កាតព្វកិច្ចស្នេហ៍

399 45 0
                                    

#កាតព្វកិច្ចស្នេហ៍ 💓 ភាគទី៦

Enjoy♥︎

_____

" លែង!!! លោកលែងភ្លាម " នាងតូចនិយាយទាំងរេីបម្រាស់ខ្លាំងៗតែនៅតែមិនអាចយល់ឈ្នះកម្លាំងរាងក្រាស់បាន ក្នុងចិត្តនាងវិញចង់តែសំពោងឲ្យណាណីទេកុំតែរេីមិនរួចទេ។
" នេះនែក៎ !!!! អាយ៎ " រាងតូចរហ័សលេីកជេីងទាត់អាយៈវយៈម៉្យាងរបស់រាងក្រាស់តែដោយស្មារតីអ្នកខាងនោះល្អក៏ក្រវាត់ជេីងផាំងដួលទៅលេីសាឡុងទាំងពីរនាក់ដោយខាងប្រុសទ្រោមលោកខាងស្រី(អាយ៎បិទភ្នែក)
"មិចមិនខ្លាំងទៀតទៅស្រីជេីងល្អ " និយាយចប់គេក៏កាន់តែបន្ថែមកម្លាំងដៃគេកាន់តែខ្លាំងធ្វេីឲ្យដៃនាងតូចសឹងតែលិចចូលទៅក្នុងសាឡុងបាត់ទៅហេីយតែចម្លែកណាស់នាងគ្នានអារម្មណ៍ឈឺស្អីបន្តិច ច្បាស់ណាស់ថាប្រុសម្នាក់នេះពូកែថ្មមមិនស្ទេីរទេ។
    រាងតូចនិងរាងក្រាស់នៅតែប្រតាយប្រតាប់គ្នាចេញសាឡុងរហូតហត់រាងៗខ្លួនទេីបដកដង្ហេីមដង្ហក់ទាំងអស់គ្នា នេះនាងតូចកម្លាំងក៏មិនអន់ រាងក្រាស់កាន់តែមិនណយទៀត ទេីបត្រូវចាយកម្លាំងលេីគ្នាទៅវិញទៅមកបែបនេះ។ ទោះជាហត់យ៉ាងណាក៏គេមិនព្រមងេីបចេញពីនាងតូចដែលឯនាងតូចក៏ស្របៗឲ្យគេទ្រោមលេីកទៅព្រោះទោះរេីក៏មិនរួចមានតែនាំទុក្ខដល់ខ្លួនអត់អំពេីទេបណ្ដោយៗទៅ។

#ក្រាក សម្លេងទ្វារបានបន្លឺឡេីងលេចចេញនូវរូបរាងអ្នកកម្លោះរូបរាងសង្ហារមិនចាញ់ចាហ្វាយម្នាក់ដេីរចូលមកខាងក្នុងតែក៏ឃេីញទិដ្ឋភាពខាងប្រុសលេីខាងស្រីបែបនេះក៏បិទភ្នែកមុននឹងបន្លឺឡេីង
" ខ្ញុំគ្មានឃេីញអីទេចាហ្វាយ " រាងសង្ហារនិយាយទាំងញ័រមាត់តិចៗព្រោះមកឃេីញទិដ្ឋភាពបែបនេះ ណាមួយមិនដឹងលោកម្ចាស់ចាហ្វាយបន្ទោសឬអត់ទេបេីអត់មាយាទមិនចេះគោះទ្វារផ្ដល់ដំណឹងបែបនេះ
" ខ្ញុំ...ខ្ញុំចេញទៅវិញហេីយចាហ្វាយ "
"អេ លោក!!! " រាងក្រាស់សង្ហារនិយាយហេីយក៏រត់ចេញទៅបាត់ឯនាងតូចបន្ទាប់ពីរាងក្រាស់ក្រោកចេញពីខ្លួនក៏ហៅគេបន្តិចកុំឲ្យគេយល់ច្រលំ នេះនាងជាស្រីណា អូយ៎ គេមកឃេីញបែបនេះមិនកេីតទេៗ

#jimin_yoongi_scence

ក្នុងផ្សារទំនេីបមួយរាងតូចសាច់ខ្ចី ដៃជេីងស្រលូនស្អាត មុខមាត់ច្រមិចៗ បបូរមាត់ក្រហមក្ដៅក្នុងកំពុងបោះជំហានម្ដងមួយៗទិញគ្រឿងmakeupរបស់ខ្លួនដែលត្រូវប្រេីជាប្រចាំនោះយ៉ាងយកចិត្តទុកដាក់ព្រោះបេីទិញខុសនោះចប់មិនខានទេ។
" ផឹប !!! អូ! សុំទោសអ្នកនាង " នាងតូចកំពុងដេីរសុខៗក៏មានប្រុសសង្ហារសម្បុរសស្លេកម្នាក់ដេីរមកបុកនាងផាំងធ្វេីឲ្យរបស់នៅនឹងដៃរបស់នាងធ្លាក់ខ្ពោកទៅនឹងដីទេីបប្រុសម្នាក់នោះអោនជួយរេីស។ *អាយគេពិតជាសង្ហារណាស់*នាងតូចគិតក្នុងចិត្តមុននឹងអោនរេីសដែរតែមិនដឹងចៃដន្យឬនិស្ស័យដៃអ្នកទាំងពីរក៏ប៉ះគ្នាបន្តិចធ្វេីឲ្យសមីខ្លួនទាំងពីរងាគមេីលមុខគ្នាចំៗដោយក្រសែរម្នាក់ស្រទន់រៀងៗខ្លួន -,-

" សុំ សុំទោសអ្នកនាង " និយាយចប់រាងក្រាស់ក៏ក្រោកឈរអស់កម្ពស់ស្របជាមួយពាក្យសុំទោសទាំងរដាក់រដុបធ្វេីឲ្យអារម្មណ៍ស្រីតូចខាងនោះរង្គោះរង្គេីរមិនស្ទេីរទេ អាយ៎.....សុភាពបុរសពិតៗ។ឯនាងតូចក៏តបទៅវិញទាំងញញឹមស្រស់ប្រៀបដូចជាផ្កាកុលាបស្រស់ក្នុងឧទ្យានមួយកំពុងបញ្ចេញសម្រស់ចិញ្ចាំងចិញ្ចែងគួរឲ្យចង់គយគន់។

ក្រោយពីតបតផ្លែផ្កាដោយសម្ដីផ្អែមជាមួយគ្នាចប់អ្នកកម្លោះខាងនោះក៏បោះសម្ដីស្នេីសុំវេលាញុាំបាយថ្ងៃត្រង់ជាមួយគ្នាដោយយកលេស " ជាការតបស្នង " ឯនាងតូចjiminក៏សម្រេចយល់ព្រមព្រោះខ្លួនក៏ដូចធ្លាក់ក្នុងអន្លង់ស្នេហ៍គេតិចៗហេីយ-,-

បន្ទាប់មកពួកគេទាំងពីរនាក់ក៏ញុាំបាយហេីយក៏បន្តសន្ទនាជាមួយគ្នារហូតដល់ល្ងាចជ្រេទេីប yoogiសម្រេចថានឹងជូនjiminទៅផ្ទះតែម្ដង យប់ព្រលប់ហេីយឲ្យស្រីក្រមុំសាច់សរខ្ចីទៅផ្ទះតែឯកឯងបែបនេះមិនប្រពៃនោះទេ។

#ក្នុងឡាន

កង់ឡានវិលមួយជុំទៅមួយជុុំ ផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ ប្ដូរទីតាំងនៃរថយន្ត បំលាស់ទៅមុខសន្សឹមៗទីបំផុតក៏មកដល់ទីគោលដែលកំណត់ទុកមុននឹងឡេីងឡានមកនេះ។កាលដែលឡានចតនឹងមុខខុនដូរខ្លួនហេីយស្រីក្រមុំតូចបម្រាស់ខ្លួនពីកៅអីរថយន្តអ្នកកម្លោះបន្តិច មុននឹងស្រវ៉ាខ្លួនក្រោកហេីយបេីកទ្វាររថយន្តចុះដោយមិនភ្លេចអំណរគុណដល់ម្ចាស់ឡាននោះទេ។

" អរគុណលោកខ្លាំងណាស់yoongiដែលបានជូនមកបេីមិនអញ្ចឹងទេខ្ញុំជិះតាក់សីុទាំងខ្លាចមិនខានទេ " នាងតូចនិយាយទាំងអោនខ្លួនជាការគួរសមបន្តិច។

" អូ ! មិនអីទេសុទ្ធតែគ្នាឯងទេបាទ!!!! " អ្នកកម្លោះក៏តបវិញហេីយមុមនឹងដកខ្លួនទៅភូមិគ្រឹះខ្លួនវិញទុកឲ្យនាងតូចឈរស្រមេីរស្រម៉ៃតែឯង ។

" ផែនការទីមួយបានសម្រេច!!! " នាងតូចនិយាយទាំងញញឹមចុងមាត់ហេីយក៏ដេីរទៅក្នុងបាត់ ។

*ផែនការស្អីកាតុញ?

______

១ភាគនឹងអេដមីនសរសេរ5ថ្ងៃចា៎🌚ដែលបាត់យូរមិនមែនរវល់ទេគឺខ្ជិលតែម្ដងHikhik🤧

*150likeបានទេ?ហេីយខមិនម្នាក់មួយផងបានគេឈប់ខ្ជិល😬

២០ស៊ែរសម្រាប់ភាគបន្ត

--Yxū 🌼

កាតព្វកិច្ចស្នេហ៍Where stories live. Discover now