ថ្ងៃបន្ទប់ ពេលព្រឹកគ្រប់គ្នាចេញទៅធ្វើការតាមសកម្មភាពធម្មតារបស់ខ្លួនជាងរៀងរាល់ថ្ងៃបន្ទាប់ពីថ្ងៃសម្រាកដ៏សែមយូរនៃពេលចុងសប្ដាហ៍នោះមក។ថ្ងៃនេះមិនខុសពីសព្វមួយដង ថេហ្យុងទៅរៀន គេចាប់ផ្ដើមរវល់ខ្លាំងព្រោះជិតដល់ថ្ងៃប្រឡងបញ្ចប់ឆ្នាំទីបួននៃថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងធុរកិច្ចរបស់គេនោះ។ ចំណែកជុងហ្គុកក្នុងរយ:ពេលនេះក៏ចាប់ផ្ដើមរវល់ដូចគ្នា នាយនឹងរៀបចំកម្មវិធីតាំងពិពណ៍ខ្នាតធំលក្ខណ:ដំណាច់ឆ្នាំនៃគ្រឿងអលង្ការរបស់នាយ។ ឯចាស់ៗវិញឆ្លៀតពេលក្មេងៗកំពុងតែរវល់គាត់ក៏លួចមកនិយាយគ្នា អំពីរឿងរៀបការនោះ សូមប្រាប់ត្រង់ថាទាំងសមីនិងចាស់ៗខាងជុងហ្គុកគឺដឹងអស់ហើយថាពួកគេទាំងពីរនឹងត្រូវរៀបការក្នុងពេលឆាប់ៗនេះប៉ុន្តែថេហ្យុងនៅមិនទាន់ដឹងខ្លួននៅឡើយ ព្រោះពីម្សិលមិញគេមកវិញក៏គេងលក់ទើបអ្នកស្រីគីមិនដាស់ប្រាប់គេអោយដឹង។ ចំណែកថ្ងៃនេះគាត់មកព្រោះតែលោកស្រីចនទទួចចង់អោយការរៀបការនឡកើតឡើងឆាប់ៗ គាត់ខ្លាចជុងហ្គុកប្ដូរចិត្តវិញឬក៏មានរឿងមិនល្អកើតឡើងមិនដូចការរំពឹងទុកដូចពាក្យចាស់លោកពោលថាទុកយូរជូម្អូមនោះ៕
"អ្នកបង!តែខ្ញុំមិនទាន់ប្រាប់ថេហ្យុងទេណា?"អ្នកស្រីគីម និយាយឃាត់លោកស្រីចន ព្រោះមិនចង់បង្ខំកូនដូចគ្នារឿងរៀបការជារឿងសំខាន់ណាស់គាត់ចង់អោយថេហ្យុងសម្រេចចិត្តយល់ព្រមដោយខ្លួនឯង
"មិនអីទេ ថេហ្យុងគេច្បាស់ជាព្រម ចាំបងនិយាយជាមួយគេខ្លួនឯង"លោកស្រីចន និយាយគាត់ជឿជាក់យ៉ាងច្បាស់ ព្រោះគាត់មានវិធីដែលថេហ្យុងមិនអាចប្រកែកបាន និយាយរួមរឿងគ្រប់យ៉ាងអោយតែជុងហ្គុកម្នាក់យល់ព្រមនោះគាត់អាចចាត់ការបានគ្រប់យ៉ាងបានហើយ។
ការប្រជុំនឹងជជែងគ្នាលើកនោះក៏បានបញ្ជប់ទៅវិញត្រង់ចាស់ៗចាំអោយក្មេងៗទំនេរដៃខ្លះសិនទើបគាត់អាចចាប់ផ្ដើមពិធីរៀបការនោះបាន។
ចំណេរកាលតទៅ ពេលវេលាចេះតែកន្លងផុតមកពីរបីអាទិត្យទៀត ថ្ងៃនេះលោកស្រីចន បានហៅលេងក្មេងៗមកញ៉ាំបាយជុំគ្នា ដើម្បីប្រាប់ពីរឿងរៀបការនោះ ម្យ៉ាងគាត់ក៏ចង់ប្រកាសប្រាប់គេថាថេហ្យុងជាអនាគតកូនប្រសាររបស់គាត់ផងដែរ តែមុននឹងមានរឿងនោះកើតឡើងគាត់ត្រូវអោយសមីខ្លួនទាំងពីរដឹងរឿងអោយច្បាស់ការសិន។ ចំណែកការរៀបចំម្ហូបបាយជុំគ្នានេះគឺដូចជាពិធីស្ដីដណ្ដឹងថេហ្យុងជាផ្លូវការយ៉ាងអញ្ចឹងព្រោះចាស់ៗមកជុំគ្នាអស់ហើយ។
YOU ARE READING
You're my perfect Groom⏰💍
Romanceហេតុអ្វីអ្នកដែលស្រលាញ់គេមុនតែងតែឈឺចាប់? Taekook story