កាតព្វកិច្ចស្នេហ៍

387 50 0
                                    


#កាតព្វកិច្ចស្នេហ៍ ភាគទី១០

-អានដោយក្ដីរីករាយ-
___

ព្រឹកព្រលឹមប្រហែលជាម៉ោង៦ ព្រះអាទិត្យកំពុងតែជះពន្លឺមកបណ្ដេីរៗ គ្របមកលេីផែនដី បណ្ដាលឲ្យអ្នកកម្លុងនាក់ដែលរូបរាងគ្របដណ្ដប់ដោយភក់ ដោយធូលី សក់សម្ពីងសម្ពោង រេីសម្រាស់ខ្លួនឡេីងហេីយគ្រហឹមដល់ក បន្តិច

" ហឹុម!!! នេះខ្ញុំនៅឯណានេះ ? " គ្រាន់តែក្រោកភ្លាមគេក៏សួរខ្លួនឯងភ្លែតស្របពេលដែលភ្នែកកំពុងសម្លឹងមេីលជុំវិញខ្លួន ។

" ហេុីយ!!! ចុះTae Taeនៅឯណា " មួយសន្ទុះក្រោយគេក៏នឹកឃេីញរឿងរ៉ាវកន្លងមកហេីយក៏ស្រវ៉េស្រវ៉ារកTaehyung

" Tae Taehyung នាងនៅឯណា....!!!!! " គេដេីរបណ្ដេីរស្រែករកនាងតូចបណ្ដេីរ រហូតដល់គុម្ពចេកមួយដែលវាដុះនៅជិតគ្នាហេីយចំកណ្ដាលចំណោទផ្លូវតែម្ដង ។

" ហេីុយ !! ថេ!!!! " គេអោនទៅមេីលគុម្ពចេកនោះហេីយក៏ឃេីញស្រីស្អាតTaehyungសន្លប់អោបគុម្ពចេកនោះ -,-

" ហឹុម !!! លោក " ក្រោយពីរាងក្រាស់អង្រួននាងហេីយនាងក៏បានដឹងខ្លួនឡេីង ហេីយក្រហឹមបន្តិចព្រមទាំងមេីលមុខរាងក្រាស់ភ្លឹសៗ

" លោកជានរណា ? មនុស្សរោគចិត្តមែនទេ ? ហេុីយអាឆ្កួត ឯងធ្វេីស្អីយេីងហឹុកហឹុក " រាងតូចយំផងវាយរាងក្រាស់ផង ទះផាច់ៗរកតែរាងក្រាស់ពន្យល់មិនបានដោយសារមុខរាងក្រាស់សុទ្ធតែភក់ព្រោះក្រោយពីគេរមៀលធ្លាក់ពីលេីឡានហេីយគេក៏ដាំដូងចូលក្នុងភក់ក្ដាំង លិចភ្លឹបសល់តែច្រមុះទុកដកដង្ហេីមឯអាពីរគ្រឿងដែលមករកនោះវាក៏មេីលមិនឃេីញដែរណាមួយក៏យប់ផង ទេីបងងឹតពិបាកមេីល

" Kim baby ឈប់ភ្លាមនេះខ្ញុំណា ខ្ញុំJeon Jungkookណា៎ តែនាងមិនឈប់ខ្ញុំប៊ឺតដល់សន្លប់នឹង " រាងក្រាស់និយាយទាំងសម្លេងកាច មុខកំណាចទៅកាន់នាងតូច ហេីយចាប់ដៃនាងជាប់ បេីកភ្នែកធំៗនិយាយទៅនាង ធ្វេីឲ្យនាងចាំសម្លេងបានហេីយក៏ស្ងាត់មាត់ឈប់វាយឈប់តប់តទៅទៀត

" ចុះ ចុះមុខលោកទៅត្រូវនឹងស្អីមក ? " នាងតូចក៏បង្វែររឿងភ្លាមៗពេលឃេីញរាងក្រាស់មេីលមកនាងបែបប្លែកៗ

" ធ្លាក់ក្នុងភក់នឹងហេីយ ដេកស្អុយចង់ប្រកាច់ " រាងក្រាស់និយាយទាំងក្រោយកឈរច្រត់ដៃនឹងចង្កេះធ្វេីមុខក្រមិចក្រមេីមគួរឥ្យស្រឡាញ់មែនទែន ធ្វេីឲ្យនាងខ្លាំងៗនៅនឹងមុខគេ

" ហេីុយៗ លោកធ្វេីស្អីនឹងអាយ៎ " នាងនិយាយទាំងបេីកភ្នែកធំៗខណៈដែលរាងក្រាស់ប្រលេះលេវអាវរបស់ខ្លួន បញ្ចេញសាច់ខ្ចីញ៉េញដាក់នាង ហេីយ៣វិនាទីមុននឹងនាងស្រែកនឹងគេក៏គប់អាវរបស់គេដាក់នាងផាំងធ្វេីឲ្យនាងស្រែក វ៉ាស់ យកដៃបិទភ្នែកភ្លាមៗ ទាំងញ័រដៃទទ្រេីក ។

" ក៏ដោះអាវនឹងហេីយនាងខ្វាក់ទេឬ ? ឬខ្ញុំសង្ហារពេកឡេីងធ្វេីអីមិនត្រូវរហូតដល់ស្រែកតាពាស? " គេនិយាយទាំងញញឹមចុងមាត់បែបខិលៗហេីយអោនទៅរោគមុខនាង -,-

" ហេុីយ លង់នឹងសម្រស់ខ្លួនឯង ចេញទៅស្អុយណាស់ !!! " នាងតូចនិយាយទាំងធ្វេីមុខជ្រក់ជ្រេញខ្លាំងមែនទែនហេីយយកដៃរុញមុខរាងក្រាស់ចេញ

" នោះទឹកបឹងហ៎ លោកងូតសិនទៅខ្ញុំ អត់មេីលទេ " និយាយចប់រាងតូចក៏យកដៃបិទភ្នែកនាងធ្វេីឲ្យអ្នកខាងនោះញញឹមបិទមាត់មិនជិតនឹងចរឹករបស់នាង

" មេីលទៅខ្ញុំមានថាអីឯណា ព្រូង " រាងក្រាស់ញ៉ោះនាងបន្តិចហេីយក៏លោតទឹកព្រូង

#30នាទីក្រោយ

30នាទីក្រោយមករាងក្រាស់ក៏ក្រោកពីបឹងមកវិញជាមួយនឹងខោខ្លីរបស់គេ ហេីយដេីរមករកនាងតូចទាំងជូតសក់បណ្ដេីរដេីរបណ្ដេីរ

" លោកឈាម !!! " Taehyungនិយាយទាំងចង្អុលទៅកាន់ឈាមដែលហូរចេញពីពោះរបស់jungkook

" អាស៎....ចឹងតេីបានខ្ញុំចេះតែចុកៗ " គេនិយាយទាំងយកដៃខ្ទប់ពោះត្រង់កន្លែងដែលហូរឈាមនោះ

" ចាំខ្ញុំយកអាវក្រៅខ្ញុំទប់ឈាមឲ្យ " នាងតូចtaehyungនិយាយទាំងដោះអាវក្រៅពណ៌ខ្មៅរបស់នាងចេញហេីយយកមករុំឲ្យរាងក្រាស់

" សម្រាកតិចទៅ ចាំធូរបន្តិចចាំដេីរទៅមុខក្រែងមានផ្ទះគេ " នាងនិយាយទាំងគ្រារាងក្រាស់មកអង្គុយនៅនឹងក្រោមដេីមឈេីធំមួយដែលនៅកណ្ដាលព្រៃជាប់នឹងទឹកបឹងបន្តិច

" ហឹុម !!! " គេក្រហឹមបន្តិចជាការយល់ស្រប ។

" ព្រឹប !!!!! Aww គេងលក់បាត់ !!! " នាងនិយាយទាំងមេីលទៅកាន់រាងក្រាស់ដែលគេងផ្អែកស្មានាង ឯនាងក៏មិនបដិសេធដែលព្រោះគិតថាគេអាចនឹងទ្រោមដោយសាររបួសមួយនោះ !!!!!

_____

ធ្លាក់Likeអស់ឥឡូវ🙃🥀 ចៀសវាងអេដមីនរត់ចោលគួរដឹងថាធ្វេីមិចហេីយ

២០ស៊ែរសម្រាប់ភាគបន្ត

_Yxu🌼

កាតព្វកិច្ចស្នេហ៍Where stories live. Discover now