( ដោយមិនដឹងពីការលួចស្ដាប់របស់pingមិនដឹងឡើយថាpingបានលឺគ្របើយ៉ាង ពួកគេក៌បន្តនិយាយគ្នារហូតដល់កណ្ដាលអាធ្រាតបន្តិច ។ រួចហើយKinក៌លាទៅផ្ទះហើយmeenគេក៌ជូនដំណើរត្រឹមខ្វោងទ្វាបន្តិចហើយគេក៌ត្រឡប់ចូលផ្ទះវិញ តែចម្លែកចិត្តត្រង់ថាបាត់អ្នកបម្រើអោយឈឹង!! ។ គេក៌ចូលទៅក្នុងបន្ទប់ដេកដោយឃើញPingកំពុងទាំងទឹកមុខស្មើរ)
Meen : អ្នកបម្រើដេកអស់ហើយមែន? ស្ងាត់ផ្ទះខ្លាំងណាស់!!
Ping : ទៅអស់ហើយ!! ( និយាយទាំងមិនមើលមុខmeen )
Meen : ទៅ!!?? ទៅណា មិចបងមិនដឹងអូនអោយពួកគេទៅឬយ៉ាងមិច?
Ping : ខ្ញុំអោយពួកគេឈប់សម្រាក 1មួយអាទិត្យ..ខ្ញុំគិតថាពួកគេបម្រើបងមកយូរហើយគ្មានពេលសម្រាកទេ!!
Meen : អឹម!! អត់អីទេ..តែអូនកើតអី? អត់សប្បាយចិត្តមែន កុំធ្វើមុខចឹង!!
Ping : ខ្ញុំសូមសួរត្រង់ៗមួយ!! ហើយឆ្លើយ..
Meen : បាទ!! អូនចង់សួរអីមែន? បងឆ្លើយអោយតែអូនចង់បាន អ្វីក៌បាន!
Ping : បងប្រុសខ្ញុំស្លាប់ហើយមែនទេ??? ( គេក៌សម្លឹងមុខmeenទាំងមុខមាំហាក់បីដូចជាកំពុងខឹង ។ ចំណែកMeenវិញលឺសំណួរនេះហើយដូចមានថ្មរាប់ពាន់កំពុងគប់មកកាន់គេអញ្ចឹង ដោយឃើញទឹកមុខPingឡើងស្មើរទៅហើយ meen ក៌មិនដឹងប្រកែកបែបណា ព្រោះបើតាមដឹងpingប្រហែលមានចម្លើយរួចហើយ )
Meen : អូន..!!! គឺ...គឺ...អឹម....
Ping : ឆ្លើយ!!!
Meen : បងសុំទោស!!! បងដឹង..បងដឹងថាការពិតនឹងត្រូវលាតត្រដាងតែ...តែបងធ្វើកុហកអូនព្រោះបងត្រូវការអូន!! ( គេខំប្រឹងបកស្រាយទាំងទឹកភ្នែកកំពុងហូរមកដោយមិនដឹងខ្លួន )
Ping : កុហក!! ព្រោះស្រលាញ់!!! ឆឹស ...ធ្វើជាមនុស្សមិនត្រូវមានចិត្តបែបនឹងទេ !!! ( ស្រែក )
Meen : បងដឹង បងខុស ខុសធ្ងន់...pingបងដឹងថាងសមនឹងកំហឹងរបស់អូនណាស់ សមនឹងអូនជេរស្ដី ឬធ្វើអ្វីលើបងក៌បានអោយតែអូនពេញចិត្ត ...បងសុំទោស!!!
Ping : ធ្វើអ្វីដែរខ្ញុំពេញចិត្តមែនទេ??? ( សួរទាំងទឹកភ្នែកហូរ )
Meen : បាទ!! បងព្រមដាក់ទោសបងទៅ ..តាមចិត្តអូន ....
Ping : បាន!!! ( គេក៌ងើបឈរហើយដកកាំភ្លើងពីក្រោយខ្នងបាញ់សំដៅទៅជើងរបស់Meenធ្វើអោយmeenដួលភ្លាមៗដោយការឈឺចាប់ ។ )
YOU ARE READING
រឿង : អន្ទាក់ស្នេហ៍ម្ចាស់បំណុល Debtor's love trap
Randomកំហឹងអាចធ្វើអោយមនុស្សម្នាក់ធ្វើខុសគ្រប់យ៉ាងដែលនឹកស្មានមិនដល់ថាកំហឹងខ្លួនឯងកាលពីមុនបានត្រឡប់មកសងសឹកខ្លួនវិញដែរស្ទើរតែមិនអាចរស់ដោយគ្មានគេបាន ។
