Ping : បានហើយ បងហត់ហើយសម្រាកទៅណា អូននៅក្បែរបង បើត្រូវការអ្វីប្រាប់អូនបានណា!!
Meen : បងអរគុណណាសម្លាញ់ចិត្តបង តែបងអត់មានត្រូវការអ្វីទៀតទេ អូនគេងក្បែរបងមកណា ហើយឈប់យំទៅបងមិនអីទេ !!!
Ping : អូនឈប់ធំក៌បានដែរ តែអូនវាពិបាកពេលឃើញបងបែបនេះ កុំកើតអីទៀតណាអូនបារម្ភណាស់!!
Meen : បងសន្យាថាមិនកើតអីអោយសំណព្វចិត្តបងយំទៀតទេណា មកអូនសម្លាញ់មកគេងក្បែរបងមក😊
( Ping ក៌រំកិលខ្លួនទៅដាក់ក្បែរគេងក្បែរmeenដោយអោបmeenថ្នមៗមិនអោយប៉ះចំកន្លែងរបួសទេ )
Ping : អូនអោបបងបែបនេះមិនអីទេមែនទេ? បើឈឺប្រាប់អូនណាកុំទ្រាំអី លឺទេ?
Meen : បាទ អត់ឈឺទេប្រពន្ធសម្លាញ់បង ...អោបបងបែបនេះក៌បាត់ឈឺហើយ បងចង់អោយអូនអោបបងពេញមួយយប់ណា
Ping : អត់ទេ អូនចង់អោយពេញមួយជីវិតល្អជាង ...
Meen : បានៗ បងនឹងនៅក្បែរអូនស្រលាញ់អូននឹងអោយអូនអោបបងជានិច្ចណា ប្រពន្ធសម្លាញ់!!
Ping : អួយ!! ប្រពន្ធសម្លាញ់.. ពួកយើងមិនទាន់រៀបការផងនឹង បង
Meen : មិនទាន់រៀបការតែយើង បានក្លាយជាប្ដីប្រពន្ធរួចរាល់ហើយ បងនឹងរៀបការជាមួយអូនក្រោយអូនរៀនចប់ បងហៅអោយទម្លាប់មាត់ណា ប្រពន្ធបង 😙
Ping : ចា៌បាន ប្ដីសម្លាញ់!!! ឥឡូវគេងទៅណា អូនចង់អោយបងសម្រាក!! ( គេក៌ចុចថើបលើថ្ពាល់meen)
Meen :បាទ បងគេងហើយ!!
( ពួកគេក៌គេងអោបគ្នាក្នុងរាត្រីនោះយ៉ាងមានក្ដីសុខទោះកាយឈឺមែនតែបេះដូងកំពុងពោរពេញដោយក្ដីសុខឥតគណនាបាន )
( At 2am .... Pingដេកសុខៗក៌មានអារម្មណ៍ភ្ញាក់ខ្លួនឡើងនៅកណ្ដាលយន់ម្នាក់ឯង ។ គេបើកភ្នែកសឹមៗសម្លឹងមើលmeenឃើញថាmeenកំពុងលង់លក់យ៉ាងស្កប់ស្កល់ ចំណែកខ្លួនវិញបែរជាដេកមិនលក់ pingក៌ងើបអង្គុយបន្តិចហើយក៌ចុះទៅជាន់ក្រោមសំដៅទៅផ្ទះបាយរកទឹកផឹក។ ដោយសារតែនៅផ្ទះបាយមានបង្អួចគេកំពុងផឹកទឹកកត៌កជ្រុលចោលភ្នែកទៅតាមបង្អួចឃើញបន្ទប់នៅជិតស្រះទឹកសួនខាងក្រោយភូមិគ្រឹះនោះម្ដងទៀត ដែរគេបម្រុងបើកបន្ទប់នោះម្ដងហើយ។ ដោយក្រឡេកឃើញម្ដងទៀតធ្វើអោយគេចាប់អារម្មណ៍ចង់ទៅបើកបន្ទប់នោះមើល ទាន់មានឪកាសស្ងាត់មនុស្សដេកអស់..។ គេក៌ចេញក្រៅផ្ទះហើយតម្រង់ទៅបន្ទប់នៅសួនខាងក្រោយនោះដោយដំណើរយឺតៗ ពេលទៅដល់គេបានដឹងថាបាត់សម្លេងថ្ងូរដែរលឺពីល្ងាចមិញបាត់ហើយ !!)
YOU ARE READING
រឿង : អន្ទាក់ស្នេហ៍ម្ចាស់បំណុល Debtor's love trap
Randomកំហឹងអាចធ្វើអោយមនុស្សម្នាក់ធ្វើខុសគ្រប់យ៉ាងដែលនឹកស្មានមិនដល់ថាកំហឹងខ្លួនឯងកាលពីមុនបានត្រឡប់មកសងសឹកខ្លួនវិញដែរស្ទើរតែមិនអាចរស់ដោយគ្មានគេបាន ។
