_Married With Him_

5.7K 199 5
                                    

     +ផ្ដើមរឿង
_________________________
បុរសដែលត្រូវបានរៀបការនឹងបំពាក់យសចូល មកធ្វើជាស្វាមីនៅក្នុងជីវិតអាពាហ៌ពិពាហ៌របស់គេគឺជាមនុស្សប្រុសដែលមានបុគ្គលិកលក្ខណៈល្អទាំង ព្រម ផ្ទៃមុខសង្ហារខាបព្រលឹង កែវភ្នែកពណ៌ត្នោត ចាស់ជះពន្លឺសោះកក្រោះ នឹងរាងកាយបង្កប់ទៅ ដោយអាថ៌កំបាំងគួរអោយចង់ស្វែងយល់ ផែនទ្រូង រឹងមាំគួរអោយចង់កៀកកើយ

      សមិទ្ធិផលនៅលើរាងកាយរបស់គេល្អឥតខ្ចោះប្រៀបដូចជាអំណោយដែលព្រះប្រទានជាពិសេស ប៉ុន្តែទាស់ត្រង់ថា...បុរសម្នាក់នោះជាមនុស្សគ្មានអារម្មណ៍ ការដែលចង់ស្និទស្នាលជាមួយគេ ប្រៀបដូចជាការជ្រៀតខ្លួនបំបែកផ្ទាំងទឹកកដ៏ក្រាសចូលទៅកាន់តំបន់ប៉ូលយ៉ាងអញ្ចឹង...

តើគេអាចបំបែកផ្ទាំងទឹកកកមួយនោះនឹងផ្លាស់ប្ដូរតំបន់ប៉ូលដែលត្រជាក់នឹងសោះកក្រោះទៅជាតំបន់អេក្វាទ័រដ៏កក់ក្ដៅនឹងស្រស់ស្អាតដែរឬទេ?

_________________________

_Part1_
 
      ពិធីរៀបអាពាហ៌ពិពាហ៌សមញ្ញមួយប្រារព្ធឡើង នៅក្នុងព្រះវិហារ ការភ្ញាក់ផ្អើលក៏មាន តិចតួចដែរពីសំណាក់ភ្ញៀវដែកមកចូលរួមព្រោះកូនក្រមុំនៅក្នុងពិធីគឺជាមនុស្សប្រុស

អ្នកដែលគ្រងឈុតសដំណាងកូនក្រមុំដើរទៅ រកតាអាចារ្យ នឹងកូនកម្លោះដោយមានឪពុកជាអ្នកក្រៀកដៃ ផ្ទៃមុខសមដ្ឋរលោង ថ្ពាល់នឹងបបូរមាត់ក្រហមព្រឿងៗ កែវភ្នែកគ្រីស្តាល់ ចិញ្ចើមខ្វង់សមទៅ នឹងទម្រង់មុខ សក់ពណ៌ត្នោតអ៊ុតអោយរួញតិចៗ រាងកាយតូចច្រឡឹង ស្អាតឥតទាស់ធ្វើអោយភ្ញៀវ ពន្លឺដែលមកចូលរួមភ្លឹកស្ទើរតែមិនដកដង្ហើម ប្រសិន បើមិនបានដឹងជាមុនគេប្រាកដជាវែកញែកមិនបានឡើងថាក្មេងម្នាក់នេះជាក្មេងប្រុសឬក៏ក្មេងស្រី

រាងតូចបោះជំហ៊ានទៅមុខព្រមទាំងស្នាមញញឹមតិចៗនៅលើគែមមាត់ ដៃតូចៗត្រូវបានប្ដូរ អ្នកកាន់នៅពេលមកឈប់នៅពីមុខកូនកម្លោះ

«ប៉ាផ្ញើរJiminផង»លោកParkនិយាយទៅ កាន់កូនប្រសាដោយទឹកមុខជឿជាក់
  
      «បាទ៎»អ្នកកម្លោះងក់ក្បាលតិចៗ ផ្ទៃមុខរាបស្មើរ ប្រាកដប្រជាធ្វើអោយរាងចំណាស់មានអារម្មណ៍កក់ ក្ដៅ លោកParkហុចដៃកូនប្រុសតែម្នាក់គត់របស់ខ្លួនទៅកាន់កូនកម្លោះ ហើយប្រគល់តួនាទីបន្តអោយលោកអាចារ្យ  ជាអ្នកចាត់ចែង

♡សន្ដំបេះដូង ស្វាមីកំពូលស្នេហ៍♡ [LATE]Where stories live. Discover now