" ជុងហ្គុក... សុំអង្វរ"
ជុងហ្គុកអង្គុយគងអន្លាក់ខ្លាក្រវីស្រាក្រហមផឹកធ្វើមិនដឹងប្រៀបដូចជាគ្មានមនុស្សនៅក្បែរគេចឹង ទាំងដែរមានមនុស្សម្នាក់កំពុងទេសុំអង្វរកគេយ៉ាងលន់តួនៅចំពោះមុខរបស់គេ។
ជីមីនកំពុងតែអង្វរមេដឹកនាំគេទាំងដឹងក្នុងចិត្តហើយថាមិនបានផល់តែគេនៅតែព្យាយាមជាច្រើនលើកច្រើនសារប៉ុន្តែមេដឹកនាំរបស់គេហាក់ដូចជាមិនខ្វល់ជាមួយវត្តមានគេនោះទេ។
ប៉ុន្មានថ្ងៃមុនគេបានសន្យាជាមួយខ្លួនហើយថាគេនឹងមិនមកសុំជំនួយពីជុងហ្គុកទៀតទេ ប៉ុន្តែក្មេងដែរជីមីនបានជួយអាការៈរបស់គេពីមួយថ្ងៃទៅមួយកាន់តែអាក្រក់ទៅៗ។
វាជាអព្ភូតហេតុមួយដែលក្មេងនេះនៅមានជីវិតបន្ទាប់ពីត្រូវរបួសយ៉ាងដំណំហើយការព្យាបាលក៏មិនបានដិតដល់ថែមទៀត។ គេហាក់ដូចជាព្យាយាមជំនះជាមួយសេចក្តីស្លាប់មួយនេះទោះបីជារងរបួសយ៉ាងណាក៏ក្មេងនេះនៅប្រឹងត្រដរដកដង្ហើមដែរនៅសេសសល់តិចតួចដើម្បីជីវិតរបស់គេដែរ គេត្រឹមតែជាកូនក្មេងប៉ុន្តែការតាំងចិត្តតស៊ូរស់នៅរបស់គេមិនសមហ្នឹងអាយុនោះទេ។នេះជាមូលហេតុដែរជីមីនមិនព្រមចុះចាញ់ក្នុងការជួយសង្រ្គោះជីវិតរបស់គេនោះ ជីមីនសង្ឈឹមថាក្មេងនេះនឹងនៅតស៊ូជាមួយគេក្នុងការជួយសង្គ្រោះជីវិតមួយនេះ។ដូច្នេះទោះបីជាគេត្រូវទៅអង្វរជុងហ្គុក ក៏គេមិនស្ទាក់ស្ទើរក្នុងការធ្វើនោះដែរ។
"លោកត្រូវតែជួយគេមុនពេលវាយឺតពេល ខ្ញុំសុំអង្វរ" ជុងហ្គុកសម្លឹងមើលកែវភ្នែកដែលបង្កប់ដោយភាពអស់សង្ឃឹមដឹងហើយថាមិនអាចប៉ុន្តែគេនៅតែធ្វើនៅតែតាមអង្វរទោះដឹងថាគ្មានបានប្រយោជ៍ក៏ដោយ។ជុងហ្គុកមិនយល់ថាហេតុអ្វីជីមីនត្រូវតែជួយក្មេងនោះរហូតដល់ថ្នាក់អង្វរគេដោយគ្មានភាពអៀនខ្មាស់បែបនេះនោះទេ។
វាមានរយៈពេលប្រាំថ្ងៃហើយចាប់តាំងពីក្មេងតូចមកកាន់តំបន់របស់ពួកគេ ដែលធ្វើអោយជុងហ្គុកហាក់ភ្ញាក់ផ្អើលបន្តិចដែរ។ វារំលងទៅច្រើនថ្ងៃដែរហើយ ក្មេងតូចនោះមិនទាន់ស្លាប់នៅឡើយ ក្លិនគឺស្រដៀងនឹងមនុស្សស្លាប់ទៅហើយ ជុងហ្គុកនៅតែអាចមានក្លិនគន្លឹះនៃជីវិតពីក្មេងតូច។
YOU ARE READING
🌘គូរស្នេហ៍អាល់ហ្វា🌗 [ ver Taekook]
Werewolf«តើនេះជានិស្ស័យឬជាវាសនាដែរធ្វើឲ្យចិត្តរបស់ក្មេងម្នាក់នេះនៅជាប់ជំពាក់ជាមួយបុរសដែរអាថ៌កំបាំងដែរអាចធ្វើឲ្យមនុស្សគ្រប់គ្នាខ្លាចរអា តែគេបែរជាចង់ជួបចង់ឃើញនិងចង់ស្គាល់ឲ្យកាន់តែច្បាស់ទៅវិញ?»