ភាគទី ០៩

607 30 4
                                    

«ម៉ាក់» Yoona
«ម៉ាក់អ៊ុំ» Linzy
«នេះវាមានរឿងអីកើតឡើង» Mochi
«គឺគេ» Yoona
«គឺនាងនឹង» Linzy
ពួកគេចង្អុលគ្នាទៅវិញទៅមក
«បានហើយឈប់ប្រកែកគ្នាទៅ លេខា Yoon នាំ Linzy ទៅផ្ទះទៅ Yoona មកតាមម៉ាក់» Mochi និយាយចប់ពួកគេក៏បំបែកគ្នារៀងៗខ្លួន

ព្រះអាទិត្យចែងចាំងតាមបង្អួចមកលើរាងកាយកំលោះក្រមុំដែលកំពុងគេងអោបគ្នាទាំងអាក្រាតកាយ
«Emily?» Joonkie ភ្ញាក់ឡើងស្រាប់តែបើកភ្នែកធំៗសម្លឹងមើលទៅ Emily ដែលកំពុងគេងនៅក្នុងរង្វង់ដៃគេ
«Joon!»
«ហើយនេះមានរឿងអីកើតឡើង» Joonkie សួរទាំងភ្ញាក់ផ្អើល
«គឺយប់មិញលោកបាន....»
«ឲ្យខ្ញុំសុំទោស ខ្ញុំនឹងទទួលខុសត្រូវចំពោះរឿងនេះ»
«ខ្ញុំគិតថាមិនអាចទេ ព្រោះលោកមានគូដណ្ដឹងហើយ ថែមទាំងមានគូរកំណាន់ម្នាក់ទៀតផង មើលទៅគ្មានចន្លោះសម្រាប់ខ្ញុំនោះទេ»
«កុំបារម្ភអីទុកឲ្យខ្ញុំដោះស្រាយ តែយ៉ាងណា ពិតជាសុំទោស»
«កុំនិយាយបែបនឹងអី»
«បានហើយខ្ញុំត្រូវទៅវិញហើយ គ្រប់គ្នាអាចនឹងរកខ្ញុំ»
«ចាស»
«ខ្ញុំទៅហើយ» Joonkie ដើរទៅងូតទឹករៀបចំខ្លួនរួចគេក៏ចាកចេញទៅ
«ចុងក្រោយអ្នកដែលទទួលផលគឺជាយើង ហុឹស! ពេលនេះប្រហែលជាកំពុងវាយតបគ្នានៅក្នុងការិយាល័យរបស់ Joonkie ហើយ ហាស! មិនយូរទេ ប្រហែលជាមានម្នាក់ស្លាប់ឆាប់ៗនេះ អ៎! មិនមែនទេគឺស្លាប់ទាំងពីរនឹង» Emily និយាយហើយគេក៏លើកទូរស័ព្ទមកមើលគេចុតទៅបើកមើលរូបដែលគេថតគេងជាមួយ Joonkie ហើយ ញញឹមលាក់កំនួច

«aww! ហើយនេះមានរឿងអីនឹងម៉ាក់ Yoona កើតអីនឹង» Jungkie ដែលដើរចេញពីផ្ទះបាយក៏ក្រលេកឃើញ Yoona ដើរមកជាមួយម៉ាក់គេ
«Jungkie ទៅយកថ្នាំមកលាងរបួសឲ្យនាងទៅ»
«បាទ ម៉ាក់» Jungkie ធ្វើតាមអ្វីដែលម៉ាក់គេប្រាប់

«អូយ! ឈឺណាស់» Yoona ស្រែកខណៈដែល Jungkie យកសំលីជូតរបួសចេញពីមាត់គេ
«ដឹងថាឈឺហើយមិចក៏ទៅវាយជាមួយគេទៀត» Jungkie
«ជារឿងខ្ញុំ» Yoona
«Yoona រឿងនេះម៉ាក់មិនដេញដោលជាមួយឯងទេ Jungkie លាបថ្នាំឲ្យនាងហើយនាំនាងទៅសម្រាកទៅ»
«បាទម៉ាក់»

«aww!! Linzy ហើយនេះអ្នកណាវាយកូននឹង លេខា Yoon មានរឿងអីកើតឡើង» Suta
«គឺអ្នកនាង Linzy និងអ្នកនាង Yoona វាយគ្នាក្នុងការិយាល័យរបស់អ្នកប្រុសធំ»
«ថាមិចនាង Yoona នឹងមែនទេ ហើយនេះបង Mochi ដឹងរឿងនេះទេ»
«ចាសគឺគាត់ដឹង»
«ហើយចុះគាត់ដោះស្រាយយ៉ាងមិច»
«គឺគាត់យកអ្នកនាង Yoona ទៅផ្ទះបាត់ហើយ គាត់គ្រាន់តែឲ្យខ្ញុំនាំអ្នកនាង Linzy មកវិញ»
«គាត់ចង់ឲ្យរឿងនេះចប់ដោយងាយៗចឹងអី ខ្ញុំមិនខ្វល់ទេត្រូវឲ្យនាងនោះមកសុំទោសកូនស្រីខ្ញុំសិន»
«ម៉ាក់....» Linzy ឃាត់ម៉ាក់របស់គេ
«កូននៅឲ្យស្ងៀម កូនម៉ាក់ៗ ថ្នមដូចជាគ្រប់ពេជ្យ នេះមកឲ្យគេធ្វើបាបបែបនេះម៉ាក់មិនព្រមដាច់ខាត ហើយ Joonkie គេនៅឯណាមិចមិនមកជាមួយ»
«កូនមិនដឹងទេ»
«ហើយនេះគេគ្រប់គ្រងក្រុមហ៊ុនយ៉ាងមិចបានជាបណ្ដោយឲ្យមានរឿងបែបនេះនោះ»
«ខ្ញុំទាក់ទងទៅអ្នកប្រុសហើយគាត់កំពុងនៅតាមផ្លូវ»
«Linzy!» នឹកដើមដង្ហើមដល់ Joonkie ស្រាប់តែមកដល់

Code Of Love (Season II)Where stories live. Discover now