កាតព្វកិច្ចស្នេហ៍ 💜 ភាគទី១២

629 49 13
                                    


" កាតព្វកិច្ចស្នេហ៍ " ភាគទី១២

_____
" អូនហា៎ បងឃ្លានបាយណា " ជុងហ្គុកនិយាយទាំងម្ញិកម្ញ៉ក់ដាក់រាងតូចស្រីល្អខាំមាត់ជាប់មិននិយាយអ្វីបណ្ដោយតាមគេសិនចុះ ចាំមេីលតែរៀបចំអាហារហេីយណានឹងលះអោយអស់ដៃ ។
" នេះអូនចង់បង្អត់ប្ដីខ្លួនឯងឬថេ ? " ជ្រេញចុយម៉ាយហេីយ មិនដឹងជាបងអូនប្ដីប្រពន្ធស្អីទេ
" អូនហា៎បង......ផូស៎ "
" អូយ៎ " ជុងហ្គុកពេបមាត់រំអួយពេលនិយាយសុខៗនាងដាក់គេមួយវែងសម្លផូស៎ តែមិនចុះចាញ់គេស្ទុះទៅអោបក្រសោបនាងខ្លាំងទោះនាងជេរក៏មុខក្រាស់
" លោកលែងណា មិនរៀងទេឬហី " នាងសម្លក់គេថ្មែរស្អប់ណាស់ប្រុសម្នាក់នេះចូលចិត្តអោយតែនាងខឹង តែរស់នៅជាមួយគេមួយសប្ដាហ៍កន្លងនេះណាក៏សប្បាយចិត្តចម្លែកហាក់ដូចមនុស្សបានជួបស្នេហ៍ 🤭
" លេងជាមួយតិចក៏មិនបាន ស្រីឆ្កួត " គេងរខ្ទេីតដេីរទៅបាត់ នាងច្បាស់ក្នុងចិត្ត១០០ភាគរយថាគេខឹង គេងរងក់តែក៏មិនប្រញ៉ាប់ទៅលួងព្រោះដូចជាគ្មានអ្វីធំដុំ ។
ក្រោយពីបញ្ចប់កច្ចការផ្ទះបាយចប់រាងតូចដេីរទៅហៅរាងក្រាស់មកញុាំបន្ទាប់ពីរៀបចំទុកដាក់ចាប់ម្ហូបអោយលោកអ៊ុំជាម្ចាស់ផ្ទះហេីយ នាងដេីរតាំងៗរកគេមិនឃេីញសោះមិនដឹងថាទៅលាក់ខ្លួននៅទីណាទេព្រះអេីយ
" ជុងហ្គុកហា ញុាំបាយ "
" ជុងហ្គុក "
" ជុងហ្គុកហា ញុំាបាយណា "
" ជុងហ្គុក "
" ហើុយអាឆែប "
នាងតូចស្រែកខ្លាំងៗមុននឹងឈរច្រត់ចង្កេះពីក្រោយគេ ទាំងខឹង នេះនាងខំស្រែកហៅគេចង់បែកបំពង់កអាឮហេីយតែក៏មិនព្រមឆ្លេីយ ពិតជាក្ដៅក្រហាយពិតមែន
" មកទៅញុាំបាយ " នាងដឹងថាគេខឹងទេីបបន្ឋថយសំឡេងជាស្រទន់លួងលោមវិញ
" អេ៎ ខ្ញុំខំតាមលួងហេីយណា មកទៅញុាំបាយ "
" មិនបានប្រេីអោយមកតាមលួងទេ " ផាំងកណ្ដាលមុខ ថេយ៉ុងស្ងាត់មាត់គាំងស្ញេញ មុននឹងចូលទៅអោបគេពីក្រោយហេីយដថេីបកញ្ចឹងករាងក្រាស់មួយខ្សឺតធ្វេីអោយម្ចាស់កាយក្ដៅមុខភាយៗ

" នេះបាយញុាំទៅ " ថេយ៉ុងនិយាយទាំងរៀបបាយឲ្យជុងហ្គុកញុាំ

" លោកអ៊ុំអញ្ចេីញពិសារបាយចា៎ " នាងអញ្ជេីញហៅលោកអ៊ុំចិត្តល្អមកញុាំជាមួយដែលព្រោះកំពុងនៅផ្ទះគាត់មិនហៅគាត់មិច?

" ហឹុម!អ្នកកម្លោះបានធូរខ្លះទេ ? " អ៊ចាស់

" បាទ!ធូរច្រេីនហេីយលោកអ៊ុំ "

" ចឹងក៏អាចត្រលប់ទៅវិញបានហេីយណា មកសម្រាកផ្ទះអ៊ុំយូរបែបនេះសាច់ញាត្តិបារម្ភមិនខានទេ " អ៊ុំចាស់

" បាទ ល្ងាចតិចទេីបខ្ញុំចង់សុំលាលោកអ៊ុំត្រលប់ទៅវិញបាទ "

" តាមសម្រួលអ្នកកម្លោះ " បន្ទាប់ពីនិយាយចប់គេទាំង៣ក៏ញុាំបាយបន្ត

____

រសៀលមកដល់ជាពេលដែលកម្លោះក្រមុំទាំង២ត្រូវត្រឡប់ទៅវិញហេីយ។

" ជម្រាបលាលោកអ៊ុំ ខ្ញុំមិនមានអ្វីជូនលោកទេមានតែម្រាមដៃដប់សំពះនេះហេីយបាទ "

" មិនអីទេសុខសប្បាយតាមផ្លូវណា "

" បាទ/ចា៎ ចឹងខ្ញុំលាសិនហេីយ " និយាយចប់អ្នកទាំង២ក៏ដេីរទៅរកផ្លូវជាតិដេីម្បីសុំដោយសារឡានគេឡេីងមកសេអ៊ូលវិញ ។

ទំរាំតែមកដល់ក្រុងគឺល្ងាចទៅហេីយ នាងតូចគេងឮឡានក្រុងមិនព្រមក្រោកសោះប្រហែលមកពីហត់ខ្លាំងហេីយមេីលទៅ ជុងហ្គុកមិនចង់រំខាននាងក៏សម្រេចចិត្តលេីកបីនាងចុះពីលេីឡានតែម្ដង ។ រាងសង្ហារបីនាងមកដល់ទូរសាធារណៈហេីយក៏ចូលតៅcallប្រាប់ជំនិតខ្លួនអោយមកទទួល ។ គេនិយាយគ្នាហូរហែរទំរាំតែកូនចៅខ្លួនព្រមចេញឡានមក ។

_______

យ៉ាងមិចដែលភ្លេចសាច់រឿងអស់នៅ? 🌚 ខមិនច្រេីនៗមកនឹងឆ្លៀតសរសេរអោយទៀត
#ក្ដីស្រឡាញ់ពីអេនយូ❤️

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Nov 18, 2020 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

កាតព្វកិច្ចស្នេហ៍Nơi câu chuyện tồn tại. Hãy khám phá bây giờ