/Company/
*Joonkie sense«Joonkie!!!»
«Emily?» Joonkie សម្លឹងមើលមនុស្សស្រីដែលស្រែកហៅគេពីចម្ងាយខណៈដែលគេដើរចេញមកក្នុងហាងរបស់ Moonkie
«យ៉ាងមិចមិនសប្បាយចិត្តពេលឃើញខ្ញុំមកអី»
«មិនមែនទេគឺថានាងមកដល់កូរ៉េវិញតាំងពីពេលណាមិចមិនប្រាប់ខ្ញុំ»
«ខ្ញុំទុកតែមកដល់ទេ មកភ្លាមក៏ឈាងមកមើលលោកតិចទៅ»
«នាងធ្វើដំណើរឆ្ងាយប្រហែលជាហត់ណាស់ហើយ មែនហើយមានកន្លែងស្នាក់នៅហើយឬនៅ»
«នៅទេ តើខ្ញុំអាចសុំស្នាក់នៅផ្ទះរបស់លោកមួយរយៈបានទេទម្រាំខ្ញុំរកផ្ទះបាន»
«រឿងនេះ.... មិនកើតទេដឹង»
«ហេតុអីទៅ ខ្លាច Yoona យល់ច្រលំមែនទេ»
«គឺ... »
«មិនអីទេចាំខ្ញុំរកសណ្ឋាគារស្នាក់នៅមួយរយៈក៏បាន»
«ខ្ញុំជួយរកឲ្យនាងល្អទេ»
«បាន បើចឹងឆាប់ទៅៗ»
«បាទ» Emily អូសវ៉ាលីកៀកដៃ Joonkie ចេញទៅ«ស្រីម្នាក់នោះជាអ្នកណា?» ចៃដន្យ Linzy ក៏ដើរចេញមកប្រទះឃើញ Joonkie ស្និតស្នាលជាមួយ Emily
*Jungkie sense
«ភ្ញាក់ហើយអី» Jungkie ដែលកំពុងរៀបចំរបស់នៅក្នុងផ្លះបាយគេឃើញ Yoona ដើរចុះមកគេក៏សួរ
«ចាំបាច់សួរដែលអី គ្រប់គ្នាទៅណាអស់ហើយ»
«គឺដូចរាល់ដងនឹងហើយ គ្រប់គ្នាមានការងាររៀងខ្លួនពួកគេទៅក្រៅអស់ហើយ»
«ចុះឯងនោះ»
«រៀបចំហើយខ្ញុំនឹងទៅ»
«ទៅណា»
«សួរធ្វើអី» Jungkie ងាកមកនិយាយមុខស្មើរ
«គឺចង់ដឹងនឹងណា» Yoona និយាយដូចជាមានអីសាកបាំង
«តាមធម្មតានាងមិនដែលខ្វល់ពីអ្នកនៅក្នុងផ្ទះនេះទេ តែថ្ងៃនេះដូចជាចម្លែក» Jungkie ដើរជុំវិញខ្លួនរបស់ Yoona
ដោយអង្កេតមើលនាង នាងដើរថយក្រោយរហូតបុកត្រូវតុដែលមានផ្លែឈើនឹងកំបិតព្រោះតែស្រវាចាប់ដៃរបស់ Yoona ក៏មុតត្រូវដៃស្ដាំ
«ប្រយ័ត្ន!»
«ahhh!!!» ឈាមក្រហមច្រាលចេញពីដៃរបស់ Yoona
«យ៉ាងមិចទៅហើយ» Jungkie ស្ទុះប្រញាប់ចាប់ទាញដៃ Yoona មកមើល«ហុឹក...ហុឹក... ឈឺខ្លាំងណាស់ ឈឺជាងត្រូវគេក្បត់ចិត្តទៅទៀត» Yoona ស្រែកយំដូចក្មេងចឹង
«ហុឹសចឹងអី» Jungkie ស្រាប់តែសើចគេមិននឹកស្មានថា Yoona ខ្លាចឈឺដល់ថ្នាក់នឹង
«នៅសើចទៀត ឈឺសឹងស្លាប់ទៅហើយមកពីលោកនឹង» Yoona យំផងស្រែកថាឲ្យ Jungkie ផង
«បានៗខ្ញុំខុស» និយាយហើយគេក៏ប្រញាប់រត់ទៅយក
ប្រអប់ថ្នាំ មកលាងរបួសឲ្យ Yoona
«ហើយជាស្អី» Yoona ឃើញ Jungkie យកដបតូចមួយចេញពីប្រអប់ថ្នាំ
ESTÁS LEYENDO
Code Of Love (Season II)
Romanceតពីរឿង Code of Love ស្នេហាត្រីកោណកើតឡើងព្រោះតែពាក្យសន្យារបស់ចាសទុំ~