Part ; 08 // ថេហ្យុងត្រូវគេចាក់? //

24 8 4
                                    

     ស្អែកឡើង!

    ថ្ងៃថ្មី! ព្រះអាទិត្យរះពីទិសខាងកើត ចាំងជះរស្មីនៃពន្លឺដ៏ត្រជះត្រចង់មកលើដូលផ្ទះជុងហ្គុក ពិសេសចន្លោះបន្អួចដែលមានបុរសកម្លោះពីរនាក់កំពុងគេងទីនោះ កំពុងតែអោបគ្នាយ៉ាងស្អិតរមួតលង់លក់ស្រួលយ៉ាងស្កប់ស្កល់នោះ។

     ព្រឹកព្រលឹម ដៃតូចចាប់ផ្ដើមបើកកម្រើឡើងមុន មុននឹងម្រាមដៃចាប់លើកមកញីភ្នែកបន្តិចដើម្បីដាស់អោយបើកទទួលយកថ្ងៃថ្មី  ស្រាប់តែភ្ញាក់ខ្លួនព្រឺតព្រោះតែឃើញខ្លួនឯងនៅក្នុងរង្វង់ដៃនាយក្រាស? តើយប់មិញគេអោបយើងឬ? ថេហ្យុងបានត្រឹមតែសួរខ្លួនឯង មិនមាននរណាអាចឆ្លើយបានទេ ព្រោះគេក៏គេងលក់ដែរ។ គេលើកដៃនាយចេញពីលើខ្លួនគេទាំងអត់ដង្ហើមនឹងថ្កល់ព្រោះតែខ្លាចនាយភ្ញាក់ហើយក៏ក្រោកចេញទៅ។

     ក្រោយពីគេក្រោកចេញទៅបាត់ ស្នាមញញឹមកំហូចមួយនោះក៏ចាប់កម្រើឡើង មិនដឹងយ៉ាងម៉េចទេ ពេលក្រោកឡើងស្រាប់តែឃើញគេនាយក៏សប្បាយចិត្តណាស់ហើយក៏មិនចង់ក្រោក ការពិតនាយភ្ញាក់ឡើងយូរណាស់ហើយតាំងពីថេហ្យុងប្រះខ្លួនបែរចេញពីនាយម្ល៉េះ។

     ថេហ្យុងចូលបន្ទប់ទឹកស្លៀកពាក់ខោអាវកាលពីម្សិលមិញនោះ ព្រោះមិនហ៊ានសុំខោអាវនាយស្លៀក គេចូលងូតទឹកមួយសន្ទុះធំទើបចេញមកវិញ។

ក្រាក!

"អុស"ថេហ្យុងបើកទ្វាមករាងភ្ញាក់បន្តិច ព្រោះជុងហ្គុកស្រាប់តែឈរនៅមុខគេ នាយអត់មានពាក់អាវទេ ស្លៀកតែខោខ្លីមួយប៉ុណ្ណោះ ហើយដាក់កន្សែងនៅលើស្មារបស់នាយ។

    ជុងហ្គុកមិនមាត់ គ្រាន់តែមើលមុខគេបន្តិច ថេហ្យុងក៏អោនលូនតាមចន្លោះដៃនាយចេញមកក្រៅ។ គេចេញទៅសិតសក់រួចរៀបចំបន្ទប់នាយអោយស្អាតបាតរួចហើយទើបដើរចេញមកក្រៅ។

"អូ!អរុណសួស្ដីថេហ្យុង"

"ជម្រាបសួរម៉ាក់អ៊ុំ!"

"យប់មិញយ៉ាងម៉េចដែរកូន គេងលក់ស្រួលទេ?"

"បាទ!អត់អីទេ"

"គេហៀរទឹកមាត់ដាក់ខ្ញុំ"ជុងហ្គុក ចុះមកក្រោមតាមក្រោយថេហ្យុងបន្តិចក៏លូកមាត់តវ៉ា

You're my perfect Groom⏰💍Where stories live. Discover now