Part ; 05 // ខ្ញុំយល់ព្រមរៀបការ //

66 17 6
                                    

          កាលពីម្សិលមិញ មុននឹងដល់ពីធីខួបអាពាហ៍ពិពាហ៍របស់លោកចន ជុងហ្គុកនៅកន្លែងធ្វើការងាររបស់នាយដដែលទេ រាល់ថ្ងៃនាយមិនអផ្សុកព្រោះមានសង្សារបណ្ដូលចិត្តនៅក្បែរ ថ្នាក់ថ្នម នាងតែមករកនាយរាល់ថ្ងៃ ពេលខ្លះក៏អោយចូលទៅយក ។ ពេលដែលនាងមកជុងហ្គុកមិនសូវផ្ដោតអារម្មណ៍ធ្វើការងារប៉ុន្មានទេ ភាគច្រើននៅលេងជាមួយនាង ការអោប ការថើប ឬរឿងដែលស៊ីជម្រៅជាមួយគ្នាក៏ធ្លាប់មាន ហើយជុងហ្គុកក៏ធ្លាប់បណ្ដេញបុគ្គលិកម្នាក់ចេញផងដែរព្រោះតែច្រឡំចូលមករំខានពេលរបស់នាយកំពុងមានអីៗជាមួយនាងផងដែរ ដូចដែលនិយាយអញ្ចឹងជុងហ្គុកមិនចូលចិត្តអ្នកណាមករំខានពេលរបស់នាយនោះទេ។

        ចំណែកថេហ្យុងវិញ ថ្ងៃនេះនៅរៀនធម្មតាហើយបន្ទាប់ពីបញ្ចប់ម៉ោងសិក្សារជីមីនក៏សួរគេព្រោះចង់ណាត់គ្នាដើរលេង។

"ថេហ្យុង!"

"អឹម!"

"ចុងសប្ដាហ៍នេះអត់មានប្រឡងទេ ទៅដើរលេងហ្អី"

"ទៅណា?ចុងសប្ដាហ៍នេះយើងរវល់ហើយ ខួបអាពាហ៍ពិពាហ៍លោកអ៊ុំ"

"អូ!គាត់ប្រាប់ប៉ាយើងដែរតើ?"

"ពួកអូនមិនទៅថ្ងៃនេះទៅ នេះនៅរសៀលនៅឡើយតើ"

"មែនហើយថេហ្យុង!យើងខលទៅបងយ៉ុនសិន"

"អេ.."ថេហ្យុងឃាត់មិនស្ដាប់ ជីមីនក៏ចេញទៅ គេនៅឈរចាំតែក៏ឆ្លៀតសួរអ្នកនៅក្បែរខ្លួននិយាយគ្នាលេងបន្តិចដែរ ព្រោះអីថ្ងៃនេះចេញពីរៀនក៏មានអ្នកមកជួបនៅមាត់ទ្វាបន្ទប់ មិនដឹងនាយមានបំណងឬចៃដន្យអោយប្រាដក ព្រោះនាយបានរៀនចប់ទៅហើយ

"សិស្សច្បងថ្ងៃនេះទំនេរឬ?"

"បាទ!មែនហើយ!បងទើបតែដេញថ្លៃដីបាន ទើបមិនសូវរវល់"

"អូ!"

"ថេហ្យុងថ្ងៃនេះយ៉ាងម៉េចដែរ លំហាត់ពិបាកទេ"

"មិនសូវអីទេសិស្សច្បង"

"បងដឹងព្រោះថេហ្យុងពូកែស្រាប់ទៅហើយ"

"អឹម..មិនពូកែអីទេ សិស្សច្បង"ថេហ្យុងសើចបន្តិច និយាយគ្នាបានបន្តិចជីមីនក៏មកវិញ

You're my perfect Groom⏰💍Where stories live. Discover now