គូរស្នេហ៍អាល់ហ្វា🌙ភាគ2

41 3 0
                                    

"លោក លោកយាយ! លោកយាយ...ហិហិ" ក្មេងតូចដើរបណ្តើរស្រែកហៅលោកយាយខ្លួនបណ្តើរទឹកភ្នែកក៏ស្រក់ចុះមកព្រោះតែភាពភ័យខ្លាចព្រោះតែពេលនេះខ្លួនកាន់តែចូលព្រៃកាន់តែជ្រៅភាពងងឹតជាមួយសភាពស្ងប់ស្ងាត់ជាហេតុធ្វើឲ្យភាពភ័យខ្លាចចូលមកកាន់តែច្រើនសំលេងសត្វយំបង្ករឲ្យថេយ៉ុងព្រឺពីក្បាលដល់ចុងជើងកែវភ្នែកដែលដក់ដោយសំណើមថ្លាចេះតែរំពៃមើលជុំវិញខ្លួនដែរមានសភាពងងឹតមើលអ្វីសឹងតែមិនឃើញទោះបីជាពន្លឺព្រះចន្ទចាំងជះមកក៏មិនច្រើនព្រោះតែនៅក្នុងព្រៃក្រាស់។ ថេយ៉ុងចេះតែដើរតាមស្រមោលដែរចូលព្រៃនោះយឺតៗព្រោះគេមកអាចរត់លឿននោះទេព្រោះវាងងឹតផងនិងពិបាកដើរផង ដើរកាន់តែយូរចូលព្រៃកាន់តែជ្រៅ។

សំលេងសត្វក្នុងព្រៃបានធ្វើឲ្យក្មេងតូចដែរវង្វេងកណ្តាលព្រៃម្នាក់ឯងព្រឺព្រួចអស់ទាំងខ្លួនសឹងតែស្រែកត្រហោរយំឲ្យបែកព្រៃប៉ុន្តែបានត្រឹមតែខ្ទប់មាត់សម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ព្រោះខ្លាចលឺដល់សត្វដែរកាចសាហាវខ្លាចថាវានឹងមករកខ្លួន។

ដៃ​តូច​គួរ​ឱ្យ​ស្រឡាញ់​របស់​គេញ័រ​ដោយ​ភាពភ័យ​ខ្លាច
រាល់ពេលដែលគេឮសំលេងចេញពីគុម្ពោតព្រៃស្តុកៗភ្នែកក៏រហ័សងាកទៅមើលភ្លាមបេះដូងលោតសឹងតែចេញក្រៅទ្រូងហើយដង្ហើមខំប្រឹងដកញាក់សឹងតែមិនដល់គ្នា។

"លោកយាយ... ហឹកៗ... លោកយាយជួយចៅផង ចៅខ្លាច ហិហិ"  ថេយ៉ុងនៅតែហៅលោកយាយរបស់គេដោយសង្ឃឹមថាគាត់នឹងមកជួយ។

ជើងតូចស្រឡូនត្រូវបានប្រលាក់ទៅដោយដីកខ្វក់ប៉ុន្តែគេមិនខ្វល់នោះទេធ្វើយ៉ាងណាចង់ទៅផ្ទះវិញកាន់តែឆាប់កាន់តែល្អ។  បន្ទាប់ពីដើរជិតមួយម៉ោង ពោះរបស់គេក៏ចាប់ផ្តើមកូរព្រោះតែឃ្លានហើយមាត់របស់គេមានអារម្មណ៍ថាស្ងួតព្រោះតែដើរយូរហត់នឿយផងស្រែកទឹកផងចឹងហើយថេយ៉ុងបន្តដើរបន្តិចទៀតរហូតដល់ឃើញរូងភ្នំមួយ។ក្មេងតូចបានបោះជំហានទៅមុខជាមួយនឹងពិលតូចរបស់គេដែលចាប់ផ្តើមភ្លឹបភ្លែតៗម្តងម្កាលដែរ។

"អា៎!! អត់ទេកុំអាលអស់ថ្មអី" ថេយ៉ុងព្យាមយាមយកដៃគួសពិលតិចព្រោះវាជិតអស់ថ្មហើយ គេក៏ប្រញាប់ចូលទៅកាន់រូងភ្នំនោះព្រោះខ្លាចពិលលែងភ្លឺនោះគេកាន់តែពិបាក។
ពេលចូលមកដល់ថេយ៉ុងចាប់ចាប់ផ្តើមយំខ្លាំងៗព្រោះពេលនេះគេខ្លាចខ្លាំងណាស់គេមិនខ្វល់ទេថាតើ​ការ​យំ​របស់គេនេះបានឮដល់សត្វនៅក្នុងព្រៃនោះ​ពេលនេះសុំស្រែកយំសិនហើយ។

🌘គូរស្នេហ៍អាល់ហ្វា🌗 [ ver Taekook]Where stories live. Discover now