" បងស្រឡាញ់អូន " សម្លេងគ្រង៉ុលបន្លឺឡើងបង្ហើរក្លិនស្រាភាយពេញមុខនាងតូចឲ្យនៅនឹងថ្កល់ ភាពរំជើបរំជួលស្រាប់តែចាប់ផ្ដើមបង្ហាញអាការៈនៅក្នុងកែវភ្នែកមូលក្រឡំដោយសារតែពាក្យដែលគេបាននិយាយ អារម្មណ៍ច្រួលច្របល់ មិនច្បាស់លាស់ដោយសារតែអត្ថន័យកន្សោមពាក្យត្រឹមតែបីម៉ាត់របស់មនុស្សប្រុសដែលនៅនឹងមុខ កន្សោមពាក្យបីម៉ាត់នេះហើយដែលចូលទៅគាស់រំលីងរនាំងទឹកកកដែលស្រោបជុំវិញបេះដូងនាងដើម្បីវែកផ្លូវចូលទៅល្បួងយកក្ដីស្រឡាញ់បរិសុទ្ធនៃក្មេងស្រីម្នាក់នេះ នាយបិទភ្នែករវើរវាយមុនពេលដែលកាយមាំត្រូវដួលទៅលើស្មារាងស្ដើង
" បងស្រឡាញ់អូន ! ស៊ូវ៉ុន " បឹប ព្រួញដំបូងបាញ់ទម្លុះស្រទាប់ទឹកកកដែលការពារបេះដូងរបស់នាងយ៉ាងទន់ភ្លន់ តែប្រយោគបន្ទាប់បែរជាសម្រុកមកបុកទម្លុះបេះដូងទន់ជ្រាយរបស់នាងយ៉ាងឃោឃៅ មិនមែនត្រឹមតែបំផ្លាញ គេទាំងក្ដាប់ទាំងច្របាច់ឲ្យខ្ទេចខ្ទីនៅក្នុងដៃ យូអ៉ីគាំងនិយាយអ្វីមិនរួច មានត្រឹមតែដំណក់ទឹកនេត្រាដែលស្រក់មកពណ៌នាអារម្មណ៍ឈឺចាប់នៅក្នុងទ្រូងថាវាអួលណែនសឹងតែដកដង្ហើមមិនបាន" ឈប់រត់គេចពីបងទៅ "
" លោកឆ្កួតដល់កំពូលហើយ គីម ថេយ៉ុង !! " សម្លេងតូចស្រែកចាចដាក់ម្ចាស់សព្វនាមដែលកំពុងតែច្របាច់ដើមដៃនាងស្ទើរតែបាក់ឆ្អឹង មុខស្អាតឡើងក្រហមរងាលក្រោមឥទ្ធិពលនៃសុរាដែលកំពុងគ្របដណ្ដប់ចូលសព្វពេញរាងកាយធ្វើឲ្យគេព្រិលភ្នែករហូតមើលនាងជាមនុស្សម្នាក់ផ្សេង
" ស៊ូវ៉ុន !! បងស្រឡាញ់អូន "
" ខ្ញុំមិនមែនស៊ូវ៉ុនទេ !! សម្លឹងខ្ញុំមក សម្លឹងឲ្យច្បាស់មក ខ្ញុំគឺយូអ៉ី មនុស្សដែលលោកស្អប់បំផុត " ដៃស្រឡូនលូកក្រសោបផ្ទៃមុខសង្ហាររបស់នាយជាប់មុននឹងលើកមកសម្លឹងចំៗជាមួយនឹងកែវភ្នែកទទេរស្អាតរបស់ខ្លួន តែនាយបែរជាគ្រលាស់ខ្លួនទ្រោបពីនាងរហូតដួលទៅលើពូកតាមចំណង់
" មកធ្វើជារបស់បងម្ដងទៀតណា៎ ស៊ូ !! បងស្រឡាញ់អូន " ម្រាមវែងអង្អែលបង្អូសស្រាលៗតាមសាច់ទន់ល្មើយឲ្យព្រឺសម្បុរខ្ញាក មុននឹងលើកដៃម្ខាងទៀតមកទប់ទល់កម្លាំងរើបម្រាស់របស់នាងច្រម៉ក់នៅក្រោមដើមទ្រូង
YOU ARE READING
☾ BLOOD MOON ☾
Vampirព្រះចន្ទពេញវង់តែងតែកើតឡើងជារឿយៗ ដូច្នេះហើយវាគ្មានអ្វីចំឡែកនោះទេ ប៉ុន្តែអ្វីដែលចំឡែកនោះគឺ ព្រះចន្ទរះពេញវង់ហើយថែមទាំងប្រែពណ៌ទៅជាក្រហមឆ្អិនឆ្អៅដោយមិនដឹងមូលហេតុ គ្រប់គ្នាតំណាលថា យប់ណាដែលព្រះចន្ទប្រែពណ៌ យប់នោះហើយដែលពពួកក្រមុំព្រហ្មចារីត្រូវបានគេពង្រាត់យក...