" ថេយ៍.. លោកដោះលែងខ្ញុំទៅថេយ៍ ហឹក ខ្ញុំសុំអង្វរ ហឹក.. " សម្លេងទ្រហ៊ោរយំបន្លឺឡើងស្របពេលដៃតូចៗកំពុងតែលូកឱបក្រសោបសុំក្ដីអង្វរពីអ្នកដែលឈរស្ងៀមជាមួយនឹងមុខមាំមិនរង្គោះរង្គើហាក់ដូចជាគ្មានខ្វល់ជាមួយនឹងតំណក់ទឹកសន្សើមដែលហូរចេញពីប្រឡង់ភ្នែកស្រីក្រមុំសូម្បីបន្តិច
" ថេយ៍ ! ហឹក ដោះលែងខ្ញុំទៅ ថេយ៍មានមនុស្សដែលថេយ៍ស្រឡាញ់ហើយ ថេយ៍ដោះលែងខ្ញុំទៅ ហឹក " នាងតូចនៅតែបន្តអង្វរខណៈដែលមាឌធំមិនសូម្បីតែងាកមកសម្លឹងនាងបន្តិចឡើយ
" ហឹក ហឹក ហឺ .. ថេយ៍ លោកស្អប់ខ្ញុំដល់ថ្នាក់នេះមែនទេ ? " រាងស្ដើងងើយសម្លឹងមើលផ្ទៃមុខស្ងប់ដូចសិលារបស់នាយមុននឹងផ្ដេកក្បាលឱបជើងគេទាំងទឹកភ្នែកសស្រាក់សស្រាំ
" ទង្វើដែលយើងធ្វើរាល់ថ្ងៃ នាងនៅមើលមិនដឹងថាយើងស្រឡាញ់អ្នកណាទៀតហ្អេស ហ្វាង ស៊ូវ៉ុន ? នាងមើលរំលងក្ដីស្រឡាញ់របស់យើងដល់ថ្នាក់នេះមែនទេ ?? " ថេយ៉ុងឱបដៃប្រើបន្លឺសម្លេងគ្រលរម៉ាត់ៗទាំងទ្រូងឈឺពើតផ្សារតែនៅតែខំរក្សាទឹកមុខឲ្យនៅរាបស្មើមិនបញ្ចេញអារម្មណ៍ដូចដើម
កន្លងមកគេខំស្រឡាញ់ ថ្នាក់ថ្នមនាង ផ្ដល់ទាំងជំនឿចិត្តនិងក្ដីស្រឡាញ់ឲ្យនាងគ្មានសល់ តែចុងក្រោយដោយសារតែប្រុសម្នាក់នាងចង់ចាកចោលគេទាំងគ្មានអាល័យបែបនេះ ទឹកភ្នែកនាងជាស្អី ? យំដើម្បីតែបានទៅនៅជាមួយអាប្រុសសម្អុយម្នាក់នោះ នាងមិនបានយំដើម្បីគេ នាងយំដើម្បីមនុស្សប្រុសម្នាក់ទៀតដែលនាងស្រឡាញ់ ទាំងអ្នកដែលស្រឡាញ់នាងកំពុងតែនៅចំពោះមុខនាង នាងធ្វើនេះដូចជាជាន់ឈ្លីបេះដូងគេទាំងរស់ មិនមែនត្រឹមតែជាន់ ប៉ុន្តែថែមទាំងញីវាឲ្យខ្ទេចនៅនឹងជើងតែម្ដង ពិតជាគួរឲ្យស្ដាយណាស់ដែលខំដាក់ចិត្តកាយមកស្រឡាញ់មនុស្សដូចជានាងហើយអ្វីដែលគួរឲ្យស្ដាយជាងនេះទៀតគឺគេដើរហួសព្រំដែនរហូតត្រឡប់ដកចិត្តស្រឡាញ់ពីនាងវិញមិនបាន ..
" ខ្ញុំគ្មានថ្ងៃឲ្យនាងទៅណាឡើយ ! នាងជារបស់ខ្ញុំ ខ្ញុំតែម្នាក់គត់ គ្មានអ្នកណាអាចយកនាងចេញពីខ្ញុំបានឡើយ "
YOU ARE READING
☾ BLOOD MOON ☾
Vampireព្រះចន្ទពេញវង់តែងតែកើតឡើងជារឿយៗ ដូច្នេះហើយវាគ្មានអ្វីចំឡែកនោះទេ ប៉ុន្តែអ្វីដែលចំឡែកនោះគឺ ព្រះចន្ទរះពេញវង់ហើយថែមទាំងប្រែពណ៌ទៅជាក្រហមឆ្អិនឆ្អៅដោយមិនដឹងមូលហេតុ គ្រប់គ្នាតំណាលថា យប់ណាដែលព្រះចន្ទប្រែពណ៌ យប់នោះហើយដែលពពួកក្រមុំព្រហ្មចារីត្រូវបានគេពង្រាត់យក...