Sugi : គឺឯង!!អាខ្មោចស្លេក!!!
(ពួកគេទាំង2សម្លក់គ្នាទៅវិញទៅមករីឯប៉ាម៉ាក់របស់ពួកគេនាំគ្នាមើលមុខគ្នានិយាយទៅពួកគាត់មុខស្លើរទាំង2😂)
Mom : ស្អីនេះ??ពួកឯងស្គាល់គ្នា??
Both : ស្គាល់!!ហើយស្គាល់ច្បាស់ទៀតផង!!
(ពួកគេគ្រហឹមញល់មាត់ចេញធ្មេញដាក់គ្នាធ្វើដូចខ្លាឈ្លោះគ្នាចឹង😂)
StepDad : ល្អណាស់ពួកគេស្គាល់គ្នារួចហើយចឹងមិនបាច់ណែនាំច្រើនទេ!!តោះម៉ាក់វាយើងទៅ...
Both : មិនបាន!!
Mom : យី...ចុះពួកនេះវាថីវា!!
Sugi : ម៉ាក់កូនស្អប់ម្នាក់នឹង!!
Mom : Hah??
Suga : ប៉ាកូនក៏ស្អប់ម្នាក់នឹងដែរ!!
StepDad : The F-
Both : កូនមិនចង់នៅជាមួយគេទេ!!
(ពួកគេចង្អុលមុខគ្នាទៅវិញទៅមក)
Stepdad : ឥឡូវចេះណាកូនសម្លាញ់ថ្លើមថ្លៃរបស់់ប៉ាទាំង2អើយយយយយ!!! ចាប់ដៃគ្នាសម្រួលគ្នាទៅណា!!
Both : អត់!!!
Mom : សម្រួលឬមិនសម្រួលហា៎!!!បើមិនសម្រួលម៉ាក់កាច់កាតATMពួកឯងទាំង2ចោល!!!
Both : ម៉ាក់!!!
Mom : គ្មានមកម៉ាក់ស្អីទេ!! ពួកឯងត្រូវនៅជាមួយគ្នាចេះស្រឡាញ់គ្នា!!ហើយហាមឈ្លោះគ្នា!! ថ្ងៃស្អែកយើងនឹងអោយម៉ែដោះម្នាក់មកតាមមើលពួកឯង!! បើសិនជាពួកឯងហ៊ានឈ្លោះគ្នា!!ពួកឯងនឹងដឹងថានឹងមានរឿងអ្វីបន្ទាប់ពីនេះហើយ!! ម៉ោះបងឈប់និយាយតោះឡើងឡាន!!
(ម៉ាក់Sugiក៏ឡើងឡានទៅបាត់ដោយមិនងាកមើលក្រោយ)
Sugi : មើលស្អី!!
Suga : មើលមិនបាន!!យើងនឹងស្អី??ស្តេច??
Sugi : នាងខ្ញុំមិនមែនស្តេចតែជាព្រះនាងនៅក្នុងផ្ទះមួយនេះ!!
Suga : Arkkkk សុទ្ធតែព្រះនាង...និយាយមិនចេះខ្មាស់មាត់...
Sugi : ហៃវាយ៉ាងម៉េចលោកឯងនឹងចង់មានStoryខ្លាំងណាស់មែន??
Suga : មិនបានចង់ទេតែនិយាយការពិត!!
Sugi : ការពិតឡប់ឆ្កួតអីអាការតឿ!!
Suga : នាងអូនឯងហ្នឹងខ្ពស់ណាស់???
Sugi : អឺ1.60Cm ត្រូវស្តង់ដារមនុស្សស្រីសិុចសីុ...ហៃសូរដូចជានាងខ្ញុំចា៎!!មិនមែនដូចជាលោកទេ!! កម្ពស់មិនបានហើយខ្លួននឹងវាស....នោះស....ជាងខ្មោចងាប់ទៅទៀត!!
Suga : ន៎ែម៉ាមាត់ខ្មោចពីរមាត់ខ្មោចតិចថាអាមួយនេះចាប់បឺត!!
Sugi : ស្អី??និយាយមិនឈ្នះគេយកកម្លាំង??អន់ណាស់!! នេះនេក!!
(គេទាត់អាអូនតូចរបស់Sugaម៉ាទំហឹងជើងធ្វើអោយគេរមួលពេញដីនៅពីមុខផ្ទះ)
Suga : ស្រីចង្រៃអូយយយយ!!!លេងអាក្រក់ស្អីយ៉ាងនេះ!!!បើខ្លាំងជាងនេះអញប្រហែលគ្មានបានបន្តពូជកូនអញទេ!!អូយយ!!!
__Living Room__
Sugi : សមមុខ!!នៅរមៀលនៅមុខផ្ទះនឹងទៅមិនបាច់ចូលផ្ទះទេ!!ទុកអោយព្រះនាងដ៏ស្រស់ស្អាតម្នាក់នេះនៅក្នុងផ្ទះដ៏ស្កឹមស្កៃមួយនេះតែឯងបានហើយ!!កុំអោយមានពពួកអាប ព្រាយ ខ្មោច បិសាច ណាចូលមកលុកលុយ😌
___1ម៉ោងក្រោយមក___
Sugiនៅអង្គុយមើលទូរទស្សន៍ដដែរមិនយ៉ូប៉ុន្មានមេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀងមកខ្លាំងដូចព្យុះអញ្ចឹង
Sugi : អាម្នាក់នោះពិតជាមិនចូលផ្ទះមែនហេ៎??មេឃភ្លៀងចង់បាកមេឃហើយនេះ!! តិចថាខ្ញុំទាត់ពិននឹងសោះងាប់បាត់ទៅ!!
(គេងើបចេញពីសាឡុងហើយបិទTVបន្ទាប់មកក៏យកឆ័ត្រហើយបើកទ្វារចេញទៅក្រៅផ្ទះ...ក្រោយពីនាងឈានជើងចេញភ្លាមទ្វាផ្ទះត្រូវបានបិទហើយចាក់សោរជាប់)
Sugi : នេះឯង!!! អា...អា....
Suga : អាស្អី??នាងដេកនៅក្រៅផ្ទះនឹងទៅ!!
Sugi : អាឆ្កួតនេះមេឃភ្លៀងខ្លាំងយ៉ាងនេះឯងអោយយើងដេកនៅក្រៅផ្ទះយ៉ាងម៉េចហា៎!!! អាចង្រៃឆាប់បើកទ្វារ!!!
Suga : មិនបើក!!
Sugi : ឆាប់បើកភ្លាមប្រាប់ថាអោយបើក!!! អាឡប់សតិ!! អាកូនអត់ម៉ែ !!! អារស់នៅក្នុងដំបូលផ្ទះគេដោយសារឪ!!អា.....
(Sugaលឺពាក្យនាងជេបែបនេះធ្វើអោយគេខឹងខ្លាំងដោយដំបូងគេត្រឹមចង់លេងសើចជាមួយនាងបន្តិចទេហើយក៏បើកទ្វារវិញតែពេលនេះ...)
Suga : នាងនៅក្រៅផ្ទះអស់មួយជីវិតនឹងទៅ!!នាងកុំគិតថាបានចូលក្នុងផ្ទះនេះអោយសោះ!!បើខ្លាំងក៏បន្តជេទៀតទៅ!!អោយជេFree!!
Sugi : អាថោកទាប!!មកនៅផ្ទះគេហើយធ្វើចារឹកដូចផ្ទះវា!!អាប្រកាច់!! អាខ្មោច!! អា!!!
(Sugaមិនខ្វល់ហើយក៏ឡើងទៅលើបន្ទប់ខ្លួនឯងបាត់ទុកអោយម្នាក់ទៀតនៅរងារញាក់ដោយសារទឹកភ្លៀង)
__អស់រយះពេលជិត2ម៉ោងនៅពេលនេះម៉ោង9យប់ហើយទឹកភ្លៀងឈប់តែប្រែក្លាយទៅជាព្រឹលវិញ__
(Sugiនៅអង្គុយអោបជង្គង់ខ្លួនឯងបបូរមាត់សរស្លេកសឹងតែអស់ឈាមពីខ្លួនម្យ៉ាងនាងក៏មិនទាន់បានញាំអ្វីដែរ...Sugiខាំបបូរមាត់របស់ខ្លួនកុំអោយវាញ័រខ្លាំង...រ៉ូបរបស់នាងក៏ត្រូវទទឹកជោកអស់មិនអាចស្ងួតបានព្រោះតែភាពត្រជាក់)
Sugi : ឯ..ឯង..ទ្រ..ទ្រាំបន្តិចណាSugi...បន្តិចទៀតលេងអីហើយ...
(នាងប្រាប់ខ្លួនឯងបែបនេះ2ម៉ោងជាងហើយ)
នៅពេលនោះក៏មានឆ្មាមួយក្បាលដើរមកជិតគេដូចគ្នាក្នុងសភាពញាក់ញ័រខ្លាំង
Sugi : ឯងក៏ដូចយើងដែរមែនហេ៎?? ម្ចាស់ឯងទៅណាហើយ??ហេតុអីបានជាឯងធ្លាក់ក្នុងសភាពបែបនេះដូចជាយើងដែរ??
Cat : Meoww....
Sugi : ម៉ោះដើរមកនេះមក!!
(ឆ្មារនោះក៏ដើរមកនៅក្រោមជើងSugi Sugiអង្អែរក្បាលរបស់គេ)
Sugi : មិនអីទេបន្តិចទៀតពួកយើងលេងអីហើយ!!!
___នៅក្នុងផ្ទះ__
Sugaចុះពីលើផ្ទះហើយក៏បើកមើលទូរទស្សន៍
Reporter : នៅពេលនេះទីក្រុងSeoulមានព្រឹលធ្លាក់ខ្លាំងមែនទែន....រីឯសីតុណ្ហភាពធ្លាក់ចុះដល់-5°c...សូមលោកអ្នកបើកម៉ាសីុនកម្តៅ...រក្សារសុខភាពរបស់លោកអ្នកអោយបានល្អ...
Suga : -5°c?? នាងម្នាក់នោះ??
(គេក៏រត់យ៉ាងលឿនទៅកាន់មាត់ទ្វារ...រួចចាក់សោរទ្វារ)
Suga : នេះនាងពិតជា- ហឺយយយ!!!
Sugi : ជួយមើលគេម្នាក់នេះផង..ខ្ញុំអាចទ្រាំបាន...
(Sugiលើកកូនឆ្មារនោះអោយទៅSugaបី)
Sugaក៏ប្រញាប់យកកន្សែងជាច្រើនមករុំអោយសត្វឆ្មានោះហើយដាក់គេនៅកន្លែងកម្តៅបន្ទាប់មកគេក៏រត់មករកSugiវិញ
Suga : មិចក៏នាងមិនចូលក្នុងផ្ទះ!!នៅធ្វើស្អីទៀតហា៎!! ទ្វារបើកហើយ!!
Sugi : តើខ្ញុំនិយាយអីខុសមែនទេ??បានជាលោកខឹងខ្ញុំដល់ថ្នាក់នេះ??
Suga : កុំបាច់ខ្វល់!!ឆាប់ចូលមកក្នុងផ្ទះ!!
Sugi : ខ្ញុំមិន-
(Sugiក៏សន្លប់បាត់ស្មារតី)
Suga មិនបង្អង់យូរក៏លើកបីនាងចូលមកក្នុងផ្ទះរួចដាក់នាងនៅក្នុងបន្ទប់របស់នាង
Suga : សុំទោសតាមពិតទៅខ្ញុំមិនចង់នោះទេតែខ្ញុំមិនអាចអោយនាងស្លាប់ព្រោះខ្ញុំគ្មានកូនសងអោយម៉ាក់របស់នាងវិញទេ!!ដូច្នេះខ្ញុំត្រូវតែ....
Sugaយកភួយក្របនាងហើយបិទភ្លើងដើម្បីផ្លាស់ប្តូរខោរអាវអោយនាង
Suga : អូយយយយ៉ាស់ ...ស្អីនេះ!!
(គេស្ទាបរកឡាវអាវតែប៉ះចំសាច់ពោះរបស់នាង)
Suga : អូយយយយឡប់ហើយ!!ភ្លេចគិតថានាងម្នាក់នេះស្លៀករ៉ូប😑
Admin : មិនមែនបិុឯងចង់កេងចំណេញកូនស្រីគេណាហី🌚
Suga : មិនបានទេកុំមកជ្រលក់មាត់ជាមួយ
Admin : អត់ក៏បានដែរវេស...មើលSugiអោយត្រឹមត្រូវតិចទៅ😒
Suga : អត់ចង់
Admin : អាបុិនេះឌឺនោះឌឺ😑
Suga : ឌឺចឹងហើយSWAG😎✌
Admin : .......
>>ចូលសាច់រឿងវិញ<<
(Sugaក៏យកអាវធំរបស់គេមកពាក់អោយនាងបន្ទាប់មកគេក៏យកភួយជាច្រើនមកដណ្តប់អោយSugi)
Suga : បែបនេះប្រហែលមិនស្លាប់ទេ!!អាចនៅរស់!!
___Australia__
ប្តីប្រពន្ធមួយគូរដែលទើបតែរៀបការរួចថ្មីថ្មោងកំពុងអង្គុយក្រេបស្រាទំពាំងបាយជូរ
Stepdad : ថ្ងៃនេះអូនស្អាតខ្លាំងណាស់....
Mom : បងសរសើរអូនបែបនេះចង់មានន័យថារាល់ថ្ងៃអូនមិនស្អាតមែនទេ??
Stepdad : Ouiiii...សំណប់ចិត្តបងអើយបងមិនមានន័យអីបែបនេះទេ...គឺអូនស្អាតរាល់ថ្ងៃតែថ្ងៃនេះអូនស្លៀករ៉ូបវាលខ្នងបែបនេះធ្វើអោយអូនស្អាតលើសដើម....
Mom : សម្តីផ្អែមណាស់!!!អ្នកណាអ្នកបង្រៀនបង??
Stepdad : គ្មានអ្នកណាបង្រៀនទេតែបងចាប់ផ្តើមចេះនៅពេលដែលឃើញអូនភ្លាម....
Mom : យ៉ា!!!! អាប្តីឆ្កួត!! ដឹងអូនអៀនអត់ហា៎??ឈប់និយាយភ្លាម!!
Stepdad : បាទប្រពន្ធសម្លាញ់!!តោះអូនសម្លាញ់ឡើងរាំជាមួយបងមួយបទបានទេ??
Mom : ចា៎បានលោកប្តី!!
(ពួកគាត់ចាប់ផ្តើមរាំជាមួយគ្នាដោយចាក់បទសង់ទីម៉ង់រំពេចនោះប្តីរបស់គេក៏ចាប់ផ្តើមថើបខ្នងប្រពន្ធរបស់គេហើយក៏ឡើងដល់ក)
>>គ្រឹង គ្រឹង<<
Stepdad : អើយអ្នកណានឹងមកCallអីពេលនេះ
Mom : បងទៅលើកទៅប្រហែលជាក្រុមហ៊ុនបងទេដឹង
Stepdad : តែនេះ...
Mom : កុំបាច់តែ...ទៅៗ
គេក៏ទៅលើកទូរស័ព្ទ
Stepdad : Helloooooo បាទ??
Suga : Helloo ប៉ា...ប៉ាពុងធ្វើអីនឹង??
_____________________________
Continue Ep 3
YOU ARE READING
💚Stepbrother💚(បងប្រុសចុង)// Completed
FanfictionWhat Happened to this sibling? Are they going to fall in love with eachother Or not?? What if they fell in love but their parents don't accept their love?? Are they break up?? Or End Up being Saparate?? Let's Watch Stepbrother
