EP 18 : គេគ្មានបេះដូង

266 17 0
                                    

" អង្គម្ចាស់ ! " សម្លេងស្រាលៗបន្លឺនៅក្បែរត្រចៀកអ្នកជាម្ចាស់សព្វនាមឲ្យងាកទៅរកប្រភពសម្លេង ខណៈមុខសង្ហារនៅតែរក្សាភាពស្មើធេងគ្មានជាតិជៅអ្វីបន្តិចសោះ ។

    " យប់ជ្រៅយ៉ាងនេះហើយទ្រង់មិនសម្រាកទេឬទានម្ចាស់ ?? " រាងស្ដើងនិយាយ មុននឹងដាក់ខ្លួនអង្គុយផ្ទាល់ឥដ្ឋនៅចំពោះមុខអ្នកជាចៅហ្វាយ ខណៈគេនៅស្ងៀមមិនហាស្ដីសូម្បីមួយម៉ាត់ ទើបតម្រូវឲ្យនាងក្រមុំត្រូវដកដង្ហើមធំហើយត្រឡប់ទៅអង្គុយនៅកន្លែងដើមវិញ ប៉ុន្តែដៃក្រាស់ក៏ចូលមកក្រសោបកដៃស្រស់ស្រីឲ្យទុចដំណើរ

    " នៅគិតពីរឿង ដែលថេយ៉ុងនិយាយទៀតហ្អេស ? " រាងក្រាស់បន្លឺសម្លេងស្របពេលងើយមុខសម្លឹងមុខស្រីដែលស្ថិតនៅខ្ពស់ឆ្ងាយពីខ្លួនប្រហែលកន្លះម៉ែត្រ ។

    " អត់នោះទេ "

    " កុំកុហក !! " យុនហ្គីបើកភ្នែកធំៗសម្លឹងមុខស្រស់ស្អាតរបស់ជំនិតស្រីដែលតែងតែនៅមើលថែគេដោយក្រសែភ្នែកដឹងចិត្ត ទោះនាងមិនបានប្រតិកម្មក៏ប្រុសកម្លោះស្មានដឹងស្រាប់ថាសម្ដីមួយប្រយោគពីថេយ៉ុងក៏វាយប្រហារទឹកចិត្តនាងមិនតិចដែរ ហើយថេយ៉ុងក៏មិនបាននិយាយខុស វាជាការពិត នរណាៗក៏ដឹងស្រាប់ទៅហើយថានូឌីជំនិតស្រីអង្គម្ចាស់អាណាចក្រទឹកកកមានអារម្មណ៍យ៉ាងណាចំពោះចៅហ្វាយខ្លួន

    " ខ្ញុំម្ចាស់មិនហ៊ាន " មិនទាន់បានប្រកែកបន្តផង រាងតូចក៏ស្ងាត់មាត់វិញតាមម្រាមដៃដែលលូកមកទប់មិនឲ្យនាងនិយាយបន្ត

    " ខ្ញុំដឹង !! ខ្ញុំក៏សោកស្ដាយដែលមិនអាចទុកនាងលើសពីជំនិត " នាយឈប់និយាយបន្តិច ដៃក្រាស់លូកក្រសោបប្រអប់ទាំងគូមកកាន់ជាប់ ទឹកមុខបង្ហាញអារម្មណ៍ច្បាស់ថាគេពិតជាសុំទោសដែលមិនអាចដកបន្ទាត់ខណ្ឌរវាងពាក្យចៅហ្វាយនិងកូនចៅចេញពីទំនាក់ទំនងខ្លួននិងនាងបានពិតមែន ! អ្នកកម្លោះទាញដៃនាងបង្អូសចុះបញ្ជាក់ប្រាប់ឲ្យដាក់ខ្លួនអង្គុយក្បែរ មុននឹងនិយាយបន្ត

    " ស្ដាប់ខ្ញុំណា៎ នូឌី ! នាងក៏ដឹង ថាខ្ញុំមិនអាចស្រឡាញ់អ្នកណាក្រៅពីស៊ូ សង្ឃឹមថានាងយល់ពីចិត្តខ្ញុំពេលនេះ ទោះបីជាខ្ញុំមិនអាចចែកក្ដីស្រឡាញ់ឲ្យនាងបានប៉ុន្តែ ខ្ញុំក៏គ្មានថ្ងៃលើកដៃធ្វើបាបនាងឡើយ ចាំទុក " គេញញឹមស្រាលថ្នមសម្ដីលួងលោមដើម្បីផ្សះផ្សាដល់របួសបេះដូងរបស់អ្នកម្ខាងទៀត ប៉ុន្តែសម្រាប់ស្រស់ស្រី កាន់តែព្យាយាមស្ដាប់ ដុំសាច់នៅក្នុងទ្រូងខាងឆ្វេងកាន់តែប្រេះស្រាំ ខណៈនាងផ្ទាល់ក៏បានដឹងខ្លួនស្រាប់ថា នាងគ្មានវាសនានឹងទទួលអ្វីដែលខ្លួនប៉ងប្រាថ្នា

☾ BLOOD MOON ☾Where stories live. Discover now