💚 Stepbrother 💚 Ep 7

765 37 0
                                        

Suga : ឆុបយក្ស!!!
Sugi : ន៎ែឆាប់លើកទូរស័ព្ទឡើងមកវិញ!!
Suga : ដឹងហើយ!!

នៅពេលដែលSugaលើកទូរស័ព្ទឡើងម៉ាក់គេក៏បន្តនិយាយ

Mom : Ha Sugi!! ឯងធ្វើស្អីអំបាញ់មិញហា៎ស!!
Sugi : អត់បានធ្វើអីទេម៉ាក់!! ម៉ាក់គិតដល់ណាហើយនឹង??
Mom : អឺបើគ្មានស្អីវាល្អហើយ!! ម៉ាក់មានរឿងប្រាប់ឯង!!
Sugi : រឿងអីម៉ាក់??
Mom : ថ្ងៃស្អែកម៉ាក់ត្រឡប់ទៅផ្ទះវិញជាមួយនឹងប៉ាឯង!!
Sugi : តែម៉ាក់ក្រែងថាម៉ាក់ទៅនៅទីនោះ2ខែអី??
Mom : គឺចៃដន្យអីម៉ាក់មានរឿងសំខាន់ជាមួយនឹងដៃគូរពាណិជ្ជកម្មខាងគ្រឿងក្រអូបរបស់ពួកយើង...
Sugi : ចា៎ម៉ាក់កូនយល់ហើយ!!
Mom : Byeណាកូនសម្លាញ់!! ថ្ងៃស្អែកជួបគ្នា!!
Sugi : ចា៎អ្នកម៉ាក់!!
>>ទឺត<<
Suga : ម៉ាក់នាងថាយ៉ាងម៉េចខ្លះ??
Sugi : គឺថ្ងៃស្អែកពួកគាត់មកវិញហើយ!!
Suga : លឿនយ៉ាងនេះហេ៎??
Sugi : Emmm...មិនដឹងដែរគាត់ថាជាប់មានរឿងសំខាន់ជាមួយដៃគូរក្រុមហ៊ុនរបស់ខ្ញុំ!!
Suga : អរ!!
Sugi : នៅអរអី!! បិទអោយហើយទៅអាងខ្ញុំបានទៅបន្ទប់ខ្ញុំវិញ...
Suga : មិនបាច់ដេញទេ!! ខ្ញុំបុណ្យអោយតែហើយៗអោយនាងចេញពីបន្ទប់ខ្ញុំនឹងឯង!!

ចំណែកឯម៉ាក់របស់Sugiបន្ទាប់ពីបិទទូរស័ព្ទរួចមុខរបស់គាត់ក៏ចាប់ផ្តើមស្រពូនធ្វើអោយប្តីរបស់គាត់ព្រួយបារម្មណ៍

Stepdad : ម៉េចអូនធ្វើមុខបែបនេះ?? ដោយសាររឿងភ្ជាប់ពាក្យមែនទេ??
Mom : ចា៎...អូនបារម្មណ៌ខ្លាចSugiមិនពេញចិត្ត...
Stepdad : កុំបារម្មណ៌ពេកអីណា...បងជឿថាកូនយើងមិនអីទេ!!
Mom : តែមុននឹងអូនចង់ប្រាប់រឿងនេះទៅគេតែអូននិយាយមិនចេញ....
Stepdad : បងយល់...ចាំដល់ថ្ងៃនោះពួកយើងនឹងដឹងហើយ...តោះគេងទៅអូន...
Mom : ចា៎...

___ថ្ងៃបន្ទាប់___

ព្រឹកប្រលឹមស្រាំងៗសម្លេងសត្វចាបជាច្រើនបានយំចំណែកឯព្រះអាទិត្យក៏ចាប់ផ្តើមរះជាថ្មីដោយបានចាំងពន្លឺចូលមកក្នុងបន្ទប់អ្នកកម្ល៉ោះSugaធ្វើអោយគេបើកភ្នែកព្រឹមៗដោយឃើញមនុស្សស្រីគេងបែរខ្នងនៅជិតគេ

Suga : អ្នកណាប្រទានមនុស្សស្រីមកអោយខ្ញុំនៅពេលនេះ....នាងមើលទៅប្រហាក់ប្រហែលយ៉ាងម៉េចមិនដឹង....

Sugaងើបឡើងអង្គុយញីភ្នែកខ្លួនឯងបន្តិចហើយក៏ទាញមុខមនុស្សស្រីនោះមកថ្នមៗព្រោះខ្លាចគេភ្ញាក់

💚Stepbrother💚(បងប្រុសចុង)// CompletedWhere stories live. Discover now