( Meen សម្លឹងមើលpingពីក្បាលដល់ចុងជើងរួចហើយក៌ចាប់ទាញpingមកដាក់លើភ្លៅរបស់ខ្លួន )
Meen : អូនជួយគិតបងមើល យប់នេះយើងយកកូនប្រុសឬកូនស្រី? ទេ! បងចង់បានកូនភ្លោះ . .
Ping : បងកុំឆ្កួតពេក! នរណាទាយនឹងថាបានកូនជាភេទអីទៅ? ..
Meen : បងអត់ខ្វល់ទេ សំខាន់អោយតែយប់នេះបាន.. កុំខ្វល់កូនស្រីឬប្រុសកូនបងទាំងអស់ តែយប់នេះបងត្រូវបញ្ជូនកូនបងចូលក្នុងខ្លួនអូនជាមុនសិន! ( គេផ្ដួលpingទៅលើគ្រែហើយក៌សង្កត់ពីលើpingជាប់ )
Ping : អូយ! ..ខ្លួនបងឯងធ្ងន់អីក៌ធ្ងន់ម្លេះ? .. អូយ! កុំសង្កត់អូនខ្លាំងពេក ..
Meen : ឆឹស! បងសង្កត់មករហូតហើយម៉េចមិនរអ៊ូ កុំមកចង់គេចវេសអីថ្ងៃសំខាន់នេះណាប្រពន្ធសម្លាញ់មិត្ត! ..
Ping : អូន..អូនអត់មានចង់គេចទេ តែអូនមានអារម្មណ៍ថាតឹងពោះខ្លាំងណាស់ ដូចជាញាំច្រើនពេកទេដឹង? ..
Meen : ញាំច្រើន? ញាំច្រើនអីទៅ? បងមិនបានឃើញអូនញ៉ាំអ្វីច្រើនផង ពួកយើងរវល់នៅថ្ងៃនេះខ្លាំងដូចគ្នា បងក៌មិនបានញាំអ្វីច្រើនដែរ
Ping : ចឹង..ម៉េចក៌ពោះអូនតឹងម្ល៉េះ?? ..អូយ! ងើបសិនមើល! អូន.. អូនវិលមុខ !!
Meen : នឹងចង់លេងល្បិចដាក់ប្ដីហើយនឹងហា៌?? .. ហាមណា គ្មានគេចទៅណាទេ ..
Ping : អូនមានចង់គេចអីទេ តែអូនស្រាប់តែវិលមុខខ្លាំងភ្លាមៗ ប្ដីសម្លាញ់ អោយអូនសម្រួលអារម្មណ៍សិនណា។ .. ( meen ងក់ក្បាលហើយចាប់ទាញpingអោយងើបមកអង្គុយពិតនឹងក្បាលគ្រែហើយសម្រួលអារម្មណ៍pingបន្តិច .. meen ក៌យកដៃអង្អែលក្បាលpingថ្នមៗ )
Meen : តើអូនពិតជាមិនស្រួលខ្លួនខ្លាំងមែនទេ? .. ចឹងមិនបាច់ក៌បាន បងមិនចង់អោយអូនឈឺទេ ប្រពន្ធសម្លាញ់!
Ping ; អត់អីទេ! បន្តិចទៀតធូស្រាលហើយ អូនមិនចង់អោយបងទទួលបានបែបនេះនាថ្ងៃសំខាន់របស់យើងទេ ! .. ចាំបន្តិចទៀត
Meen : តើអូនប្រាកដទេ? បាន តែត្រូវសន្យាបើអូនឈឺ ឬ មិនស្រួលខ្លាំងអាចប្រាប់បងបាន បងអាចឈប់បាន មិនចង់អោយអូនឈឺទេ !
Ping : ចា៌! កុំបារម្ភ អូនមិនរុញខ្លួនឯងពេកទេ ! .. ចាំអូនបន្តិចទៀត !
YOU ARE READING
រឿង : អន្ទាក់ស្នេហ៍ម្ចាស់បំណុល Debtor's love trap
Randomកំហឹងអាចធ្វើអោយមនុស្សម្នាក់ធ្វើខុសគ្រប់យ៉ាងដែលនឹកស្មានមិនដល់ថាកំហឹងខ្លួនឯងកាលពីមុនបានត្រឡប់មកសងសឹកខ្លួនវិញដែរស្ទើរតែមិនអាចរស់ដោយគ្មានគេបាន ។
