ភាគទី ០៦

503 31 0
                                    

*Minji ft Seongwoo sense

«Kim Seongwoo!!!» Minji ដើរចូលមកក្នុងមន្ទីរពេទ្យស្រែកហៅ Seongwoo យ៉ាងខ្លាំង
«Minji??អួយឈឺ......» Seongwoo រករត់គេចតែក៏ត្រូវ Minji ចាប់ជាប់ហើយមួលស្លឹកត្រចៀកគេ
«លោកចង់រត់ទៅណា.... ប្រាប់មកលោកយកបង Yeonjun ខ្ញុំទៅទុកនៅឯណា»
«លេងខ្ញុំសិនទៅ ទីនេះមនុស្សច្រើនណាស់កំពុងមើលមកនាងស្ងប់អារម្មណ៍សិនទៅបានទេ»
«ខ្ញុំមិនខ្វល់បើលោកមិនប្រាប់ទេនោះខ្ញុំនឹងយករឿង នេះទៅប្រាប់ប៉ាម៉ាក់បង Yeonjun»
«កុំអីខ្ញុំសុំអង្វរ នាងលេងខ្ញុំសិនទៅបានទេ»
«មិនបានបើលេងលោកចឹងលោកនឹងរត់ហើយ»
«បានខ្ញុំសន្យា ថាមិនរត់ទេ»
«មិនលេងទេដរាប់ណាលោកមិនទាន់ឆ្លើយនឹងខ្ញុំ អត់ទេត្រូវនាំខ្ញុំទៅជួបគាត់ឥឡូវនេះ»
«បានៗ ខ្ញុំនឹងនាំនាងទៅតែនាងលេងសិនទៅ»
«ល្អកុំប្រើល្បិចណាមិនចឹងលោកនឹងដឹងគ្នាហើយ»
«បាទ.......»
«ឆាប់ទៅ»និយាយហើយពួកគេក៏ឡើងឡានទៅជាមួយគ្នាបាត់ទៅ

*Joonkie ft Linzy

«លោកប្រធានថ្ងៃនេះមានប្រជុំនៅម៉ោង 10 ព្រឹក» Linzy ដើរទៅមុខតុរបស់ Joonkie
«ប្រធានបទប្រជុំពីអ្វី» Joonkie និយាយដោយមិនបានមើលមុខរបស់ Linzy ទេនាងភ្ជាប់ភ្នែកនឹងឯកសារបស់គេ
«ម៉ូតសំលៀកបំពាក់ថ្មីសំរាប់រដូវរងារឆ្នាំនេះ»
«ហ៎! ខ្ញុំយល់ហើយ រៀបចំការងាររបស់នាងទៅតិចទៀតខ្ញុំនឹងទៅតាមក្រោយ»
«ចាស» Linzy និយាយដោយអន់ចិត្តតិច ព្រោះពាក្យសំដី របស់ Joonkie លេងដូចមុនហើយ

*Yeonjun sense

Ding~Dong~!
«ទៅហើយ?» Yeonjun ដើរទៅបើកទា្វរ
«បង Yeonjun ~~» Minji ហក់មកឱប Yeonjun
«Minji ~~ Seongwoo នេះ...នេះឯងក្បត់នឹងយើងអី»
«យើងគ្មានជម្រើសទេ គេទៅរករឿងយើងដល់មន្ទីពេទ្យ សំណាងហើយថ្ងៃនេះប៉ាយើងនឹងប៉ារបស់ឯងជាប់ប្រជុំពេញមួយថ្ងៃមិនចឹងយើងនឹងស្លាប់មិនខានទេ»
«កុំបន្ទោសបង Seongwoo អី មែនហើយបងមកវិញពីកាលហេតុអីមិនត្រលប់ទៅផ្ទះ បងដឹងទេប៉ាម៉ាក់របស់បងទន្ទឹងរងចាំផ្លូវបងប៉ុណ្ណា» Minji
«រឿងនេះឯងកុំមកខ្វល់បងប្រាប់ណាហាមយករឿង នេះប្រាប់ប៉ាម៉ាក់បង»
«ខ្ញុំមិនព្រមកុហកជំនួសបងទេបើគាត់ដឹងណាខ្ញុំស្លាប់មិនខានទេ»
«Minji ឆ្លាតចង់ឲ្យបងធ្វើអីក៏បានតែកុំប្រាប់ប៉ាម៉ាក់បងអីណា» Yeonjun និយាយបែបគួរឲ្យអាណិត
«តែវាលាក់មិនបានយូរទេ»
«Minji និយាយត្រូវនៅមន្ទីពេទ្យឥទ្បូវនេះនៅមន្ទីពេទ្យកំពុងមានការរំគោះរំកើរក៏ព្រោះតែការបាត់ខ្លួនរបស់ឯង ពួកគេកំពុងស្នើរសុំឲ្យមានការជ្រើសរើសអ្នកស្នងដំណែងថ្មី ដោយសារតែរឿងនេះប៉ារបស់ឯងពិបាកចិត្តខ្លាំងណាស់»

Code Of Love (Season II)Where stories live. Discover now