ភាគទី32 : អាពាហ៍ពិពាហ៍💒

127 8 0
                                        


( 1ខែកន្លងផុតទៅពេលវេលាដ៌ ពិសេសសម្រាប់គូរស្នេហ៍ទាំងពីរក៌បានចូលមកដល់ នោះជាថ្ងៃអាពាហ៍ពិពាហ៍ដែរពួកគេរងចាំយ៉ាងអន្ទះសាចង់ចាប់ផ្ដើមជីវិតជាប្ដីប្រពន្ធពេញសិទ្ធិនឹងបង្កើតគ្រួសារតូចមួយជាមួយគ្នា)

( នាពេលរាត្រីកម្មវិធីអាពាហ៍ពិពាហ៍របស់គូស្នេហ៍ទាំងពីរកំពុងប្រព្រឹត្តទៅដោយរលូននឹងពោរពេញដោយស្នាមញញឹមទូទាំងកម្មវិធីទាំងមូលជាមួយនឹងស្នាមញញឹមដ៌មហាក្ដីសុខរបស់កូនកំលោះដ៌ស្រស់សង្ហារប្រៀបបាននឹងមយូរ៉ាជាមួយនឹងកូនក្រមុំស្រស់ស្អាតដូចជាទេពធីតាចុះមកពីឋានផ្កា ។ )

"កូនក្រមុំមកដល់ហើយ .. "

( ក្នុងកម្មវិធីក៌រលត់ភ្លើងអស់បង្ហាញតែមួយជ្រុងតូចដែរមានារីតូចច្រឡឹងស្លៀករ៉ូបកូនក្រមុំដ៌ធំជាមួយនឹងស្បៃរគ្របមុខជិតដៃកាន់ផ្កា ដំណើរយឺតៗមករកកូនកំលោះដែរកំពុងញញឹមដោយមានក្ដីសុខ ។ ភ្លឺរាត្រីចាំងតាមដំណើរយឺតរបស់កូនក្រមុំដែរកំពុងដើរយឺតៗរហូតមកដល់នឹងដៃអនាគតប្ដីរបស់ខ្លួន លាយលំនឹងលម្អផ្កានឹងសម្លេងស្ញើចសរសើរពីភ្ញៀវកិត្តិយសនឹងសម្លេងសារទរផងដែរ ) ..

( នៅពេលដែលកូនក្រមុំមកដល់ពីមុខនឹងកូនកំលោះហើយ ព្រឹទ្ធិចាររបស់មង្គលការក៌ហុចចិញ្ចៀនថ្នមៗទៅកាន់កូនកំលោះនឹងកូនក្រមុំ )

" ថ្ងៃនេះជាថ្ងៃជាវេលាល្អ ជាថ្ងៃនៃសិរីសួស្តីមហាលាភសំណាង ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ដែរព្រះប្រទានផលក្នុងជីវិតដ៌ស្រស់បំព្រង ដែរនាក់ទាំងពីរបានសម្រេចចិត្តកាន់ដៃគ្នារហូតក្លាយជាប្ដីប្រពន្ធដូចដូចជាថ្ងៃនេះ សូមជូនពរអោយស្នេហាផ្អែមល្ហែមមុតជាទឹកឃ្មុំ ស្រលាញ់ដល់ចាស់កោងខ្នង បង្កើតជាកូនពូនជាចៅអោយបានតរហូតទៅនៅក្នុងជីវិតដែរមហារក្ដីសុខ មហាសំណាង សូមជូនពរដល់កូនកំលោះនាម "Meen wintaton" អោយមានកម្លាំងមាំមួនសម្រស់កាន់តែសង្ហា មានភាពខ្លាំងអស្ចារ្យសាមសមជាឧត្តមស្វាមីនឹងជាមេគ្រួសារដ៌អំណាចនឹងអនាគតជាព្រះបិតាដ៌អស្ចារ្យរបស់ បុត្រភ្ងានាពេលខាងមុខ ។ ហើយក៌សូជូនពរដល់កូនក្រមុំនាម " Ping mutarat" សូមអោយក្លាយជានារីដ៌ស្រស់ស្អាតឈ្នះអស់ទេពធីតានៅក្នុងកែវភ្នែកស្វាមី អនាគតជាមាតាដ៌រឹងមាំ នឹងជាមនុស្សមហាអស្ចារ្យរបស់ស្វាមីផងដែរ )

រឿង : អន្ទាក់ស្នេហ៍ម្ចាស់បំណុល Debtor's love trap Where stories live. Discover now