ពេលវេលាពិតជាដើរលឿនណាស់ប្រាំមួយឆ្នាំកន្លងផុតទៅយ៉ាងរីករាយជាមួយគ្រួសារតូចមួយដែរគ្រប់គ្នាព្យាយាមរស់នៅក្នុងជីវិតយ៉ាងសាមញ្ញ គ្រប់ពេលអ្នករាល់គ្នានៅក្នុងគ្រួសារតែតែងប្រយ័ត្នប្រយែងក្នុងការនិយាយអ្វីដែរទាក់ទងនឹងហេតុការណ៍ដែរបានកើតឡើងនៅក្នុងឆ្នាំនោះដែរពួកគេមានចេតនាកប់វាចោលមិនរំលឹកឲ្យអ្នកណាដឹងឮនោះទេ។
ថ្ងៃនេះជាព្រឹកថ្ងៃច័ន្ទអ្នកស្រីយូមីក្រោកពីព្រឹកព្រលឹមដើម្បីចម្អិនអាហារឲ្យកូនប្រុសទាំងបីរបស់គាត់សម្រាប់ញាំពេលព្រឹកខ្លះហើយនិងខ្ចប់អាហារខ្លះសម្រាប់ពេលថ្ងៃត្រង់ពេលកូនៗចេញទៅសាលារៀន។
ទេវតាតូចរបស់គាត់លែងតូចទៀតហើយជីនដែរជាបងប្រុសច្បងឥឡូវគេមានអាយុ ១៦ ឆ្នាំហើយពេលនេះគេក៏បានចូលរៀននៅវិទ្យាល័យដែរចំណែកណាមជូនមានអាយុ១៤ឆ្នាំគេជាសិស្សរៀនអនុវិទ្យល័យនៅឡើយទេហើយថេយ៉ុងវិញជាកូនពៅអាយុ១១ឆ្នាំហើយពេលនេះចូលរៀនថ្នាក់ទី៦ហើយគេក៏រៀនសាលាជាមួយណាមជូនដូចគ្នា។
ពួកគេទាំងអស់គ្នាបច្ចុប្បន្នសិក្សានៅសាលា Hillcrest Academy (អតីតសាលា Iowa Mennonite) គឺជាសាលាគ្រីស្ទានឯករាជ្យនៅជិតទីក្រុង Iowa រដ្ឋ Iowa ក្នុង Kalona រដ្ឋ Iowa ដែលបានបង្កើតឡើងក្នុងឆ្នាំ 1945 )ដែលស្ថិតនៅក្នុងចក្រភពអង់គ្លេស។ ផ្ទះពួកគេនៅរាងឆ្ងាយពីសាលាគួរសមចឹងហើយពេលថ្ងៃអ្នកទាំងបីមិនបានមកផ្ទះវិញទេដោយសារតែបែបនេះទើបអ្នកម៉ាក់ក៏រៀបចំអាហារថ្ងៃត្រង់សម្រាប់អ្នកទាំងបីពីផ្ទះទៅតែម្តង។
កំឡុងពេលអ្នកស្រីយូមីរវល់រៀបចំតុអាហារជីនក៏ចុះមកក្រោមទាំងសក់ក្បាលសំពីងសំពោងភ្នែកបើកមិនចង់រួចទេព្រោះនៅងងុយគេងនៅឡើយ យប់មិញព្រោះតែនៅបញ្ចប់គម្រោងការងារសាលាទើបគេគេងដល់យប់ជ្រៅបានជាព្រឹកឡើងគេនៅមិនទាន់អស់ងងុយបែបនេះ។
YOU ARE READING
🌘គូរស្នេហ៍អាល់ហ្វា🌗 [ ver Taekook]
Werewolf«តើនេះជានិស្ស័យឬជាវាសនាដែរធ្វើឲ្យចិត្តរបស់ក្មេងម្នាក់នេះនៅជាប់ជំពាក់ជាមួយបុរសដែរអាថ៌កំបាំងដែរអាចធ្វើឲ្យមនុស្សគ្រប់គ្នាខ្លាចរអា តែគេបែរជាចង់ជួបចង់ឃើញនិងចង់ស្គាល់ឲ្យកាន់តែច្បាស់ទៅវិញ?»