ភាគ29 : បោះតង់!! 🔞

219 12 0
                                        


( ភ្លាមៗនោះស្រាប់តែលាន់លឺសម្លេងអ្វីមិនដឹងដូចជាសម្លេង ដាច់ហ្រ្វាំងយ៉ាងណាស្មានមិនត្រូវប៉ុន្តែវាលាន់ខ្លាំងល្មមដែរអាចអោយpingភ្ញាក់ពីសុបិន្តមកបាស់ដៃបាស់ជើងផ្អើលដោយទាំងMeenដែរកំពុងចាប់ហ្វ្រាំងឡាននោះស្ទើរតែហក់ចេញពីឡានដោយការភ្ញាក់ដ៌ខ្លាំងរបស់Ping ) ...

Meen : ping..ម៉េចនឹង??? អូនឯងកើតអី? ..

Ping : គឺ...គឺ..ហើយបង៉ងមកចាំហ្រាំ្វងឈប់អីនៅកណ្ដាលផ្លូវនឹង?

Meen : គឺមុននេះមានក្មេងវារត់មកផ្លូវចំពេលឡានយើងកំពុងលឿនផងចឹងបងកជាន់ហ្រ្វាំងមួយទំហឹងទៅ ...ប្រហែលរំខានអូនហើយ

Ping : ចឹងឬ?? ហើយក្មេងនោះមានអីឬអត់? ..

Meen : អរគ្មានអីទេ នោះគេយកចូលផ្ទះបាត់ហើយ .. ហើយអូនឯងភ្ញាក់អីម្ល៉េះៗ បងចង់គាំងបេះដូង .!! 

Ping : ហ្ហើយ! ព្រោះ..កំពុងដេកស្រួលហើយមកផាំងអញ្ចឹងអី នរណាត្រៀមទាន់ ..មិនអីទេតោះ!

Meen : បាទ! ..សម្រាកទៅចឹង បងខំតែភ័យ! ( គេក៌បន្តបើកឡានទៅមុខទៀតទៅ )

Ping : និយាយចឹងអូនគេងយូរហើយនៅ? ហើយពេលណាដល់កន្លែងដើរលេង?

Meen : អរ .. អូនគេងប្រហែលកន្លះម៉ោងអីដែរនឹង ហើយនៅឆ្ងាយបន្តិចដល់ហើយ អូនឃ្លានអត់? ឈប់រកអីញាំសិនទេ ទាន់នៅទីនេះមានហាងអាហារច្រើន..

Ping : ឃ្លានតិចតួច..តែមិនអីទេបើជិតដល់ហើយអូនចាំក៌បានក្រែងទៅដល់នោះមានរបស់ប្លែកញាំច្រើនជាង !

Meen : បាទៗ ចឹងចាំដល់នោះបងអោយអូនញ៉ាំច្រើនតាមចិត្តណា តែកុំច្រើនលើសអីបងមិនចង់អោយអូនធាត់ទេ ខ្លួនអូនតូចបែបនេះស្រួលអោប ស្រួលលើកណាស់ អូនដឹងទេ? 😉

Ping : ហើយក៌ស្រួលចាប់បោកដែរមែនទេ? គំនិតបងឯងខូចតែអញ្ចឹង៊..ចាំមើលអូននឹងខំហាត់ប្រាណយកសាច់ដុំ ទុកវាយបងពេលបងឯងខូច។ !

Meen : អូយ! ស្អី ប្រុងទៅហាត់យកសាច់ដុំមែនទេ? ខូចរៀងតូចរបស់ប្រពន្ធបងអស់ហើយ មិនបាច់ទេអូន បងគ្មានគំនិតអាក្រក់ដាក់អូនទេ បងស្រលាញ់រូបរាងអូនបែបនេះណា ហើយក៌មិនប្រាកដថាអូនតូចបែបនេះវាយបងមិនឈ្នះឯណា!! 😆😅

រឿង : អន្ទាក់ស្នេហ៍ម្ចាស់បំណុល Debtor's love trap Where stories live. Discover now