EP 22 : ទណ្ឌកម្ម

303 18 0
                                    

      " ថេយ៍ ? " មិនទាន់ទម្លាក់ខ្លួនដល់សាឡុងស្រួលបួលផង ភ្នែកមុតរបស់ជីនក៏ស្រាប់តែប្រទាក់ភ្នែកនឹងរាងសង្ហារដែលឈរពិតនឹងបង្កាន់ជណ្ដើរសម្លឹងមកពីខាងលើ ធ្វើឲ្យគេត្រូវរហ័សទាញជំហរក្រោកឡើងវិញជាបន្ទាន់ ស្របពេលដែលអ្នកសង្ហារក៏កំពុងជ្រែងហោប៉ៅចុះមកខាងក្រោមដែរ

      " ឯងចង់ទៅណា ? " នាយកម្លោះបោះសំណួរភ្លាមកាលបើថេយ៉ុងដើរបង្ហួសវឹង គ្មានងាកមកចាប់អារម្មណ៍នឹងវត្តមានបងប្រុសទាំងពីរសូម្បីបន្តិច ។

      " ឆាប់ទៅតាមទៅបង មានរឿងធំឥឡូវហើយ !! " ណាមជូនពោលដាស់តឿន ស្របពេលជំហានវែងៗក៏បោះចេញទៅតាមពីក្រោយដំណើរអ្នកជាប្អូនយ៉ាងប្រញាប់ប្រញាល

     " ចង្រៃយ៍ អើយ !!! " អ្នកសង្ហារលើកដៃជ្រោងសក់ទៅក្រោយទាំងតប់ប្រម៉ល់មុននឹងចេញទៅជាមួយដែរ ចៀសវាងមានបញ្ហាកើតឡើងដូចពីម្សិលមិញ ។

      [ ... ]

      " ថេយ៉ុង ? " យូអ៉ីញ័រមាត់កាលបើងាកមកប្រទះនឹងក្រសែភ្នែកអ្នកដែលឈរខាងក្រោយខ្នង ថេយ៉ុងពេបមាត់បន្តិចមុននឹងបោះជំហានមកកាន់វង់សន្ទនាទាំងដែលកែវភ្នែកមុតស្រួចប្រៀបបានឥន្ទ្រីនៅសម្លឹងវង់ភក្ត្រិសង្ហាររបស់អ្នកម្ខាងទៀតនៅឡើយ

      " ទំនេរណាស់ឬយ៉ាងម៉េច ?? ទើបរត់តាមគ្នាទាំងកណ្ដាលថ្ងៃបែបនេះ ? " រាងខ្ពស់ស្រឡះបោះសម្ដីជាមួយនឹងទឹកមុខរាបស្មើមកកាន់អ្នកម្ខាងទៀត ស្របពេលដែលកែវភ្នែកចង់ស៊ីសាច់ហុតឈាមគ្នារបស់ភាគីទាំងសងខាងបង្ហាញឡើងព្រមគ្នា

      " យើងមិនចេះធ្វើចរិតឆ្កែលួចរត់ទេ " មិនឲ្យចាញ់ចិត្តនោះទេ យុនហ្គីតបមកវិញជាមួយនឹងស្នាមញញឹមស្រាលធម្មតា ប៉ុន្តែក៏កំពុងតែឆ្កឹះឆ្កៀលចិត្តរូបសង្ហារឲ្យក្ដៅក្រហាយឡើងភ្លាមៗ មិនមែនលើកទីមួយទេ ដែលគេនឹងយុនហ្គីប៉ះគ្នាក្នុងនាមជាសត្រូវ ហើយក៏មិនដែលមានលើកណាដែលអាកំបាក់ម្នាក់នេះបរាជ័យក្នុងការដុតកម្លោចគេឲ្យហ៊ុយផ្សែងតាមត្រចៀកដែរ

       " តែក៏រត់មកជួបគ្នាលាក់ការពីយើង វាក៏មិនខុសគ្នាពីឆ្កែប៉ុន្មានដែរ " ថេយ៉ុងតម្លើងសម្លេងដាក់ទៅវិញផាំងៗប៉ុន្តែនៅរក្សាកាយរិការស្ងប់ស្ងាត់មិនប្រតិកម្មព្រោះមិនចង់មានបញ្ហាច្រើន ហើយក្បាលក៏ទើបតែបែក មិនទាន់ជាសះស្បើយនៅឡើយ បើមានរឿងពេលនេះ វាមិនសូវជាទំនង

☾ BLOOD MOON ☾Where stories live. Discover now