កាតព្វកិច្ចស្នេហ៍

360 37 0
                                    

#កាតព្វកិច្ចស្នេហ៍ ភាគទី៧

Enjoy -

_________

ពេលព្រឹកព្រលឹមនៃថ្ងៃថ្មីរាងតូចTaehyungកំពុងអង្គុយរៀបចំខ្លួននៅនឹងតុសំអាងរបស់ខ្លួនដេីម្បីទៅធ្វេីការងារជាមួយ ចនជុងហ្គុកនៅឯក្លឹប។

" តុកៗ !!!! ថេ ថ្ងៃនេះយេីងខ្ចប់សាំងវិចឲ្យឯងវិញយេីងរវល់មិនបានធ្វេីម្ហូបទេ " នាងតូចJinនិយាយមួយខ្សែយ៉ាងវែងអន្លាយប្រាប់ទៅថេយ៉ុងព្រោះនាងរវល់មិនបានធ្វេីម្ហូបទេខ្ចប់សាំងវិចតែមួយដុំចប់ ។

" Okayឯងទុកលេីទុកចុះចាំយេីងយកញុាំ " នាងនិយាយហេីយរាងតូចJinក៏បែរខ្លួនចេញទៅវិញព្រោះខ្លួនប្រញ៉ាប់ផង។

១៥នាទីក្រោយមកនាងតូចក៏រៀបចំខ្លួនរួចរាល់ហេីយក៏ទៅក្លឹបតែម្ដង ឯជីមីនវិញរវល់តែកាច់កត្លែរដេកលេីសាឡុងនិយាយទូរស័ព្ទជាមួយនរណាក៏មិនដឹង ។

" ញុាំបាយឬនៅ ? " សម្លេងជីមីននិយាយយ៉ាងផ្អែមទៅកាន់មនុស្សក្នុងទូរស័ព្ទ។

" នៅទេ !!!! " គេក៏តបមកវិញយ៉ាងផ្អែមល្ហែមដូចគ្នា ពិតជាដូចគូស្នេហ៍ខ្លាំងណាស់ ។

" Awww ឆាប់ទៅញុាំទៅ !!! " នាងនិយាយទាំងបង្ហាញកាយវិការបារម្ភទៅកាន់រាងក្រាស់ ធ្វេីឲ្យអ្នកខាងនោះញញឹមបន្តិចបែបមនុស្សមានស្នេហាហេីយក៏តបទៅវិញ

" អត់ទេ គ្រាន់តែនិយាយជាមួយអ្នកនាងក៏ឆ្អែតហេីយ " គេនិយាយទាំងសេីចគ្រហឹមតិចៗ

" មនុស្សឆ្កួត !!! " ស្រីតូចគ្រាន់តែឮឃ្លានេះភ្លាមក៏មុខក្រហមភ្លាមៗតែម្ដង ហេុីយ ធ្វេីដូចមនុស្សមិនដែលមានគេញ៉ែចឹង-,-

" ឆ្កួតព្រោះminnieនឹងហេីយ " គេនិយាយទាំងញញឹមបែបស្នេហាចូលខ្លួនឯអ្នកខាងនោះរមួលខ្លួនមិនស្ទេីរទេ អៀនក៏អៀន មុខក្រហមងាំង រមួលខ្លួនពេញសាឡុង នេះមិនអៀនដល់ហោះចេញពីខុនដូរគឺសំណាងហេីយ -,-

" បានហេីយខ្ញុំអៀនណា៎មនុស្សឆ្កួត " នាងតូចនិយាយទាំងមុខនៅតែក្រហមងាំងដដែលឯអ្នកខាងនោះក៏ញោចស្នាមញញឹមទាំងព្រមមកដឹប ដឹប បេះដូងក៏លោតខ្លាំងទៀត អការៈមនុស្សមានស្នេហាច្បាស់ណាស់ ។

#ក្លឹប

" នាងមកយឺតទៀតហេីយ Kim baby ( Tae ) " សម្លេងគ្រលរធំមួយនិយាយឡេីងទាំងគងទាក់ខ្លាហេីយកាន់ឯកសារជាប់នឹងដៃ នេះកំពុងស្ដីឲ្យកញ្ញាបុគ្កលិកកំពូលយឺតហេីយ ។

" សុំទោសលោក " នាងតូចtaehyungអោនគំនាបបន្តិចជាការដឹងទោស ។

" ហឹស!បាន....ខ្ញុំខ្ជឹលសុាំញុាំច្រេីន ទៅឆុងកាហ្វេឲ្យខ្ញុំមួយកែវមក " រាងក្រាស់និយាយទាំងមុខស្ងួតមិនចង់ខឹងព្រោះថ្ងៃនេះជាថ្ងៃល្អ មានលាភមានសំណាង គូរជំនួញសហការណ៍រីករាយចឹងទេីបមិនចង់មួរម៉ៅឲ្យក្ដៅអារម្មណ៍ ។

" ចា៎ " នាងតូចនិយាយហេីយក៏លាចេញទៅខាងក្រៅបាត់ដេីម្បីឆុងកាហ្វេឲ្យចាហ្វាយរបស់ខ្លួន ១០នាទីក្រោយមកនាងក៏មកដល់វិញជាមួយនឹងកាហ្វេដ៏ឆ្ងុយឆ្ងាញ់ ។

" នេះចា៎ កាហ្វេ " នាងតូចយកកាហ្វេដាក់លេីតុហេីយរាងក្រាស់ក៏ស្ទុះក្រោកឡេីងភ្លាមៗ ។

" តោះទៅក្រៅជាមួយខ្ញុំ " គេនិយាយទាំងដេីរចេញទៅដោយបោះជំហៀនវែងៗ ឯនាងតូចបានត្រឹមឆ្ងល់ស្អី ? ឲ្យឆុងកាហ្វេឲ្យ ពេលឆុងឲ្យហេីយចេញទៅក្រៅចឹងឬ?

" នេះលោកមិនផឹកទេឬ ? " សំណួរគ្មានចម្លេីយបានហោះចេញពីមាត់រាងតូចចូលត្រចៀករាងក្រាស់តែគេមិនខ្វល់ហេីយក៏ដេីរទៅមុខបន្តទៀត។

#jin_scence

" អាហារតុលេខ១៥ហេីយឬនៅបង ? " ស្រីតូចរាងស្ដេីងនិយាយទាំងសម្លេងពិរោះរណ្ដំ ទៅកាន់ចុងភៅ ។

" នេះហេីយៗលេីកទៅ " ចុងភៅនិយាយហេីយនាងតូចក៏លេីកអាហារទៅដាក់នៅតុលេខ១៥ដែលជាតុដែលគូស្នេហ៍មួយគូកំពុងអង្គុយ ។

" នេះចា៎ អាហារមកដល់ហេីយ " នាងតូចនិយាយទាំងញញឹមប៉ព្រាយ ដាក់ភ្ញៀវព្រោះជាទម្លាប់ហេីយដែលរាក់ទាក់ភ្ញៀវបែបនេះ ។

" ស្អាត!!!! " ភ្លាមៗនោះរាងក្រាស់Namjoonដែលជាភ្ញៀវនោះក៏ញ៉ោចស្នាមញញឹមគយគន់មេីលសម្រស់នាងតូចយ៉ាងជក់ចិត្ត មនុស្សអីស្អាតយ៉ាងនេះ គ្មានទាស់ត្រង់ណាសោះហេីយ ។

" ចឹងខ្ញុំទៅវិញសិនហេីយ ញុាំដោយក្ដីរីករាយចា៎ " នាងតូចញញឹមហេីយដេីរចេញទាំងភាពស្រស់ស្អាតទាក់ទាញឲ្យដៃប្រុសម្នាក់មកចាប់ដៃនាងជាប់ភ្លាមៗ

" ឈប់សិន " រាងក្រាស់ណាមជូនចាប់ដៃនាងតូចដោយភ្នែកទាំងគូសម្លឹងនាងឥតព្រិចភ្នែកធ្វេីឲ្យស្រីដែលមកជាមួយគេនោះក្ដៅក្រហាយយ៉ាងខ្លាំង ។

______

Jinមិនមែនស្លូតទេសុំប្រាប់ មិចមកចាប់ដៃគេចឹង ?

*អានហេីយខមិនផងប្រយ័ត្នអ្នកសរសេររត់ចោល-_-

20ស៊ែរសម្រាប់ភាគបន្ត

-Yxu🌼

កាតព្វកិច្ចស្នេហ៍Where stories live. Discover now