ថេហ្យុងនៅផ្ទះមិនបានដឹងរឿងអីនោះទេ មួយរយ:នេះគេរវល់រៀនច្រើនមុខណាស់ គួរក្រៅម៉ោងផង មុខវិជ្ជាសិក្សារគោលផង គ្មានពេលគិតគូររឿងរៀបការឯណា? ថ្ងៃមុនដែលលោកស្រីចនអូសគេចូលបន្ទប់នោះគឺគាត់គ្រាន់តែប្រាប់រឿងរៀបការនេះហើយប្រាប់ថាចាស់ៗបាននិយាយគ្នាអស់ហើយ អោយជួយជុងហ្គុកផងរៀបការដើម្បីតែកាត់គ្រោះគេក៏យល់ព្រមព្រោះអីលោកស្រីចនក៏ជួយគេមកច្រើនដែរ ប៉ុន្តែមានលក្ខខណ្ឌទាល់តែជុងហ្គុកយល់ព្រមដែរទើបគេសម្រេចចិត្តថាយល់ព្រមតាមគាត់ដែរហើយក៏មិននិយាយអីទៀត តាំងពីថ្ងៃនោះមកដល់ថ្ងៃនេះ កន្លងមកពីអាទិត្យទៀតហើយ គេក៏មិនដែលទៅផ្ទះចនទៀតដែរ។
ថ្ងៃនេះក៏ដូចជាថ្ងៃមុនអញ្ចឹង លោកស្រីចន ហៅក្មេងៗមកជួបជុំគ្នាព្រោះអីពួកគេជិតរៀបការទៅហើយដែរតែដូចជាមិនស្និតស្នាលគ្នាសោះ គាត់ចង់អោយពួកគេឆាប់ជិតស្និតទើបទៅនិយាយអោយជុងហ្គុកទៅយកគេនៅសាលារៀន ខំនិយាយយ៉ាងយូរទម្រាំតែនាយយល់ព្រម។
ល្ងាចនេះថេហ្យុងមានម៉ោងរៀននៅវេនរសៀល រាល់ដងគឺជីមីនអ្នកជូនមកផ្ទះតែថ្ងៃនេះនាយមកយកគេក៏អោយជីមីនទៅមុន ម្យ៉ាងគេមានកម្មវិធីនៅផ្ទះផង។
ថេហ្យុងអង្គុយរងចាំជុងហ្គុកយ៉ាងយូរនៅលើបងក្បែរសួនមាត់ទ្វានោះ ទាល់តែរសៀលជិតយប់ទើបនាយមកដល់។
ប៉ែតៗ(សម្លេងស៊ីផ្លេឡាន)
"បងប្រុស!"ថេហ្យុង ឃើញឡាននាយមកក៏ដើរចេញក្រៅ
"ឡើងមកអង្គុយខាងមុនមក"ជុងហ្គុក តបតែប៉ុណ្ណឹងក៏បើកឡុកសោរអោយគេចូល ថេហ្យុងក៏ចូលមកអង្គុយ និយាយអរគុណនាយបន្តិចឡានក៏ចេញទៅ។
ការធ្វើដំណើរមួយនេះគ្មានអ្នកណានិយាយអីនោះទេ ពួកគេចំណាយពេល45នាទីទើបទៅដល់ផ្ទះត្រកូលចន។ លោកស្រីចន ញញឹមខ្ជិបត្បិតតែមើលឃើញថាជុងហ្គុកមុខស្មើរក៏ដោយ។
"ជុងហ្គុក!កូនទៅប្ដូរសម្លៀកបំពាក់សិនទៅឆាប់ចុះមកញ៉ាំបាយ"
"បាទ"
"ថេហ្យុង?"
"បាទ!ជម្រាប់សួរម៉ាក់អ៊ុំប៉ាអ៊ុំ"
YOU ARE READING
You're my perfect Groom⏰💍
عاطفيةហេតុអ្វីអ្នកដែលស្រលាញ់គេមុនតែងតែឈឺចាប់? Taekook story