💚 Stepbrother 💚Ep 1

7.4K 112 20
                                    

ក្មេងស្រីអាយុ19ឆ្នាំម្នាក់នៅដេកនៅខាងលើគ្រែយ៉ាងមានសេចក្តីសុខតែពេលនោះ
>Knock Knock<
Mom: បើកទ្វារកូនសម្ពឹក....ភ្ញាក់ឡើង...
គេគោះទ្វារខ្លាំងៗធ្វើអោយអ្នកនៅក្នុងបន្ទប់រមៀលពីលើពូកស្ទើរតែមិនទាន់
Sugi : មានការអីអ្នកម៉ាក់!!
Mom : នៅមកសួរទៀតហេ៎....ឆាប់ទៅដូរខោរអាវងូតទឹកអោយស្អាតបាតហើយចុះមកក្រោមផ្ទះមក...

(គេនិយាយរួចក៏ចុះទៅក្រោមទុកអោយSugiឈរអេសក្បាលខ្លួនឯង)

Sugi : មានរឿងស្អីទៀតហើយ....ប្រញាប់នោះប្រញាប់...ម៉ោងទើបតែ7សោះ...

__Kitchen__
StepDad : កូនអូនគេចុះមកហើយឬនៅ??
Mom : មកសួរអូនហើយបងមិនមើលទេអីថាគេមកហើយឬនៅ? យ៉ាប់មែននេះ😒
StepDad : Ouiiiii....Honeyyy...បងគ្រាន់តែសួរតាស់...មើលធ្វើមុខហ៎...នេះៗគួរអោយខ្នាញ់ដល់ហើយ...
(គេយកដៃធ្មិចថ្ពាល់ប្រពន្ធរបស់គេ)
Mom : មើលកុំលេងបែបនេះ...កូនឃើញមិនល្អទេ...
(គាត់យកដៃកៀសដៃប្តីគាត់ចេញ)
StepDad : ទៅគិតអីបែបនោះប្រពន្ធសម្លាញ់...យើងទើបតែរៀបការថ្មីៗនេះ...ហើយស្អែកពួកយើងទៅHoneymoonនោះអី....
Mom : ឆ្កួត...និយាយបែបនេះដឹងអូនអៀនអត់?-,-
StepDad : អៀនស្អីតេសប្តីប្រពន្ធនឹងគ្នាសោះ...ថ្ងៃស្អែកនេក...ពួកយើង...
(គេលយមុខទៅជិតមុខប្រពន្ធរបស់គេ)
Sugi : ម៉ាក់!!!
StepDad : អូយយ៉ាស់...ការដុបឆែប...
Mom : Ohhh...ឯងមកហើយហេ៎!!ម៉ោះឆាប់មកអង្គុយមក...ញាំបាយសិនទេកូនសម្លាញ់?
Sugi : នេះម៉ាក់ចង់លេងក្បាច់អីទៀតហើយ....
Mom : មិនបានលេងក្បាច់ស្អីទេ...នេះកូនមើលមកម៉ាក់អាក្រក់ម៉ងហេ៎
Sugi : ថាមិនត្រូវដែរ...
Mom : Yiss!! កូននេះ!!
Sugi : ឥឡូវម៉ាក់និយាយមកថាម៉ាក់ចង់បានអីទៀតហើយ!!
Mom : នេកគឺថា....
Sugi : គឺថា??
Mom : Emmm...នេកគឺថាម៉ាក់ហើយនឹងប៉ាចុងរបស់កូន...
Sugi : យ៉ាងម៉េច??
StepDad : ទុកអោយបងនិយាយវិញ!!គឺថាប៉ានិងម៉ាក់កូនត្រូវទៅHoneymoonនៅAustralia 2 ខែ!!!
Sugi : ស្អីគេ??2ខែ??
Mom : មែនហើយ....
Sugi : Honeymoonប្រភេទស្អីគេដល់ទៅ2ខែហា៎ម៉ាក់??នេះនាំគ្នារៀបការហើយចង់ដោះដៃចេញពីកូនបែបនឹងហ៎??
Mom : មិនមែនបែបនឹងទេកូនសម្លាញ់.....គឺថា
S

tepDad : គឺថាប៉ាហើយនិងម៉ាក់ចង់មានប្អូនមួយទៀតនៅទីនោះហើយបងប្រុសរបស់ឯងនឹងរស់នៅជាមួយឯងនៅថ្ងៃស្អែកនេះ
Sugi : បងប្រុសខ្ញុំ?? មិចក៏ខ្ញុំមិនដែរដឹង??
Mom : កូននឹងដឹងនៅថ្ងៃស្អែកនេះហើយ...ហើយម៉ាក់និងប៉ាចេញដំណើរទៅAustraliaក៏នៅថ្ងៃស្អែកនេះដែរ...
Sugi : ខ្ញុំមិនចង់បានបងប្រុសស្អីនោះទេ!!
Mom : Sugi កូនកុំក្បាលរឹងពេក
Sugi : ខ្ញុំមិនខ្វល់...បើគេម្នាក់នោះចង់មកអោយគេនៅម្នាក់ឯងទៅ...ខ្ញុំទៅជួលCondoថ្មីសម្រាប់នៅម្នាក់ឯងវិញ
Mom : Sugi ឯងកុំមករឹងទទឹងដាក់ម៉ាក់ហា៎
Sugi : មិនដឹង!!!

💚Stepbrother💚(បងប្រុសចុង)// CompletedWhere stories live. Discover now