💚 Stepbrother 💚 Ep 9

648 35 0
                                        

Kateញញឹមចុងមាត់

Suga : នាងដើរយ៉ាងម៉េចអោយដួលបែបនេះ??
Sugi : នាងម្នាក់នេះទាក់ជើងខ្ញុំ!!

Sugiចង្អុលមុខKate

Kate : ខ្ញុំមិនបានធ្វើទេ...
Sugi : កុំមកប្រកែក!!! នាងមានចេតនាច្បាស់ណាស់!!

Sugiងើបឡើងពីការូហើយយកទឹកក្តៅដែលនៅសល់ជះទៅលើខ្លួនរបស់Kate

Kate : Aiiiiii!!!!
Sugi : ខ្ញុំមិនមែនជាមនុស្សស្រីដែលភ្លីភ្លើរអោយនាងជាន់ក្បាលខ្ញុំបានឡើយ!!
ចាំទុកក្នុងខួរក្បាលរបស់នាង!!
Kate : Oppa....

Kateធ្វើទឹកមុខគួរអោយអាណិតដាក់Suga

Suga : ខ្ញុំមិនដឹងថាអ្នកទាំងពីរនិយាយពីអ្វីទេ!! តែនាង!!

Sugaងាកទៅសម្លឹងមើលSugiដោយភ្នែកគេបង្កប់នូវភ្លើងកម្តៅ

Suga : ទោះបីជាKateធ្វើឬមិនបានធ្វើក៏នាងមិនគួរយកទឹកក្តៅមកជះលើខ្លួនរបស់គេដែរ!!
Sugi : លោកជឿនាងមែនទេ??
Suga : ខ្ញុំមិ-
Sugi : ខ្ញុំសួរថាលោកជឿនាងមែនទេ!!

SugiនិយាយទាំងកំហឹងហើយមើលទៅSugaទាំងភ្នែករបស់នាងចាប់ផ្តើមក្រហម

Suga : ត្រូវហើយខ្ញុំជឿKate!!
V : Hyung!!!

Vស្រែកចេញពីចង្រ្កានបាយទាំងហួសចិត្តនូវអ្វីដែលSugaបាននិយាយ

Sugi : ល្អតាស់!! នឹងហើយជឿស្រីម្នាក់នឹងចុះ!! ចាប់ពីពេលនេះទៅកុំនិយាយរកខ្ញុំទៀតអោយសោះ!! នៅអោយឆ្ងាយពីខ្ញុំ!!
Suga : ខ្ញុំមិនដែលចង់នៅក្បែរនាងតាំងពីពេលណាឡើយ!! ធ្វើបែបនេះក៏ល្អមិនបាច់ឈ្លោះគ្នាទៀត!! នៅឆ្ងាយពីគ្នាកាន់តែឆ្ងាយកាន់តែប្រសើរ!!

Sugiរត់ចេញពីគេហើយឡើងទៅបន្ទប់នាងវិញទាំងទឹកភ្នែកស្រក់មកមិនឈប់

Sugi : ខ្ញុំឆ្កួតដែលលង់ស្រលាញ់លោកមួយភ្លេត...

ចំណែកឯSugaវិញយកថ្នាំមកលាបដៃនឹងជើងអោយKateដែលញញឹមបិទមាត់មិនជិត

Kate : អូនមិនអីទេ...Oppaទៅមើលនាងបន្តិចទៅ!!!
Suga : ខ្លួនអូនបែបនេះហើយនៅគិតពីនាងទៀតហេ៎?? អូនល្អពេកទេដឹង...
Kate : គឺមិនមែនបែបនឹងទេ...បងឃើញហើយគេក៏ដួលត្រូវទឹកក្តៅដែរ...
Suga : គេដើរមិនចេះប្រយ័ត្នខ្លួនឯងអោយសមបែបនឹងខ្លះហើយ...
Kate : Oppa..
Suga : ឈប់និយាយទៀត..នៅអោយស្ងៀម...ចាំបងលាបអោយ...

💚Stepbrother💚(បងប្រុសចុង)// CompletedWhere stories live. Discover now