ផ្តើមរឿង

13 3 2
                                    

នៅពេលយប់ងងឹតអាកាសធាតុដ៏សែនត្រជាក់ មានព្រិលធ្លាក់យ៉ាងច្រើនពាសពេញផ្ទៃដីគ្រប់ដណ្តប់ទៅដោយព្រិលពណ៌សក្បុស ភាពស្ងប់ស្ងាត់នៅជុំវិញបរិយាកាសលឺតែសំលេងខ្យល់ដែលកំពុងបក់ពាំនាំយកព្រិលដល់ច្រើនក្រាស់ក្រែលមកជាមួយធ្វើឲ្យមនុស្សពីរនាក់ដែរកំពុងរត់គេចដើម្បីជីវិតរបស់ខ្លួនជួបការលំបាកយ៉ាងខ្លាំងក្នុងការរត់កាត់ព្យុះនៃព្រិលទឹកកកដ៏សែនត្រជាក់មួយនេះនៅក្នុងព្រៃយ៉ាងក្រាស់។

ម្នាក់ជាអាល់ហ្វាហើយម្នាក់ទៀតជាអូមេហ្គាអ្នកទាំងពីរមិនខ្វល់ពីរការធ្លាក់ព្រិលយ៉ាងខ្លាំងនោះទេទោះបីជាវាត្រជាក់ស្ទើរតែអាចឲ្យពួកគេកក់ស្លាប់ក៏ដោយ។អ្វីដែរពួកគេត្រូវធ្វើនោះគឺការជួយសង្គ្រោះជីវិតពួកគេពីការតាមប្រហាររបស់ហ្វូរឆ្កែចចកដទៃទៀតដែរកំពុងតែតាមមក។

ទឹកដីរបស់ពួកគេត្រូវបានវាយប្រហារដោយពួកបិសាចដែរស្រេកឃ្លានឈាម។មនុស្សជាច្រើនត្រូវបានស្លាប់ហើយមានតែតិចតួចប៉ុណ្ណោះដែរអាចរត់យករួចខ្លួនបាន ។

"ពួកយើងមិនអាចយកឈ្នះពួកគេបានទេបងនឹងទប់ស្កាត់ពួកគេ អូនឆាប់រត់ទៅ" អាល់ហ្វាបាននិយាយតាមរយៈតំណភ្ជាប់របស់ពួកគេទៅកាន់គូរស្នេហ៍របស់ខ្លួន។ពួកគេអាចទំនាក់ទំនងបានជាមួយគ្នាតាមរយៈតំណភ្ជាប់របស់ពួកគេ។

"អត់ទេ! អូននឹងនៅជាមួយបង អូនមិនទៅណាជាដាច់ខាត បើសិនជាស្លាប់ក៏អូនស្លាប់ជាមួយបងដែរ អូនមិនចាកចេញពីបងទេ ហ៊ឹកៗៗ..."  ភាពរឹងរូសរបស់អូមេហ្គាធ្វើឲ្យអាល់ហ្វាស្រែកទៅគេវិញដោយការខកចិត្តគេសុខចិត្តស្លាប់ម្នាក់ឯងក៏មិនឲ្យមនុស្សជាទីស្រលាញ់របស់គេស្លាប់បានដែរ។នេះមិនមែនជាពេលត្រូវប្រកែកគ្នានោះទេ។

"ឆាប់ទៅឥឡូវនេះទៅ "

"ហ៊ឹក...អត់ទេអូនអត់ទៅទេ"អូមេហ្គាគ្រវីក្បាលបដិសេដគេមិនចង់ចាកឆ្ងាយពីអាល់ហ្វារបស់គេទេ

"អូនឆាប់រត់ទៅមិនលឺបងនិយាយទេហេស៎" អាល់ហ្វាស្រែកយ៉ាងខ្លាំងខឹងមនុស្សជាទីស្រលាញ់ដែរមិនព្រមស្តាប់តាមសម្តីរបស់ខ្លួន បើគេមិនទៅមានតែស្លាប់ទាំងពីនាក់តែប៉ុណ្ណោះ។

"ទោះមានរឿងអ្វីកើតឡើងក៏ដោយ កុំត្រឡប់មកវិញឲ្យសោះ រកកន្លែងដែលមានសុវត្ថិភាពដើម្បីលាក់ខ្លួនប្រសិនបើបងនៅរស់បងនឹងស្វែងរកអូន ដល់ពេលនោះយើងនឹងរស់នៅជាមួយគ្នាស្រលាញ់គ្នារហូត បងស្រលាញ់អូន"

🌘Fate 🌒Where stories live. Discover now