" ថ្ងៃថ្មើរនេះទៅហើយ នៅមិនទាន់ចុះមកទៀតហ្អេស ?? " កម្លោះរូបសង្ហារអង្គុយរង់ចាំនៅនឹងតុអាហារជាន់ខាងក្រោមទាំងទឹកមុខមិនសូវជាល្អប៉ុន្មានឡើយដោយសារតែការយឺតយ៉ាវរបស់អ្នករួមដំណើរ គ្រីសបើកមាត់ឧទានតិចៗទាំងលើកដៃមកផ្ទៀងមើលម៉ោងក្នុងនាឡិការបស់ខ្លួន មុនពេលទាញទូរស័ព្ទនៅលើតុមកចុច Call ទៅស្រីស្រស់ពីរនាក់ទៀតដែលមិនទាន់ចេញមក
" ទឺត ទឺត "
" Call ចូលហើយ ! ហេតុអីក៏មិនទទួល ?? " គ្រីសអេះក្បាលញាប់ស្មេរមុននឹងប្រញាប់ងើបឈរឡើងហៅអ្នករត់តុមកគិតលុយមុននឹងចេញទៅយ៉ាងរហ័ស
" តុក តុក "
" លេណា !! យូអ៉ី រួចរាល់ហើយឬនៅ ?? " សម្លេងមាំបន្លឺខណៈដែលលើកខ្នងដៃទៅគោះទ្វារបន្ទប់របស់អ្នកដែលខ្លួនបានអង្គុយរង់ចាំនោះ
" បងចូលទៅហើយណា៎ ! " គ្រីសនិយាយ ស្របពេលរំកិលដៃទៅកាច់គន្លឹះទ្វារមុននឹងរុញចូលទៅខាងក្នុង
" លេណា ?? យូអ៉ី ?? អ្នកទាំងពីរនៅឯណា ? " គ្រាន់តែបើកទ្វារភ្លាមគ្រីសសឹងតែសន្លប់ឈរ ព្រោះតែក្នុងបន្ទប់គ្មានមនុស្សនោះឡើយ សល់ត្រឹមតែសម្ភារៈ ដូចជាវ៉ាលី និងសម្លៀកបំពាក់បួនប្រាំបន្លាស់ដែលនៅលើឥដ្ឋមើលទៅដូចជាមិនទាន់រៀបចំហើយនៅឡើយនោះទេ សូម្បីតែទូរស័ព្ទក៏ពួកនាងមិនបានយកទៅដែរ នេះមានរឿងអីកើតឡើងទៅ
" លេណា !! " រាងក្រាស់ហៅឈ្មោះសង្សាររបស់ខ្លួនស្របពេលបោះជំហានដើរឆែកមើលគ្រប់កន្លៀតក្រែងអាចនឹងឃើញពីរនាក់នោះប៉ុន្តែអ្វីៗគឺទទេរស្អាតគ្មានវត្តមានអ្នកណាឡើយ មានត្រឹមតែវត្ថុតែគ្មានម្ចាស់
មិនចាំយូរ គ្រីសលើកទូរស័ព្ទលើតុជិតនឹងគ្រែគេង Call ទៅបុគ្គលិកសណ្ឋាគារដើម្បីរាយការណ៍ពីមនុស្សស្រីពីរនាក់ដែលបានបាត់ទៅ
...
" ហ្អឹម ! " សម្លេងដកដង្ហើមបន្លឺឡើងស្របពេលដែលម្ចាស់សម្លេងមួយនេះកំពុងតែបម្រាសខ្លួនចេញពីភាពលង់លក់នៅលើពូកទំហំ King Size ដ៏ទន់ល្មឿយដែលខ្លួនកំពុងគេង
" ខ្ញុំនៅឯណា ? " បើកភ្នែកភ្លាមសំណួរដំបូងក៏បន្លឺឡើងខណៈពេលដែលដៃតូចៗលើកមកទប់ក្បាលរបស់ខ្លួន នាងមានអារម្មណ៍ថាវាកំពុងតែធ្ងន់ដូចផ្ទុកអ្វីណែនពេញបន្ទុក
YOU ARE READING
☾ BLOOD MOON ☾
Vampirព្រះចន្ទពេញវង់តែងតែកើតឡើងជារឿយៗ ដូច្នេះហើយវាគ្មានអ្វីចំឡែកនោះទេ ប៉ុន្តែអ្វីដែលចំឡែកនោះគឺ ព្រះចន្ទរះពេញវង់ហើយថែមទាំងប្រែពណ៌ទៅជាក្រហមឆ្អិនឆ្អៅដោយមិនដឹងមូលហេតុ គ្រប់គ្នាតំណាលថា យប់ណាដែលព្រះចន្ទប្រែពណ៌ យប់នោះហើយដែលពពួកក្រមុំព្រហ្មចារីត្រូវបានគេពង្រាត់យក...