ថេហ្យុងនៅក្នុងវ័យ20ឆ្នាំបានចូលរៀននៅសកលវិទ្យាល័យ រៀនផងធ្វើការផងវាមិនងាយស្រួលនោះទេ តែវាក៏ជាសំណាងល្អរបស់គេដែរ ដែលគេបានស្គាល់មិត្តយល់ចិត្តម្នាក់គឺផាក ជីមីន ស្រលាញ់គេជាងខ្លួនគេទៅទៀត។ ផាក ជីមីន មកពីត្រកូលថ្លៃថ្នូរមួយ អាចនិយាយបានថាជាអ្នកមានមុខមានមាត់ក្នុងសង្គមដែល សព្វថ្ងៃគេស្រលាញ់គ្នាលួចលាក់ជាមួយកូនប្រុសអ្នកមានម្នាក់។
នៅថ្ងៃមួយពេលដែលចេញពីសាលារៀន គេបានឃើញថេហ្យុងអង្គុយលើបង់ស្ងាត់មួយកន្លែង ដោយចិត្តដែលបារម្ភចំពោះមិត្តខ្លាំងគេក៏បានចូលទៅសួរនាំ៖
"ថេហ្យុង!ឯងកើតអី? មិនស្រួលខ្លួនទៀតហើយឬ?" គេសួរព្រោះតែម្សិលមិញថេហ្យុងចុកពោះខ្លាំងណាស់ តែថ្ងៃនេះអត់ទេគេឈឺជំងឺអីផ្សេង
"យើងមិនអីទេ គ្រាន់តែរាងថប់ដង្ហើមបន្តិច"
"តើឯងកើតអីឬអត់ មើលទៅបែកញើសខ្លាំងណាស់នៀក៎"ជីមីននិយាយទាំងជួយយកក្រដាស់ជូតញើសអោយថេហ្យុងនឹងបារម្ភពីមិត្តខ្លាំង
"មិនអីទេ សម្រាកបន្តិចជាហើយ"ថេហ្យុងតប ទឹកមុខស្រងូតស្រងាត់ រាងកាយស្លេកស្លាំងបន្តិចប៉ុន្តែមិនអីទេ
"ថេហ្យុងអើយ យើងអាណិតឯងណាស់ ជួយឯងយ៉ាងម៉េចទៅ?"ជីមីននិយាយអាការ:សោកសៅ ធ្វើអោយថេហ្យុងដកដង្ហើមធំបន្តិចទើបនិយាយបន្ត
"ហ៊ើយ..យើងមិនដឹងធ្វើយ៉ាងម៉េចដែរ បើប្រាប់ឯងក៏ពិបាកចិត្តបែបនេះទៅហើយ ចុះទម្រាំតែប្រាប់ម៉ាក់យើង? មិនដឹងថាគាត់ពិបាកចិត្តប៉ុណ្ណា?"
"នេះឯងមិនទាន់ប្រាប់គាត់ទេឬ?រឿងធំយ៉ាងនេះម៉េចក៏លាក់បាំង?"ជីមីនបន្តដោយការភ្ញាក់ផ្អើល នេះគឺជំងឺបេះដូងណា មិនលេងសើចទេ
"ព្រោះយើងមិនចង់ធ្វើអោយគាត់កាន់តែពិបាកចិត្ត ណាមួយលោកយាយយើងទើបតែស្លាប់"
"តែឯងក៏មិនគួរលាក់បាំង ប្រាប់គាត់ទៅព្រោះគ្មានអ្នកណាស្រលាញ់ឯងជាងគាត់ទេ "
"យើងដឹងហើយ តែចាំអោយផុត100ថ្ងៃលោកយាយសិន" ថេហ្យុងនិយាយ ។ ការពិតគេមិនមែនជាមនុស្សដែលមានសុខភាពល្អប៉ុន្មានទេ ព្រោះកាលគេត្រូវលោកប៉ាចាប់បង្ខំគៀបសង្កត់រហូតកើតជំងឺថប់អារម្មណ៍ អោយតែថ្ងៃណាគេគិតច្រើន ស្គុគស្មាញច្រើន គេច្បាស់ជាសន្លប់មិនខាន ហើយរឿងនេះគេមិនបានប្រាប់នរណាទេ មានតែជីមីនម្នាក់ប៉ុណ្ណោះដែលដឹង ដែលបានទៅឃើញគេក្នុងហេតុការណ៍ផ្ទាល់តែម្ដង។
YOU ARE READING
You're my perfect Groom⏰💍
Romansaហេតុអ្វីអ្នកដែលស្រលាញ់គេមុនតែងតែឈឺចាប់? Taekook story