ភាគ13: សមជាប្ដីខ្ញុំណាស់🤍

143 9 2
                                        


( ពួកគេក៌ចេះតែអង្គុយនិយាយគ្នាពីនេះពីនោះ ពេលខ្លះនិយាយគ្នាសើចដូចជាគ្មានរឿងអ្វីសោះ )

Meen : ខាងនោះមានស្រះទឹកធំមួយទៅជិះទូកលេងអត់? ( គេចង្អុលទៅម្ខាង )

Ping : អរ..មានស្រះទឹកហ៌..!! តោះទៅចឹង! ( ពួកគេក៌ងើបដើរទៅស្រះទឹកដែរនៅប្រហែល 100ម៉ែត្រពីពួកគេ។ )

( ពេលទៅដល់meenក៌ជួយpingអោយឡើងទូក។ ហើយពួកគេក៌ អ៊ំទូកលេងជាមួយគ្នា )

Meen : អង្គុយអោយស្ងៀមប្រយ័ត្នធ្លាក់ទឹកណា!! ( កាយវិការរបស់meenហាក់បីដូចជាភ័យនៅពេលអង្គុយលើទូក )

Ping : នេះលោកយ៉ាងម៉េចនឹង? ម៉េចក៏ភ័យៗចឹង មិនដែលជិះទូកទេឬ? 😆

Meen : គឺ..គឺមិនធ្លាប់ទេ!! យើងភ័យនឹងហា៌..ខ្លាចតែធ្លាក់ទឹកទេ!!

Ping: អូរ!!! ភ្លេចទៅលោកជាកូនអ្នកមាន មិចនឹងស្គាល់រសជាតិជិះទូក ដកប្រលិតរកត្រីដូចខ្ញុំនោះ!! ខ្ញុំវិញណាជិះឡើងសាំហើយ កាលពីក្មេងណាឧស្សាហ៍ហែលទឹកណាស់ !!

Meen : យើងក៌ចេះហែលទឹកដែរ តែមិនធ្លាប់ដូចឯងទេ ...!

Ping : meen!! ខ្ញុំសួរមួយបានទេ?

Meen : ចង់សួរអី និយាយមក !!

Ping : វិហារនេះជាកន្លែងរបស់ដូនតាលោកតាំងពីដើមមកឬយ៉ាងណា?

Meen : ទីនេះពីមុនជាផ្ទះមេមន្ត្រីរាជការ Sheng ជាឪពុកយើង រស់នៅទីនេះជាមួយម្ដាយយើងមកយូរគួរសម តែបន្ទាប់ពីឪពុកយើងស្លាប់ទៅគ្មាននរណាស្នងពីគាត់ទេក៌ប្រគល់តំណែងគាត់ទៅអោយអ្នកជំនាន់ក្រោយវិញ ហើយភូមិគ្រឹះរបស់ឪពុកយើងក៌ត្រូលោកតាយើងកែប្រែជាវិហារធំមួយជាទីស្ងប់ស្ងាត់សម្រាប់បញ្ចុះសមដូនតាយើងវិញ!

Ping : ចុះហេតុអីសុខចិត្តប្រគល់តំណែងអោយអ្នកដទៃ ចុះលោកជាកូនប្រុសតែម្នាក់គួរតែសមនឹងទទួលវាណាស់ ..

Meen : ដូចយើងនិយាយចឹងថាគាត់ស្អប់យើងណាស់ដោយសារតែយើងកើតមកទើបម្ដាយយើងស្លាប់ ដូច្នេះហើយគាត់ដាច់ខាតមិនអោយយើងប៉ះពាល់រឿងនេះទេ ...ហឺរ..កាលពីមុនយើងទទួលរងនៅការមើលងាយមិនឈប់ទេ ត្រូវគេវាយធ្វើបាបសព្វគ្រប់បែបយ៉ាង តែឪពុកយើងសុខចិត្តបិទភ្នែកធ្វើមិនឃើញ ..

រឿង : អន្ទាក់ស្នេហ៍ម្ចាស់បំណុល Debtor's love trap Where stories live. Discover now