នៅចង់ម៉ោងដែលត្រូវត្រឡប់ទៅផ្ទះការីណាក៏បានចូលបន្ទប់ទឹក ខណៈពេលនោះគេក៏បានឮសំលេងសិស្សស្រីពីរនាក់កំពុងតែនិយាយពីគេហើយនិងវិនធើ ដែលធ្វើឲ្យគេឮហើយមិនពេញចិត្តជាខ្លាំង ។
" នែ៎ ឯងយើងថាវិនធើហើយនិងការីណាពួកគេទាំងពីរគឺជាស្រីស្រលាញ់ស្រីហើយ យើងបានឃើញគេទាំងពីរនាក់នោះបានថើបគ្នានៅទីធ្លាក្រោយសាលាទៀតផង "
" មែន ហ៎ ងាប់ហើយ មុខមាត់ស្អាតបាតមិនយល់មកសុីរបស់ដូចគ្នាអញ្ចឹងទេគិតទៅគួរឲ្យព្រឺសម្បុរណាស់ "
" បើយើងមានកូនបែបនេះយើងច្បាស់ជាខ្មាស់គេស្លាប់មិនខាន"
" ផាំង~~ !! " សំឡេងបើកទ្វារឮសូរយ៉ាងខ្លាំងបង្ហាញឲ្យឃើញរូបរាងខ្ពស់របស់ការីណាដោយមានទឹកមុខមិនពេញចិត្តនិងសិស្សស្រីទាំងពីរនាក់នេះជាខ្លាំង ដែលធ្វើឲ្យពួកនាងទាំងពីរភ័យខ្លាចបន្តិចដែរ ។
និយាយពីសិស្សស្រីទាំងពីរនាក់នេះ ពួកនាងមានឈ្មោះថា អេណា និង ម៉ូណា ពួកនាងក៏រៀននៅក្នុងថ្នាក់ជាមួយការីណាដែរ បើនិយាយពីចរិកវិញ គឺលែងនិយាយ ចូលចិត្តបង្ករឿងធ្វើបាបសិស្សទន់ខ្សោយនិងពូកែនិយាយដើមគេបំផុត បើរឿងរៀនវិញគឺគ្មានចេះអីទេ។" កំពុងនាងនិយាយអ្វី សប្បាយណាស់មែន ការដែលនិយាយដើមគេនោះដឹងទេថានិយាយបែបនេះធ្វើឲ្យខ្ញុំនិងវិន ត្រូវខូចឈ្មោះ ព្រោះតែរឿងមិនពិតដែលអ្នកទាំងពីរកំពុងតែនិយាយនេះ "
" ពួកយើងនិយាយជាការពិតបើនាងមិនជឿនាងអាចទៅសួរអ្នកនៅក្នុងសាលាទាំងអស់ក៏បានអ្នកណាក៏និយាយថានាងហើយនឹងវិនធើស្រលាញ់គ្នាដែរ " ម៉ូណាក៏ដើរមកជិតការីណាដោយមិនខ្លាចក្រែងនឹងនិយាយច្បាស់ៗដែលធ្វើឲ្យការីណាមិនចង់ស្ដាប់ទៀត ។
" ឈប់ភ្លាមបើនៅនិយាយបែបនេះខ្ញុំនឹងទៅផ្ដឹងអ្នកគ្រូ "
" នាងនិងហើយដែលត្រូវឈប់ ឈប់លាក់បាំងទៅការីណា ព្រោះកាយវិការនាងនឹងវិនធើវាលាក់មិនជិតទេ បើជាមិត្តភ័ក្កិគេមិនដល់ថ្នាក់លេងសើចប្រលែងកាន់ដៃគ្នាគ្រប់ពេលបែបនេះទេហើយពួកយើងក៏មិនឃើញនាងមានមិត្តជាប្រុសដែរ គឺពួកនាងស្រលាញ់គ្នាច្បាស់ណាស់ "
YOU ARE READING
Love forever <<jiminjeong>>
Fantasyស្នេហាជាអ្វី ? ហេតុអ្វីមនុស្សគ្រប់គ្នាត្រូវការវាម្ល៉េះ សម្រាប់ខ្ញុំស្នេហា គឺមិនមានអ្វីល្អនោះទេ អ្នកខ្លះស្រលាញ់គ្នាស្ទើរស្លាប់តែចុងក្រោយក៏ទៅរើសយកអ្នកផ្សេង គឺមានតែឈឺចាប់និងឈឺចាប់ប៉ុណ្ណោះ តែក៏មិនទាំងអស់ដែល ដូចបែបនេះចឹង .... Karina🔝