គូរស្នេហ៍អាល់ហ្វា🌙ភាគ1

56 4 2
                                    

នៅកណ្តាលព្រៃឆ្ងាយពីទីក្រុងកន្លែងដែលមនុស្សគ្រប់គ្នាចង់មកដើម្បីដកដង្ហើមស្រូបយកខ្យល់បរិសុទ្ធពីធម្មជាតិ នៅទៅនោះក៏មានផ្ទះមួយខ្នងដែរសង់ពីឈើតូចល្មមមួយអាចរស់នៅបានយ៉ាងសមរម្យដែររៀបចំនិងតុបតែងយ៉ាងស្រស់ស្អាតសមជាមួយព្រៃឈើធម្មជាតិនៅហ៊ុំព័ទ្ធជុំវិញនោះគួរឲ្យចង់រស់នៅ។

វាមើលទៅដូចជាផ្ទះរបស់ទេពអប្សរដែលមានផ្កា
និងដើមឈើជុំវិញវា។បក្សីហោះហើរជុំវិញដោយរីករាយសម្លេងសត្វស្លាប់ស្រែកច្រៀងទ្រហឹងអឹងកងចេញព្រៃធ្វើឱ្យចិត្តរបស់អ្នកដែលឮសម្លេងពួកវាហើយរសាយអស់ទុកកង្វល់ជាមួយនិងក្លិនធម្មជាតិយ៉ាងស្រស់ស្រាយ។

នៅថ្ងៃធម្មតា កន្លែងនេះត្រូវបានរុំព័ទ្ធដោយ
ភាពស្ងប់ស្ងាត់សម្រាប់មនុស្សតែម្នាក់ដែរគាត់រស់នៅទីនេះគឺលោកយាយយ៉ុងអ៊ុក។ គាត់ជាស្ត្រីចំណាស់អាយុប្រហែល 70 ឆ្នាំដែលបានជ្រើសរើសរស់នៅនៅក្នុងព្រៃតែម្នាក់ឯង។ កូន​របស់​គាត់ព្យាយាមបញ្ចុះបញ្ចូលគាត់ឱ្យរស់នៅក្នុងទីក្រុងជាមួយពួកគេដែរ ប៉ុន្តែគាត់បដិសេធដោយនិយាយថាបេះដូងនិងចិត្តវិញ្ញាណរបស់គាត់ជាកម្មសិទ្ធិរបស់ព្រៃឈើនេះគាត់មិនអាចចាកចេញពីទីនេះបានទេ។

ថ្ងៃ​នេះ​ជាថ្ងៃមិន​ធម្មតា​សម្រាប់គាត់ទេ ព្រោះ​មាន​ក្មេងតូចៗបីនាក់បានរត់ប្រលែងគ្នាលែងជុំវិញផ្ទះរបស់គាត់បង្ករជាភាពអ៊ូអរលឺតែសម្លេងសើចសប្បាយក្អាកក្អាយរស់ក្មេងតូចៗទាំងបីនាក់នោះ។

កូនស្រីរបស់លោកយាយ យ៉ុុងអ៊ុក, ដែរមានឈ្មោះយូមី(yumi)និងលោកគីម ហ្គុងយ៉ូ(Gongyoo)ជា​ប្ដី​របស់​នាងពួកគេបានមក​លេង​លោកយាយជាមួយ​នឹង​កូនតូចដ៏គួរឲ្យស្រលាញ់របស់នាងទាំងបីដែរមានឈ្មោះគីមសុខជីន គីមណាមជូន និងគីមថេយ៉ុងជាកូនពៅនៃគ្រួសារ។

ក្មេងតូចៗទាំងបីរត់ដេញគ្នាលេងនៅជុំវិញបរិវេណយ៉ាងសប្បាយរីករាយតាមអ្វីដែរក្មេងៗទូទៅតែងតែធ្វើ។ជីនបានរត់ទៅផ្នែកម្ខាងនៃផ្ទះហើយណាមជូនរត់ទៅលាក់ខ្លួនក្រោយដើមឈើធំមួយដែរអាចបិទបាំងខ្លួនរបស់គេជិត ពួកគេបានអើតក្បាលតិចៗសម្លឹងមើលទៅថេយ៉ុងដែរតូចជាងគេកំពុងតែរត់មកដើម្បីស្វែករកពួកគេទាំងពីរនាក់។ហើយនៅលើ ក.ដៃតូចក៏មានចងប៉េងប៉ោងផងដែរ ជំឈានខ្លីៗរត់បណ្តើរស្រែកហៅបងប្រុសបណ្តើរតែនៅតែរកមិនឃើញពួកគេទៀត។

🌘គូរស្នេហ៍អាល់ហ្វា🌗 [ ver Taekook]Where stories live. Discover now