Part ; 01 // ផ្ដើមរឿង //

139 24 0
                                    

      មិនមែនថាស្នេហាស្រលាញ់គ្នាទៅមកគ្រប់គូរសុទ្ធតែសមបំណងនោះទេ ដូចជាស្នេហាប្រុសស្រីមួយគូរនេះអញ្ចឹង ត្រូវលោកប៉ាអ្នកម៉ាក់តាមបំបែកបំបាក់មិនអោយស្រលាញ់គ្នា ព្រោះតែគាត់បានសង្កេតឃើញថានាយខាងប្រុសមិនមានបុគ្គលិកលក្ខណៈគ្រប់គ្រាន់សាកសមនឹងកូនស្រីរបស់គាត់។ តែទោះបីជាយ៉ាងណាលោកស្រីគីមហារ៉ា នៅតែជំនះស្រលាញ់គ្នាអោយទាល់តែបាន ចុងក្រោយពួកគេក៏យល់ព្រមរត់ទៅជាមួយគ្នា រស់នៅក្នុងជីវិតសាមញ្ញ និងមានកូនប្រុសម្នាក់ឈ្មោះ គីមថេហ្យុង ជាចំណងដៃនិងជាសក្ខីភាពនៃស្នេហាពួកគាត់។

តែ! គ្រប់យ៉ាងមិនងាយស្រួលដូចកាគិតនោះទេ ក្រោយរស់នៅជាមួយគ្នាត្រឹមតែមួយឆ្នាំនាយខាងប្រុសក៏ចាប់ផ្ដើមចេញចរិកពិត គេលែងចេះធ្វើការងារអី ម្ងៃៗគិតតែសង្ងំនៅផ្ទះចាំតែចាយលុយប្រពន្ធ មិនតែប៉ុណ្ណោះគេចេះផឹកស្រា លេងល្បែង វាយដំ បំផ្លាញ់គ្រួសាររៀងរាល់ថ្ងៃ តែដោយសារតែលោកស្រីស្រលាញ់ប្ដីខ្លាំងពេក គាត់មិនព្រមចេញទៅណាចោលនាយឡើយ។ ពួកគេក៏រស់នៅបែបនេះរហូតដល់ថេហ្យុងអាយុ15ឆ្នាំ នៅពេលដែលលោកប៉ារបស់គេត្រូវប៉ូ លីសចាប់ខ្លួន ព្រោះគាត់បានស៊ីឈ្នួលប្រព្រឹត្តរឿងខុសច្បាប់ ពេលនោះទើបលោកស្រីគីមភ្ញាក់ខ្លួន តែគាត់នៅតែមិនហ៊ានត្រឡប់ទៅផ្ទះវិញព្រោះតែគាត់ខ្មាស់គេខ្លាំងពេក។ តែដោយសារតែព័ត៌មាននោះហើយទើបធ្វើអោយលោកស្រីចន ហេយ៉ុង ជាបងស្រីបង្កើតរបស់គាត់បានមើលឃើញនិងទៅយកគាត់ត្រឡប់មករស់នៅក្រុងសេអ៊ូលវិញ។ ហើយលោកស្រីចនជាអ្នកទទួលបន្ទុកចិញ្ចឹមមើលថែថេហ្យុង ទំនុកបំរុងអោយរៀនសូត្រ នៅសាលាល្អៗនឹងថ្លៃៗ ព្រោះអីគាត់ស្រលាញ់ថេហ្យុងណាស់ គាត់ស្រឡាញ់ចូលចិត្តក្មេងដែលមានចរិតល្អស្លូតបូតហើយឧស្សាហ៍ព្យាយាមដូចជាគេអញ្ចឹង។

ប៉ុន្តែលោកស្រី ក៏មានគ្រួសារមួយជារបស់ខ្លួនឯងដែរ ស្វាមីរបស់គាត់ជាអ្នកជំនួញរែ៉ មានហាងពេជ្យ និងអណ្ដូងរ៉ែដោយខ្លួនឯង។ កូនប្រុសតែមួយរបស់គាត់ឈ្មោះចនជុងហ្គុក សព្វថ្ងៃរៀននៅសហរដ្ឋអាមេរិក ជំនាញខាងគ្រប់គ្រងធុរកិច្ចនិងជំនួញរ៉ែ។

You're my perfect Groom⏰💍Where stories live. Discover now