«ខ្ញុំមិនបានធ្វើទេ ហេតុអីមិនជឿខ្ញុំ» Yoona ទន់ជង្គង់យំម្នាក់ឯង បន្ទាប់ពីបាត់បងការគ្រប់គ្រងក៏ដើរទៅឈរ នៅទីខ្ពស់
«ប៉ាម៉ាក់!! ចាំកូនផង....» Yoona រៀបនឹងលោតចុះពីលើអាគារតែក៏ត្រូវគេឃាត់ទាន់
«នាងឆ្គួតទេអី» នោះគឺ Jungkie គេក៏រត់ចូលមកឃាត់នាង
«លេងខ្ញុំទៅខ្ញុំចង់ស្លាប់» នាងរុញ Jungkie ចេញតែ Jungkie ឱបនាងជាប់
«នាងចង់ស្លាប់មែនទេ»
«ត្រូវហើយ»
«នាងគិតថាការស្លាប់អាចដោះស្រាយបញ្ហាបានមែនទេ នេះនាងមានគិតដល់ប៉ាម៉ាក់ខ្ញុំដែលខំចិញ្ចឹមបីបាច់នាងកន្លងមកទេ បើនាងស្លាប់ពួកគាត់នឹងឈឺចាប់យ៉ាងណា»
«គ្មានអ្នកណាជឿខ្ញុំទេ ហុឹក....ហុឹកៗ» Yoona ស្រែកយំក្នុងរង្វង់ដៃរបស់ Jungkie
«ម៉ាក់នឹងប៉ាជឿកូន» Mochi និង Jungkook ស្រាប់តែដើរមកដល់
«ប៉ាម៉ាក់» Jungkie Yoona«ប៉ាម៉ាក់ចិញ្ចឹមកូនមកផ្ទាល់ដៃ ចរឹកកូនយ៉ាងមិចប៉ានឹងម៉ាក់ដឹងច្បាស់» Jungkook និយាយដោយយកដៃអង្អែលក្បាលកូនស្រី
«ប៉ាម៉ាក់ កូនសុំទោស» Yoona ស្ទុះទៅឱប ប៉ាម៉ាក់របស់គេ
«នេះកូនត្រូវរបួសអី» Mochi ក្រឡែកឃើញឈាមហូរចេញពី ដៃស្ដាំរបស់ Yoona
«តិចតួចទេ មិនអីទេ»
«នៅតិចតួចទៀតឈាមដល់ថ្នាក់នឹងហើយ Jungkie នាំ Yoona ទៅពេទ្យ» Mochi
«មិនបាច់ទេម៉ាក់ទៅផ្ទះទៅលាងរបួសនៅផ្ទះ»
«តែ...»
«បើទៅពេទ្យ គ្រប់គ្នាឃើញកូនហើយ ប្រាកដជាខឹងច្រលោត»
«បាន ទៅផ្ទះក៏បាន» Mochi និយាយចប់ Jungkie ក៏បី Yoona ចូលឡាន*នៅមន្ទីពេទ្យ
«Linzy កុំកើតអីឲ្យសោះណាកូន» Suta ដែលស្រែកយំនៅខាងក្រៅ ប្រហែលមួយសន្ទុះ Taehyung ក៏ចេញមក
«បងកូនយើងយ៉ាងមិចហើយ» Suta រត់មកសួរប្ដី
«កូនមិនអីទេគេឆ្លងផុតគ្រោះថ្នាក់ហើយ»
«ឯងប្រាប់មកថាមានរឿងអីកើតឡើងហេតុអីក៏ទៅជាចឹង មិចក៏ Linzy ត្រូវរបួស» Suta និយាយដោយចាប់អង្រួនស្មារបស់ Joonkie
«ម៉ាក់មីងគឺ......គឺ....»
«គឺអ្វី?»
«Yoona ជាអ្នកធ្វើ» Joonkie និយាយហើយឱនមុខចុះ
«នាងក្មេងនឹងទៀតហើយអី មើលទៅថ្ងៃនេះខ្ញុំត្រូវទៅនិយាយជាមួយបង Mochi ឲ្យច្បាស់លាស់» Suta និយាយហើយក៏ទៅក្រៅបាត់
«ម៉ាក់មីង» Joonkie រត់ទៅតាម Suta«អេ!! បងប្រុស ម៉ាក់មីង» Moonkie ដែលដើរចេញពីបន្ទប់ពិនិត្យជម្ងឺឃើញមីងនឹងបងប្រុសរបស់ខ្លួនចាកចេញទៅទាំងកំហឹងគេរៀបនឹងតាមតែពេលនោះនាងស្រាប់តែសន្លាប់
«aww!! បង Moon» Minji គេមករក Seongwoo តែក៏ប្រទះនឹង Moonkie ដួលសន្លាប់
«Moonkie នេះមានរឿងអីកើតឡើង
YOU ARE READING
Code Of Love (Season II)
Romanceតពីរឿង Code of Love ស្នេហាត្រីកោណកើតឡើងព្រោះតែពាក្យសន្យារបស់ចាសទុំ~