិនធើ គេត្រេកអរយ៉ាងខ្លាំងបង្ហាញឲ្យឃើញស្នាមញញឹមលើផ្ទៃមុខរបស់គេ។

" វិនគិតថាជីមិនហ៊ានហ៎ " គេក៏ដើរទៅជិតនាង

" ក៏ដឹងថាហ៊ានទើបមក "

" បារម្ភមែនទេ ? " ការីណាញញឹមលេងសើច តែវិនក៏ស្ងាត់ ព្រោះនាងពិតជាបារម្ភគេពិតមែនដល់ថ្នាក់យប់ហើយក៏នៅតែមកជួប តែនាងក៏មិនឆ្លើយហើយក៏មិនចង់មើលមុខគេទេ

" អរគុណហើយវិន ដែលព្រមមកជួបជី គិតថាវិននិងស្អប់មិនចង់ជួបខ្ញុំទៀតទេ "

" បើខ្ញុំស្អប់ខ្ញុំនឹងមិនមកទេ តែក៏នៅខឹងហើយនិងខកបំណងដែលជី យកសម្ដីអ្នកដទៃច្រើនជាងទឹកចិត្តរបស់ខ្ញុំដែលមានចំពោះជី ជីខ្មាស់គេព្រោះនៅជាមួយខ្ញុំ តែក៏ល្អហើយពេលនេះ ជីក៏មានមិត្តជាមនុស្សប្រុសទោះអ្នកទាំងពីរស្រឡាញ់គ្នាក៏មិនចាំបាច់ត្រូវមានអ្នកមកសើចចំអកដូចពេលនៅជាមួយខ្ញុំដែរមែនទេ ?

" វិននិយាយពីអីខ្ញុំមិនយល់ទេ នេះវិនចង់និយាយពីហីសុនមែនទេ ? " កាន់តែស្ដាប់នាងនិយាយគេកាន់តែមិនយល់មិនដឹងថាពេលនេះនាងកំពុងគិតអ្វីទេ

Love  forever <<jiminjeong​>>Where stories live. Discover now