គូរស្នេហ៍អាល់ហ្វា🌙ភាគ3

46 4 0
                                    

"តើពួកលោកបានរកឃើញថេយ៉ុងទេ?" សំណួរសួរចេញពីប៉ាម៉ាក់របស់ថេយ៍ទៅកាន់ក្រុមអ្នករុករកដែរស្ថិតនៅក្នុងបន្ទបប់ទទួលភ្ញៀវដែរគេសង្ឃឹមថានឹងបានដំណឹងល្អចេញពីមាត់របស់ពួកគេ។ ពេលវេលាស្ងៀមស្ងាត់បន្តិចដែរអ្នកគ្រប់គ្នាកំពុងរងចាំចម្លើយយ៉ាងអន្ទះសារ ក្តីសង្ឃឹមដែរមានអម្បិញមិញក៏ត្រូវរលត់បាត់បន្ទាប់ពីឃើញបុរសអ្នករុករកដកដង្ហើមធំ ហើយនិយាយពាក្យសុំទោសមកកាន់ពួកគេបែបនេះ

" សុំទោសពួកយើងប្រឹងអស់ពីសម្ថភាពហើយតែមិនទាន់ឃើញនៅឡើយទេ ពួកយើងនឹងព្យាយាមរកបន្តទៀតជាមួយនិងក្រុមការងារឲ្យអស់ពីសម្ថភាព" ប្រធានផ្នែករុករកនិងសង្រ្គោះបាននិយាយប្រាប់ទៅកាន់លោកហ្គុងយ៉ូដើម្បីទុកពេលឲ្យពួកគេបានស្វែងរកបន្ថែមទៀតក្នុងការតាមរកថេយ៉ុងបើបានដំណឹងយ៉ាងណាពួកគេនឹងផ្តល់ព័ត៌មានមកគាន់គាត់ភ្លាម។

លោកហ្គុងយ៉ូបាន​ឱប​ប្រពន្ធ​ដែល​កំពុង​យំ​នៅក្នុងទ្រូងរបស់គាត់មិនមែនគាត់មិនពិបាកចិត្តនោះទេ បេះដូងជាឪពុកស្ទើរតែប្រេះបែកហើយនៅពេលបាត់ដំណឹងកូនសម្លាញ់ឈឹងបែបនេះ ប៉ុន្តែនៅតែព្យាយាមរឹងមាំទោះជាយ៉ាងណាក៏ដោយក៏ត្រូវតែរកកូនបន្តទៀត។

ការរុករកនៅតែបន្តអស់រយៈពេលពីរថ្ងៃហើយចាប់តាំងពីថ្ងៃដែរថេយ៉ុងបាត់ខ្លួនទៅ

"វាជាកំហុសរបស់ខ្ញុំ..." លោកយាយយ៉ុងអ៊ុកនិយាយឡើងទៅកាន់កូនៗដែរនៅទីនេះ គាត់មើលទៅហាក់អស់កម្លាំងខ្លាំងណាស់ អាយុកាន់តែហើយមកត្រូវបារម្ភពីចៅគ្មានបានដេកពួកបែបនេះទៀតតើឲ្យគាត់ដកដង្ហើមបានស្រួលយ៉ាងដូចម្តេច?

ជីនដើរយឺតៗទៅចាប់ដៃលោកយាយយកមកកាន់ មុននឹងនិយាយឡើង៖

"វាមិនមែនជាកំហុសរបស់យាយទេ លោកយាយឈប់បន្ទោសខ្លួនឯងទៅ " ជីននិយាយទាំងយកម្រាមដៃតូចរបស់គេជូតទឹកភ្នែកចេញពីថ្ពាល់ជ្រាវជ្រួញរបស់លោកយាយ

"ជីននីនិយាយត្រូវ ម៉ាក់កុំបន្ទោសខ្លួនឯងអី
ខ្ញុំ​ដឹង​ថា​ពួកយើង​ប្រាកដជា​រកថេយ៉ុង​ឃើញ​គាត់ណា" យូមីនាងញញឹមទាំងទឹកមុខក្រៀមក្រោះព្យាយាមបន្លប់ខ្លួនឯងកុំឲ្យយំចេញមកព្រោះនាងយំមកច្រើនហើយ នេះ​មិន​មែន​ជា​ពេល​ដែល​គេ​បន្ទោស​គ្នា​នោះទេ គ្រប់គ្នាដឹងថាវាមិនមានប្រយោជន៍ទេបើនៅតែបន្ទោសគ្នាទៅវិញទៅមកនោះ អ្វីដែលត្រូវធ្វើគឺអធិស្ឋានឲ្យថេយ៉ុងមានសុវត្ថិភាពមិនថាគេនៅទីណានោះទេ។


🌘គូរស្នេហ៍អាល់ហ្វា🌗 [ ver Taekook]Where stories live. Discover now