💚 Stepbrother 💚 Ep 28

542 31 0
                                    

Bolin : ចា៎ម៉ាក់ *ញញឹមចុងមាត់ដាក់Jesieហើយក៏បែរមកធ្វើរំអួយដាក់ម៉ាក់Jinវិញ*

Jesie : នាងពិតជាសាហាវខ្លាំងណាស់!!
Bolin : អាយយយយយ....

Jesieក្រោកពីឥដ្ឋហើយឡើងមកចាប់បោចសក់របស់Bolinខ្លាំងៗអោយខ្ទប់ទៅនឹងអាងទឹក

Jesie : ហេតុអីនាងធ្វើបាបកូនយើង!? ហេតុអី!! ស្រីបិសាច ស្រីអាក្រក់ ស្រីគ្មានចិត្តជាមនុស្ស Bolin!! នាងថោកទាបណាស់!!
Bolin : អាយយ អាយយ ម៉ាក់ជួយកូនផង!! អាយយយ!!
Mom : Jesie !! ឆាប់លេងកូនស្រីយើងភ្លាម!! ឆាប់លេង!! យើងប្រាប់អោយឯងលេងណាJesie!!

គាត់ទាញដៃJesieតែមិនឈ្នះកម្លាំងកំហឹងរបស់Jesieនៅពេលនេះឡើយ នាងចង់សម្លាប់មនុស្សដូចជាBolinជាខ្លាំងដើម្បីសងសឹកអោយកូនរបស់នាង

>>ផាច់ ផាច់<<

Jesieចាប់ទះកំផ្លៀងBolinខ្លាំងៗដាក់យក ដាក់យក មិនសំចៃដៃ នាងវៃរហូតដល់មាត់របស់Bolinចេញឈាម ហើយក៏ដាល់យកដាល់យកត្រង់ពោះរបស់Bolinធ្វើអោយគេឆ្អល់ចង់សន្លប់

Bolin : ម៉ាក់!!! ជួយផង!! អូយ!!
Mom : Jin!! មិចក៏ឯងបណ្តោយអោយស្រីរបស់ឯងធ្វើបាបកូនយើងបែបនេះហា៎!! ឆាប់មកជួយទាញនាងចេញពីBolinភ្លាម!!
Jin : ខ្ញុំមិនដឹង!! បើតាមចិត្តខ្ញុំខឹង គឺខ្ញុំសម្លាប់ស្រីម្នាក់នឹងនៅនឹងមុខម៉ាក់តែម្តង! ម៉ាក់នៅមិនជឿថានាងដាក់ថ្នាំសម្លាប់កូនរបស់ខ្ញុំទៀតហេ៎? ម៉ាក់ដឹងទេ? ព្រឹកមិញនាងអោយJesieផឹកទឹកក្រូចដែលនាងដាក់ថ្នាំចូលក្នុងនោះ!! នេះនាងចង់សម្លាប់កូនខ្ញុំដើម្បីចង់ធ្វើជាកូនប្រសារផ្ទះនេះ!! ហេតុអីម៉ាក់មិនជឿកូនខ្លួនឯងបែបនេះ? ឬមួយម៉ាក់មិនស្រលាញ់ខ្ញុំសូម្បីតែបន្តិច? ហើយចុះចៅរបស់ម៉ាក់នោះ? ម៉ាក់!! កុំជឿស្រីម្នាក់នឹងបានទេ?? អោយនាងចេញពីជីវិតកូនទៅ! កូនស្អប់នាង!!

រាងក្រាស់និយាយហើយក៏លត់ជង្គង់ពីមុខម៉ាក់របស់គេ ម៉ាក់គេក៏ចាប់ផ្តើមចាប់អារម្មណ៍លើសម្តីរបស់កូនខ្លួនឡើងវិញហើយគាត់ក៏ឈប់ទាញដៃJesieចេញពីBolinហើយក៏ដើរមកស្ទាបមុខកូនប្រុសរបស់ខ្លួនដែលកំពុងសម្រក់ទឹកភ្នែក ចិត្តរបស់គាត់ក៏ចាប់ផ្តើមទន់ជ្រាយព្រោះតែទឹកភ្នែកកូនរបស់ខ្លួនដែលគាត់មិនដែលឃើញពីមុនមក គាត់ចាប់ផ្តើមដឹងកំហុសរបស់ខ្លួនដែលកាន់ជើងមនុស្សខុស

💚Stepbrother💚(បងប្រុសចុង)// CompletedWhere stories live. Discover now