ភាគ3

83 14 4
                                    

  បន្ទាប់មកពួកគេក៏មកដល់សាលា តែក៏ត្រូវគ្រូ ពិន័យព្រោះតែមកយឺត 10 នាទីដោយឲ្យគេទាំងពីរនាក់ឈរនៅមុខទង់ជាតិមួយម៉ោងពេញ។

" ហេុីយ ! តើនេះជាកម្មខ្ញុំមែនទេទើបស៊យបែបនេះរៀនយូរហើយមិនដែលត្រូវពិន័យអីបែបនេះទេ " ការីណា​រអ៊ូទាំងធុញទ្រាន់ដែលត្រូវមកឈរហាថ្ងៃ ហើយក៏ជាលើកទីមួយ ដែលត្រូវគ្រូពិន័យបែបនេះ។

" នេះគឺមកពីនាងក្រោកហើយបែរជាមិនដាស់ខ្ញុំឬនាងគិតអីលើខ្ញុំហើយនៅមានទៀតនាងបានដូរសម្លៀកបំពាក់ឲ្យខ្ញុំ នាងបានមើលខ្លួនប្រាណខ្ញុំហើយមែនទេ ឆាប់ប្រាប់មក " វិនធើលើកដៃចង្អុលចោទសួរទៅការីណាធ្វើឲ្យគេបានឮហើយប្រញាប់ប្រកែកទាំងញ័រមាត់។

" ទេ ទេ គ្មានទេគិតឆ្កួតអីទៅ ហើយហេតុអីត្រូវមើលខ្លួនប្រាណនាងនោះបើមានដូចតែគ្នាហ្នឹងម្យ៉ាងទៀតអ្នកណាទៅដែលផឹកស្រាដូចងូតទឹកចឹង ហាមក៏មិនស្ដាប់ធ្វើឲ្យខ្ញុំត្រូវអស់ងងុយតាមពេលនេះត្រូវព្រោះពិន័យទាំងអស់គ្នាអញ្ចឹងទើបសមចិត្ត " ការីណា​ព្យាយាមគេចពីក្រសែភ្នែករបស់វិនធើ ដែលកំពុងសម្លឹងមក ថែមទាំងបង្វែររឿងទៅនាងវិញ ធ្វើឲ្យវិនលែងសួរដេញដោលទៀតព្រោះតែការពីយប់គឺនាងពិតជាបែបហ្នឹងមែន។

" យ៉ាងណាក៏អរគុណ សម្រាប់រឿងយប់មិញ  អឺ...ពួកយើងធ្វើមិត្តនិងគ្នាទៅ " ចប់ប្រយោគវិនធើក៏អោនមុខចុះដើម្បីលាក់ការអៀនរបស់នាងព្រោះតែនាងមិនដែលបបួលនរណាម្នាក់ធ្វើជាមិត្តមុនទេ គឺមានតែការីណាប៉ុណ្ណោះដែលទទួលបានបែបនេះ  ចំណែកអ្នកដែលស្តាប់ឮក៏ស្រឡាំងកាំងស្ទើរតែមិនជឿ មិននឹកស្មានថាស្រីស្អាតប្រចាំសាលាដូចជាគីម មីនជុង មកធ្វើមិត្តជាមួយនោះ តើគេស្តាប់ច្រឡំទេដឹងនៀក។

" មិនអីទេ  អេ៎ ..នាងថាយ៉ាងម៉េច ធ្វើមិត្តជាមួយគ្នាចឹងហ្អេ៎ " គេបានសួរបញ្ជាក់ទៅកាន់នាងខ្លាចខ្លួនស្ដាប់ច្រឡំ។

" យ៉ាងម៉េច មិនពេញចិត្តធ្វើមិត្តនឹងខ្ញុំទេហ្អេ៎ "

"អត់ទេ រំភើបទៅវិញទេដែលមានស្រីស្អាតមកធ្វើមិត្ត ហឹសៗ"
ពួកគេទាំងពីរក៏បានសើចព្រមគ្នាទាំងសប្បាយចិត្ត និយាយគ្នាលេងពីនេះពីនោះរហូតដល់ចប់ម៉ោង ពួកគេក៏រួចពិន័យ ហើយការីណាក៏នាំវិនទៅជួបនិងមិត្តទាំងពីររបស់គេនិង ណែនាំឲ្យពួកគេស្គាល់គ្នាផងដែរ។ចាប់តាំងពីថ្ងៃនោះមកការីណានិងវិនធើអ្នកទាំងពីរក៏បានក្លាយមកជាមិត្តនឹងគ្នា។

Love  forever <<jiminjeong​>>Where stories live. Discover now