ភាគ4

118 20 1
                                    

បន្ទាប់មកបបរក៏បានមកដល់ចំពោះមុខគេទាំងពីរដែលធ្វើឲ្យមានក្លិនឈ្ងុយបបរផងដែរ ។

“ អូហ៌ មានគ្រឿងក្នុងដែលខ្ញុំចូលចិត្តច្រើនណាស់នៀក ”ការីណា​ទទួលបបរពីមីងអ្នកលក់ទាំងញញឹមរួសរាយដែលជាទម្លាប់របស់ខ្លួន។

“ ថែមឱ្យម៉ូយប៉ុណ្ណឹងមិនអីទេ ហើយនេះជាមិត្តមែនទេ ? ” ជាធម្មតាការីណាក៏មកទិញបបរតែម្នាក់ឯង តែថ្ងៃនេះក៏មានអ្នកមកជាមួយទើបសួរបែបនេះ។

“ ចា៎ស នាងជាមិត្តរបស់ខ្ញុំ ” គេប្រាប់ទៅមីងអ្នកលក់ ទាំងកំពុងសម្លឹងមើលទៅវិនដែរ។

“ មិត្តរបស់ក្មួយស្អាតណាស់ ” សរសើររួចទើបគាត់ចេញទៅ ដែលទុកឱ្យភ្ញៀវទាំងពីរនៅអង្គុយមើលមុខគ្នាញញឹម។

“ ចូលចិត្តមកញ៉ាំទីនេះណាស់មែនទេ  មើលទៅមិនគួរឲ្យចង់ញ៉ាំទេ ” វិននិយាយទាំងសម្លឹងមើលបបរហាក់ដូចមិនចង់ញ៉ាំ ការីណា​ បានឮហើយក៏អាចដឹងថាវិននាងមិនដែលជួបការលំបាកទើបនាងមិនយល់ពីតម្លៃនៃរបស់ដែលតូចទាប

“ មែនហើយបបរទីនេះឆ្ងាញ់ណាស់មានលក់រហូតដល់ម៉ោង 9:00 យប់អីហ្នឹងពេលចេញធ្វើការខ្ញុំក៏មកទិញយកទៅញ៉ាំនៅផ្ទះរហូតហ្នឹង សាកញ៉ាំទៅឬក៏ចង់ឲ្យខ្ញុំបញ្ចុកទេ ” គេងាកទៅមើលនាងក៏ឃើញមិនព្រមញ៉ាំគិតតែពីមើលហើយនឹងសួរទើបចង់ញ៉ោះលេង។

“ មិនបាច់ទេ ខ្ញុំអាចញ៉ាំខ្លួនឯងបាន ” ដោយមិនចង់ឱ្យគេបញ្ចុកវិនក៏ចាប់កាន់ស្លាបព្រាតែក៏នៅមិនព្រមញ៉ាំ ឃើញបែបនេះការីណាត្រូវនិយាយអ្វីម្យ៉ាង ។

“ បបរមួយចាននេះវិនប្រហែលគិតថាវាមិនគួរឲ្យចង់ញ៉ាំ តែវិនដឹងទេថាទម្រាំបានបបរមួយចាននេះមីងអ្នកលក់ត្រូវហត់នឿយប៉ុណ្ណាដើម្បីបានលុយទៅជួយគ្រួសារគាត់នោះ បើគាត់ដឹងថាវិនមិនញ៉ាំបបរគាត់ គាត់ច្បាស់ជាមិនសប្បាយចិត្តនោះទេ កុំមើលតែរូបរាងបបរនេះឲ្យសោះវាឆ្ងាញ់ណាស់ឆាប់ញ៉ាំទៅ ”
គ្រាន់តែឮអ្វីដែលការីណានិយាយវិនធលក៏បានយកមកគិតបន្តិច រួចក៏ចាប់ដួសបបរនោះដាក់ទៅក្នុងមាត់រួចធ្វើការញ៉ាំ នៅពេលបបរបានប៉ះនឹងអណ្ដាតធ្វើឲ្យនាងត្រូវបើកភ្នែកធំៗភ្ញាក់ផ្អើលនិងរសជាតិនៃរបរនោះឃើញបែបនេះការីណាក៏ញញឹមពេញចិត្តជាខ្លាំង ឯវិនក៏ញ៉ាំយកៗរហូតត្រូវប្រឡាក់មាត់  ឃើញបែបនេះ​ការីណា​ក៏​ចាបក្រដាសទៅជូតមាត់នាង ធ្វើឲ្យវិនត្រូវភ្ញាក់ផ្អើលបន្តិចដែលការីណាប្រើរកាយវិការបែបនេះដាក់ខ្លួន ហើយកែវភ្នែកទាំងពីរក៏បានសម្លឹងទៅកាន់គ្នារហូតបង្កើតឲ្យមានអារម្មណ៍អៀនរៀងខ្លួន ទើបគេប្រញាប់ត្រឡប់មកញ៉ាំមកបបរវិញ ។

Love  forever <<jiminjeong​>>Where stories live. Discover now