#កាតព្វកិច្ចស្នេហ៍ ♥︎ភាគទី 4 + ទី 5
❥︎ Enjoy
--------
វេលារសៀលប្រហែលជាម៉ោង៣នាងតូចថេយ៉ុងកំពុងអង្គុយក្នុងបន្ទប់តូចរបស់ខ្លួនដែលសញ្ចឹងគិតដល់រឿងដែលនាងនិយាយជាមួយបុរសអាថ៍កំបាំងនោះកាលពីថ្ងៃមុន។
" នាងថេ តេីនាងគួរធ្វេីមិចទៅហាស៎ " នាងតូចនិយាយទាំងលេីកដៃញីក្បាលខ្លួនឯងខ្លាំងៗមុននឹងផ្ដេកខ្លួនទៅលេីគ្រែហេីយសម្លឹងមេីលទៅកាន់ពិតានបន្ទប់សញ្ចឹងគិតនូវរឿងរ៉ាវខាងមុខដែលមិនអាចបញ្ជាក់ប្រាប់បាន,តែនាងក៏សន្យានឹងខ្លួនឯងថាធ្វេីរឿងនេះប្រកបដោយសន្តិភាពបំផុតមិនឲ្យនរណាម្នាក់ខាតបង់ឡេីយ។
" Euphoria ahhh...... " នៅសុខៗទូរស័ព្ទដែលដាក់ringtonបទEuphoriaរបស់JK's BTSបានបន្លឺឡេីងនៅឃ្លាពិសេសនៃបទដែលស្ដែងបញ្ជាក់ថាមានគេcallមកហេីយ ឯនាងតូចក៏ស្ទុះទៅទទួលទូរស័ព្ទភ្លាមៗមិនឲ្យខកពេលយូរឡេីយណាមួយគិតថាអ្នកដែលcallមកអាចនឹងមានរឿងសំខាន់ក៏ថាបាន។
" អាឡូ ! ម្ចាស់ទូរស័ព្ទនិយាយចា៎ " នាងតូចលេីកទូរស័ព្ទហេីយប្រេីពាក្យគួរសមបូករួមជាមួយឃ្លាបញ្ជាក់ថាខ្លួនបាននិយាយឡេីងមក។
" អាឡូ ! អ្នកនាង Kim baby មែនទេ ? គឺថាពេលនេះអ្នកនាងបានជាប់ការសម្ភាសន៍ធ្វេីជាលេខាផ្ទាល់ខ្លួនរបស់លោកJeonហេីយចា៎ " សម្លេងនៅក្នុងទូរស័ព្ទបន្លឺឡេីងធ្វេីឲ្យនាងរំភេីបបន្តិចអត់បន្តិចព្រោះរំភេីបដែលនាងអាចធ្វេីការបានសម្រេចតែពេលខាងមុខនាងអាចនឹងធ្វេីឲ្យនរណាម្នាក់ខូចចិត្តក៏ថាបាន។
" អ្នកនាងអាចមកធ្វេីការនៅថ្ងៃស្អែកបានណា៎ ពួកខ្ញុំរៀបចំអស់ហេីយ ជម្រាបលាចា៎ " អ្នកខាងនោះនិយាយហេីយនាងក៏តបទៅវិញ " ចា៎ អរគុណខ្លាំងណាស់ចា៎ " ហេីយក៏ដាក់ទូរស័ព្ទចុះរៀងខ្លួន , ឯនាងតូចក៏ចេញពីបន្ទប់ហេីយដេីរទៅរកJiminដែលអង្គុយmake upមិនធ្វេីការងារស្អីនោះ។
" Min ជូនយេីងទៅផ្សារបន្តិចបានទេ ? " ស្លាប់ហេីយនេះនាងហៅរាងតូចដោយផ្អែមបែបនឹង ពុទ្ធោព្រះជាម្ចាស់ នេះជាលេីកទីមួយហេីយដែលTaeហៅJiminបែបនេះនោះ , ចម្លែកបែបនឹងតេីបានសម្ភាសន៍ជាប់ ហាសហា !!!!
YOU ARE READING
កាតព្វកិច្ចស្នេហ៍
ActionJeon Jungkook X Kim taehyung Min Yoongi X Park Jimin Kim Namjoon X Kim seokJin Jung Hoseok X Min Hally *Tae Jin Jimin Hally ជាស្រី 🤗🌼